វិលមកកម្ពុជាភ្លាម!! អ្នក ឆិល​ ​ពេជ្រ​ពណ្ណរាយ ផ្តាំដល់នារីមានវិបត្តិស្បែកមកជួបអ្នកនាងភ្លាមៗ

0

​ដោយសារតែ​ជា​មនុស្ស​ស្រិ​រឹងមាំ​និង​ធ្លាប់​ឆ្លងកាត់​ភាព​លំបាក​អស់​ជាច្រើន​ដំណាក់កាល​ធ្វើ​ឱ្យ​អតីត​អ្ន​ក​រាំ​ដ៍​មានជីវិត​ជូរចត់​អ្នកនាង​ ​ឆិល​ ​ពេជ្រ​ពណ្ណរាយ​ ​ខំ​រកស៊ី​មុខរបរ​គ្រឿងសំអាង​មួយ​រហូត​ល្បីល្បាញ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​ ​ឆ្លើយតប​ការ​មើលឃើញ​ពី​គំនិត​ឆ្លាត​វ័យ​បាន​ធ្វើ​ឱ្យ​ស្ថាប័ន​ផ្នែក​អាជីវកម្ម​មួយ​នៅ​ប្រទេស​ថៃ​បានសម្រេច​ប្រគល់​ពានរង្វាន់​ជូន​លើ​ផលិតផល​គ្រឿង​សំ​អាង​ដ៍​មានគុណ​ភាព​បំផុត​។

ថ្លែងវាចារចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីរសៀលម្សិលមិញដោយកាយវិការដើរស្វាហាប់ដៃកាន់ពាននិងបណ្ណសរសើរ ឆិល ពេជ្រពណ្ណរាយ ជាអគ្គនាយិកាផលិតផលP Nice Brand By ល្អពិតពេជ្រចរណៃបានអោយដឹងថានាងពិតជារំភើបដែលក្លាយជាស្ត្រីដ៍ឆ្លាតវៃម្នាក់មានការទទួលស្គាល់ពីឆាកអន្តរជាតិពិសេសរដ្ឋាភិបាលថៃបានតាមដានពិនិត្យរហូតសម្រេចឲនាងបានឡើងកាន់ពានលើឆាកដ៍ធំដែលសុទ្ឋតែមានមនុស្សពូកែៗចូលរួមក៍ដូចជាតារាថៃចូលរួមអបអរដល់នាងផងដែរ។ អ្នករាំដ៍មានចិត្តអត់ធ្មត់រូបនេះអោយដឹងទៀតថា អ្នកនាងជាស្ត្រីដែលជោគជ័យជាងគេក្នុងការនាំចូលផលិតផលថែរក្សាសម្រស់ មួយប្រភេទនៅកម្ពុជា និងវាយតម្លៃឃើញថា ផលិតផលដែលអ្នកនាងនាំចូលមិនមានសារជាតិកាត់ និងល្អ១០០ភាគរយសម្រាប់សុខភាព មិនប៉ះពាល់ទៅថ្ងៃអនាគត។ អ្នកនាងបានទាំងបង្ហាញនូវមោទនភាព ក្រោយទទួលបានពានដែលអ្នកនាងយល់ថាជាមហាកិត្តិយសនេះផង។

គណកម្មការប្រគល់ពានប្រចាំប្រទេសថៃ បានប្រកាសអោយអ្នកនាងទទួលពានជាស្ត្រីឆ្នើម ដែលបាននាំចូលផលិតផលមិនប៉ះពាល់ដល់សុខភាព ហើយជាជំនួញស្ត្រីដ៍ជោគជ័យម្នាក់ក្នុងជំនួញនាំចូលផលិតផលថែរក្សាសុខភាព និងសម្រស់នៅកម្ពុជា។ អ្នកនាងថាពានដែលត្រូវទទួលបាន គឺមានខ្លឹមសារ និងអត្ថន័យដោយឡែកពីគ្នា ដោយពានរបស់អ្នកនាង គឺមានការវាយតម្លៃ និងមានការពិសោធន៍អស់ជាច្រើនខែ ទម្រាំត្រូវបានវាយតម្លៃថាបានជាប់ពាន។ អ្វីដែលសំខាន់គឺអ្នកនាងទទួលពានក្នុងចំណោមអ្នកជោគជ័យមកពីប្រទេសជាច្រើន ដែលមិនមែនមានតែអ្នកនាងម្នាក់ជាជនបរទេសទទួលពានពីថៃនោះ។ អ្នកនាងបន្តថា ដោយសារតែមាមមហិច្ឆិតាចង់ក្លាយជាស្ត្រីរឹងមាំខាងមុខជំនួញ ទើបធ្វើឲ្យការព្យាយាមតស៊ូរបស់អ្នកនាងឈានបសនជោគជ័យ។ អ្នកនាងរំលឹកថា ក្នុងអាជីពជាអ្នករាំកាលពីអតីតកាលអ្នកនាងទ្រាំពាក្យគេដិះដៀលរាប់មិនអស់ មុននឹងប្រែប្រួលជីវភាពក្នុងមុខរបរជំនួញគ្រឿងសំអាងនេះ។

ជាមួយនឹងជោគជ័យដែលទទួលបាន អ្នកនាង ក៍រំភើបផងដែរ ដែលផលិតផលដែលអ្នកនាងនាំចូល ត្រូវបានប្រកាសថា មិនប៉ះពាល់ថល់សុខភាពស្បែក មិនមានសារជាតិកាត់ដូចផលិតផលអោយសផ្សេងទៀត ដែលកាន់តែធ្វើអោយអ្នកនាងមានមោទនភាពក្នុងការចែកចាយនៅកម្ពុជា។ ការវាយតម្លៃនេះក៍មានន័យថាអ្នកនាងគឺជាអ្នកជំនួញនៅកម្ពុជាមួយរូប ដែលធ្វើជំនួញស្របច្បាប់ និងបានចែកចាយផលិតផលមានស្ដង់ដារទទួលស្គាល់ជាអន្តរជាតិ ដោយមានការទទួលស្គាល់ផងដែរ។

លើសពីនេះនារីទាំងឡាយដែលមានវិបត្តិអាចមកជួបនាងបានហើយកុំគិតខ្លីអ្វីឲសោះត្រូវរឹងមាំនាងនឹងបង្រៀនពន្យលណែនាំពីគន្លឹះជោគជ័យហើយបង្រៀនឲចេះរបៀបលក់គ្រឿងសំអាងពិតជាជួយឲជីវិតមានពន្លឺសារជាថ្មីវិញដូចនាងជាឧទារហ៍ស្រាប់កុំអស់សង្ឃឹម៕

LEAVE A REPLY

Please enter your comment!
Please enter your name here