ប៑េប៑ី​ ​ប្រកាស​ដកខ្លួន​ពី​ការបោះឆ្នោត​ដណ្ដើម​ពាន​ប្រជាប្រិយ​ភាព​ ​

0

​បន្ទាប់ពី​មានការ​ប្រកាស​អោយ​ម្ចាស់​ពាន​ ​ជា​ទូត​សុឆន្ទៈ​ទាំង១២រូប​ ​បើក​យុទ្ធនាការ​បោះឆ្នោត​ដណ្ដើម​ពាន​ប្រជាប្រិយ​ភាព​ ​ដើម្បី​លើក​ពាន​លេចធ្លោ​មួយ​ក្នុងចំណោម​ម្ចាស់​ពាន​នៅ​ពាក់កណ្ដាល​ឆ្នាំ២០២០​ ​តារាចម្រៀង​ប្រចាំ​ផលិត​កម្ម​ថោន​ ​កញ្ញា​ ​ប៑េប៑ី​ ​បាន​អះអាង​ថា​កញ្ញា​ ​សុំ​មិន​ឈរឈ្មោះ​ជា​បេក្ខនារី​ម្ចាស់​ពាន​មួយ​រូប​ ​ដើម្បី​ប្រជែង​យក​ពាន​នេះ​ទេ​។​ ​កញ្ញា​ថា​ខ្លួន​ចង់​ទុក​ឱកាស​អោយ​ម្ចាស់​ពាន​ផ្សេងទៀត​ ​ស្រប​ពេល​ដែល​នាង​ក៍​រវល់​ច្រើន​នឹង​ការងារ​ច្រៀង​មិន​មាន​ពេលវេលា​ដើម្បីអោយ​បោះឆ្នោត​អោយ​ខ្លួន​ដើម្បី​ដណ្ដើម​ពាន​ប្រជាប្រិយ​ភាព​ផង​។​ ​

​លោក​ ​ផាត់​ ​តារា​រដ្ឋ​ ​អ្នក​រៀបចំ​ការប្រកួត​ឈុត​បុរាណ​ ​និង​ជា​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ ​បាន​អះអាង​ថា​ ​ចាប់ពី​ពាក់កណ្ដាល​ខែសីហា​ ​នេះ​ត​ទោ​ ​ការបោះឆ្នោត​ដណ្ដើម​ពាន​ប្រជាប្រិយ​ភាព​ពីសំណាក់​ម្ចាស់​ពាន​ដែល​ជា​ទូត​សុឆន្ទៈ​ទាំង១២រូប​នឹង​ត្រូវ​ចាប់ផ្ដើម​ ​ដោយ​រៀងរាល់​ដើមខែ​ម្ដង​នឹង​បូកសរុប​លទ្ធផល​ម្ដង​ ​ហើយ​បង្ហោះ​រូប​ថ្មី​អោយ​ធ្វើការ​បោះឆ្នោត​ទៀត​។​ ​រូបថត​របស់​ម្ចាស់​ពាន​ដែល​មានការ​ ​Like​ ​១​ ​ទទួល​បាន៣ពិន្ទុ​ ​និង​ ​Share​ ​មួយ​ទទួល​បាន២ពិន្ទុ​ ​ខណៈ​ដែល​ចំនួនLike​ ​និង​ ​Share​ ​នឹង​ត្រូវ​សរុប​ជា​រៀងរាល់១ខែ​ម្ដង​ ​លើកលែងតែ​ខែ​ដំបូង​ ​ដែល​រហូតដល់​ផុត​ខែ៩​ ​ទើប​សរុប​ពិន្ទុ​។​ ​រូបថត​របស់​ម្ចាស់​ពាន​ ​ដែល​កំណត់​អោយ​បោះឆ្នោត​នឹង​ត្រូវ​ផ្លាស់ប្ដូរ​ផ្អែក​តាម​សកម្មភាព​ ​ដោយ​អ្នកមាន​ពិន្ទុ​នាំមុខ​ប្រចាំខែ​ ​នឹង​ត្រូវ​បង្ហោះ​ ​និង​ផ្សព្វផ្សាយ​លើកទឹកចិត្ត​ជា​ចំហរ​។​ ​ចាប់ពី​ខែទី៦​ ​សមាសភាព​ម្ចាស់​ពាន​ដែល​ទទួល​បាន​តួលេខ​ ​Like​ ​និង​ ​Share​ ​តិច​ជាងគេ​ក្នុងចំណោម​លទ្ធផល​ដែល​សន្សំទុក​តាំងពី​ខែទី១​ ​នឹង​ត្រូវ​ជ្រុះចេញ​មួយ​ខែ២នា​ក់ៗ​ ​រហូត​នៅសល់​តែ៣រូប​ ​ឬ​ ​៤រូប​ ​នៅ​ខែកក្កដា​ ​ដើម្បី​បន្ត​អោយ​មានការ​បោះឆ្នោត​ ​រហូត​ស្វែងរក​ឃើញ​ម្នា​ក់​អោុ​ឈ្នះ​ពាន​ប្រជាប្រិយ​ភាព​។​ ​យុទ្ធនាការ​នេះ​លោក​ថា​ ​នឹង​ជួយ​អោយ​បេក្ខជន​បេក្ខនារី​ដែល​មានឈ្មោះ​អោយ​គេ​បោះឆ្នោត​កាន់តែ​ល្បី​ ​ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សា​យក៍​ចាំ​ជួយ​ជំរុញ​ ​ដែល​មិនមែន​ទាល់តែ​ឈ្នះ​ពាន​ទើប​មុខមាត់​ដាច់​នោះ​។​ ​យ៉ាងណាមិញ​ ​ក្នុងចំណោម​ម្ចាស់​ពាន​ទាំងអស់​ ​កញ្ញា​ ​ប៑េប៑ី​ ​ដែល​ជា​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​លេចធ្លោ​ប្រចាំឆ្នាំ២០១៨​ ​និង​ជា​ទូត​សុឆន្ទៈ​របស់​គ្រួសារ​តារា​កម្ពុជា​ ​ដែល​មាន​សិទ្ធិ​ដណ្ដើម​ពាន​នេះ​ ​បាន​ប្រកាស​ដកខ្លួន​ ​ខណៈ​ដែល​កាលពី​ឆ្នាំមុន​ ​នាង​បាន​ឈរឈ្មោះ​ប្រកួត​ម្ដង​ដែរ​ ​ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​ ​ដោយសារ​ខ្វះ​ពេល​គៀង​គ​រហ្វេនៗ​។​ ​

​ប៑េប៑ី​ ​និយាយ​ថា​សម្រាប់​ឆ្នាំនេះ​ ​នាង​អត់​ឈរឈ្មោះ​ទេ​ ​ប៉ុន្តែ​សម្រាប់​ការងារ​ជា​ទូត​សុឆន្ទៈ​ ​គឺ​នាងស​កម្ម​អោយ​អស់​លទ្ធភាព​ដើម្បី​រួមចំណែក​ជួយ​សង្គម​។​ ​គួរ​បញ្ជាក់​ថា​ ​ការប្រកួត​ឈុត​បុរាណ​ប្រជាប្រិយ​ភាព​ឆ្នាំមុន​ ​បាន​លើ​ម្ចាស់​ពាន​លេចធ្លោ​ត្រូវ​ទម្រង់​រួម​ជំនាន់​ប្រចាំឆ្នាំ២០១៨​ ​លោក​ ​រុន​ណា​កូ​ ​ក្រោយ​បិទ​បញ្ចប់​បោះឆ្នោត​ ​ក្នុងចំណោម​ម្ចាស់​ពាន​សរុប៦រូប​ ​ដែល​ឈរឈ្មោះ​។​ ​ដោយឡែក​ឆ្នាំនេះ​ ​សរុប​ទាំង​ម្ចាស់​ពាន​ឆ្នាំ​ថ្មី​ផង​ ​គឺ​មាន១២រូប​ ​ប៉ុន្តែ​ប៑េប៑ី​ ​បាន​ប្រកាស​ដកខ្លួន​។​

LEAVE A REPLY

Please enter your comment!
Please enter your name here