រសើបជាថ្មី ជុំវិញព័ត៍មាន ប៉ែន ចំរ៉ុង អ៊ិន សុភិន និង ភិន សុដាលីស

0

ខណៈដែលរឿងរ៉ាវបានស្ងប់ស្ងាត់ទៅហើយ ពេលនេះរឿងរសើបរវាងលោក ប៉ែន ចំរ៉ុង និង លោក អ៊ិន សុភិន បានត្រលប់មកជាថ្មីវិញហើយ បន្ទាប់ពីអ្នកទាំង៣បានប៉ះគ្នាក្នុងខួប៤ឆ្នាំរបស់ទូរទស្សន៍PNN ហើយមានការចុះផ្សាយថា អ្នកទាំង៣មើលមុខគ្នា មិនចំ និងថា ហេតុផលដែលលោក ប៉ែន ចំរ៉ុង មិនដែលបានជួបមុខកូន គឺដោយសារអតីតភរិយា និងឳពុកក្មេក ហាមឃាត់។ ពាក់ព័ន្ធនឹងការលើកឡើងនេះ ភាគីខាងលោក អ៊ិន សុភិន និង អ្នកនាង ភិន សុដាលីស បានច្រានចោល និងផ្ទុះកំហឹង។

លោក អ៊ិន សុភិន និយាយថា លោកមិនដែលប្រកាស ឬ ហាមឃាត់មិនអោយ លោក ប៉ែន ចំរ៉ុង មុនជួបមុខកូនស្រីរបស់ខ្លួននោះទេ ប៉ុន្តែលោកសួរច្រាស់មកវិញថា តើលោកប៉ែន ចំរ៉ុង មានដែលខលមកសុំជួបកូន ឬ ទាក់ទងដើម្បីមកលេងកូនស្រីក្នុងនាមជាឳពុកម្ដងទេ? លោកបន្តសំណួរទៀតថា តើក្នុងនាមលោកជាជីតា ក្នុងនាមកូនស្រីរបស់លោក គឺជាម្ដាយ ដែលត្រូវបុគ្គលម្នាក់បោះបង់ចោល ទាត់ចោល ត្រូវប្រកាសទាក់ទងអោយលោក ប៉ែន ចំរ៉ុង មកមើលមុខកូនស្រីដោយផ្ទាល់ ឬ មកលេងកូនស្រីដោយផ្ទាល់ ទាំងលោកប៉ែន ចំរ៉ុង មិនដែលចាប់អារម្មណ៍មែន ឬទេ? លោកថាការលើកឡើងថាលោកប៉ែន ចំរ៉ុង មិនដែលជួបមុខកូនស្រី គឺដោយសារតែលោក និង ភិន សុដាលីស គឺជារឿងដ៍អយុត្តិធម៌ ខណៈដែលលោក និង កូនស្រី មិនដែលបានរារាំង ឬ ហាមប្រាមលោក ប៉ែន ចំរ៉ុង ក្នុងពេលលោក ប៉ែន ចំរ៉ុង ប្រឹងស្កាត់មកជួបកូន ឬ សុំមកមើលមុខកូនសូម្បីម្ដង។

មិនខុសគ្នាដែរ អ្នកនាង ភិន សុដាលីស លើកឡើងថាអ្នកនាងមិនសប្បាយចិត្តនឹងពាក្យថា លោក ប៉ែន ចំរ៉ុង មិនរវល់ជាមួយកូន និងមិនដែលបានមកមើលកូន គឺដោយសារតែអ្នកនាងខ្លាំងណាស់ ដោយសារតែពាក្យពេជ្រនោះ ស្មើនឹងយល់ថា លោក ប៉ែន ចំរ៉ុង ព្យាយាមចង់ឃើញមុខកូន និងចង់ទទួលខុសត្រូវដំណក់ឈាមខ្លួនឯង តែអ្នកនាង និងឳពុករារាំង និងមិនទទួល។ អ្នកនាងថា តាំងពីបែកបាក់គ្នា មិនដែលមានភាគីលោក ប៉ែន ចំរ៉ុង ឬ សាមីខ្លួនដោយផ្ទាល់ទាក់ទងមកចង់ឃើញមុខកូន ឬ ចង់ទទួលខុសត្រូវកូនស្រីរបស់អ្នកនាងនោះទេ ខណៈដែលអ្នកនាងប្រាប់ថាខ្លួនក៍មិនឆ្អិនឆ្អន់ចំពោះរឿងប៉ែន ចំរ៉ុង មិនរវល់ តែសុំកុំអោយយល់ថា អ្នកនាងគឺជាអ្នករារាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here