ទូតសុឆន្ទៈ៦រូប ទទូចឲ្យផ្ដល់ក្ដីស្រលាញ់ដល់ក្រុមក្មេងកំព្រា

0

ក្នុងពិធីចែកអំណោយដល់កុមារកំព្រា នៅក្នុងមណ្ឌលកុមារកំព្រានួនអកព្រៃជុំ ស្ថិតនៅស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៩ សីហា ឆ្នាំ២០១៩ ទូតសុឆន្ទៈរបស់គ្រួសារតារាកម្ពុជា ចំនួន៦រូបបានទទូចឲ្យសប្បុរសជនយកចិត្តទុកដាក់ចំពោះក្មេងៗកំព្រាឲ្យបានច្រើន ដោយសារតែក្រុមកុមារត្រូវម្ដាយបោះបង់ចោលទាំងនេះ ត្រូវការកម្លាំងចិត្ត។ អ្នកទាំង៦ ក៍ប្រកាសមិនស្ដាយកម្លាំងសម្រាប់ការចូលរួមកិច្ចការមួយនេះដោយមិនរារែកក្នុងពេលខាងមុខផងដែរ។

សមាសទូតសុឆន្ទៈ Brand Ambassador ទាំង៦រូបរបស់គ្រួសារតារាកម្ពុជា ដែលបង្ហាញខ្លួននៅក្នុងថ្ងៃនោះរួមមាន អ្នកនាង ចាន់ផល្លា ពិធីការិនី ជាទូតសុឆន្ទៈប្រចាំគ្រួសារតារាកម្ពុជា, លោក រុន ណាកូ ជាទូតសុឆន្ទៈ និងជាអ្នកគ្រងឈុតបុរាណកាលពីឆ្នាំ២០១៨ និង២០១៩, កញ្ញា ភី សម័យ ទូតសុឆន្ទៈ និងជាម្ចាស់ពានគ្រងឈុតបុរាណលេខ៣ក្នុងឆ្នាំ២០១៩, លោក សុិន សុធារិទ្ធ ទូតសុឆន្ទៈ និងជាម្ចាស់ពានគ្រងឈុតបុរាណកម្រឆ្នាំ២០១៨, កញ្ញា ភី សម័យ ទូតសុឆន្ទៈ និងជាម្ចាស់ពានគ្រងឈុតបុរាណកម្រកាលពីឆ្នាំ២០១៨, និង លោក ម៉ែន អម្រុងរ័ត្ន ទូតសុឆន្ទៈ និងជាម្ចាស់ពានគ្រងឈ្តបុរាណច្នៃឆ្នាំ២០១៨។ ទូតសុឆន្ទៈទាំង៦ បានបង្ហាញអារម្មណ៍ក្ដុកក្ដួលស្រដៀងគ្នា នៅពេលបានដឹងពីប្តវត្តកកើតមណ្ឌលកុមារកំព្រានួនអកព្រៃជុំ និងជីវិតដ៏លំបាករបស់ក្មេងៗ បន្ទាប់ពីមានការអះអាងថាក្មេងៗទាំងជិត៥០នាក់ខ្វះភាពកក់ក្ដៅទាំងវ័យក្មេង។ អ្នកទាំង៦បញ្ជាក់ស្របគ្នាថា គឺជារឿងដ៏សង្វេគនៅពេលក្មេងៗទាំង៦ត្រូវបានឳពុកម្ដាយទម្លាក់ចោលរាល់ការរ៉ាប់រង ហើយយកមកទម្លាក់ចោលនៅមណ្ឌលកុមារកំព្រានួនអកព្រៃជុំ។ ទូតសុឆន្ទៈទាំង៦ អំពាវនាវស្របគ្នាថា បណ្ដាក្រុមសប្បុរសជន មិនគួរមើលរំលងពីការលំបាករបស់កុមារកំព្រានោះទេ ដោយសារតែក្រុមក្មេងកំព្រាត្រូវការធំបំផុតនូវការអាណិត ការយកចិត្តទុក ដោយមិនមែនទាល់តែយកជំនួយច្រើនៗមកជួយគឺគ្រប់គ្រាន់។ អ្នកទាំង៦ទទូចឲ្យមានកម្មវិធីសំណេះសំណាល និងបង្ហាញភាពស្និទ្ធស្នាលដូចអ្វីដែលអ្នកទាំង៦បានចូលរួមនៅក្នុងថ្ងៃនោះ។

ក្រៅពីទូតសុឆន្ទៈទាំង៦ សមាសភាពរបស់គ្រួសារតារាកម្ពុជាជាច្រើនរូបផ្សេងទៀត ក៍បង្ហាញខ្លួនអមដោយសារអំពាវក្នុងន័យខាងលើផងដែរ ដែលមានដូចជា តារាចម្រៀងលោក វង្ស ថាណាន់ កញ្ញា ព្រះអាទិត្យតូច ពិធីការិនី, លោក សន សុវណ្ណារ៉ា ពិធីករ, លោក វង សច្ចៈវិជ្ជា តារាសម្ដែង, ក្រុមសម្ដែងឌីជេឆ្លាម, តារាសម្ដែង អ្នកនាង សាង សុរិយា, តារាសម្ដែង លោក មុត សុវណ្ណារិទ្ធ, លោក រ៉ា យ៉ាឌីន តារាចម្រៀង, លោក ឆេង វង្ស ល្ខោនខោល, កញ្ញា អ៑ុក ដារ៉េត, លោក គីម ផាន់ណាវីត, និងតារាប្រុសស្រីជាច្រើនរូបទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here