លើកទី១ ដែលដល់ថ្ងៃទៅហើយ តែ សុខ សោម៉ាវត្តី មិនដឹងថាខ្លួនជាអ្វី!

0

កាលពីព្រឹកថ្ងៃទី២១ មិថុនា មុននេះផលិតកម្មRed Picture បានធ្វើពិធីក្រុងពាលីចេញថតរឿង«វិញ្ញាណកង់សាគួ»របស់ខ្លួន ដើម្បីត្រៀមដាក់បញ្ចាំងនៅតាមរោងកុនក្នុងពេលខាងមុខ។ តារាសម្ដែងអ្នកនាង សុខ សោម៉ាវត្តី ត្រូវបានគេដឹងថាបានគ្រងតំណែងតួឯកនៅក្នុងភាពយន្តនោះ តែនាងបែរជាអះអាងថាមិនទាន់ដឹងថាខាងផលិតករអោយនាងសម្ដែងជាអ្វី និងមានអត្តចរឹកយ៉ាងមិចក្នុងថ្ងៃក្រុងពាលីនោះទេ។ យ៉ាងណាមិញ អ្នកនាង​ថា​​សប្បាយចិត្ត​ដែល​បានសម្ដែង​នៅក្នុង​រឿង​នោះ ដោយអះអាងថា​​​ជា​ភាពយន្ត​មួយ​ដែលគ្រាន់តែមើលចំណងជើង​ក៏ទាក់ទាញ។

អ្នកនាងនិយាយថា ​​​​​​​​​​​​​​មុនមកដល់​​​​​​​​ពិធីក្រុងពាលីរឿង«វិញ្ញាណកង់សាគួ»ជាមួយលោក ជា សុវណ្ណនារាហ៍ អ្នកនាងមិនទាន់បាន​អាន​លម្អិតពី​សាច់រឿង​​ពី​ក្រុម​ផលិតករ​នៅឡើយទេ ទើបអ្នកនាងមិន​ទាន់​ដឹង​​ច្បាស់ថា អ្នកនាងត្រូវសម្ដែង​យ៉ាងមិច និង​​ដើរ​​តូយ់ាងណាខ្លះ នៅក្នុង​សាច់រឿង។ អ្នកនាងថា ភាពយន្តនេះ បានទាក់ទងអោយ​នាង​ចេញសម្ដែង​យូរហើយ ដោយគ្រាន់តែ​បាន​​​ដឹងថា​​​ភាពយន្តនេះ​ចេញ​ថត និង​ក្រុងពាលីភ្លាម ក៏​រត់មក​​​ក្រុងពាលីភ្លាម។

អ្នកនាងថា ​​​ភាពយន្តមួយនេះ​ប្រហែលជា​អ្នកនាង​ត្រូវសម្ដែង​មិនខុសពី​សាច់រឿងមុនៗនោះទេ ដោយសារតែ​​​​​​ខាងផលិតករបាន​​ប្រាប់​អ្នកនាងថា ជាភាពយន្តដែលមាន​ភាពកំប្លុកកំប្លែង និង​​​ភ័យរន្ធត់​មិនខុសពីរឿងមុនៗ។

លោក វង្ស ពិសិដ្ឋ ជាអ្នកគ្រប់គ្រងការផលិតភាពយន្តរឿង«វិញ្ញាណកង់សាគួ»របស់ផលិតកម្ម Red Picture បានអះអាងថា ភាពយន្តមួយនេះ នឹងចាយទុនប្រមាណជា៥ម៉ឺនដុល្លារយ៉ាងហោច ហើយគ្រោងចំណាយពេលថត និងកាត់តយ៉ាងតិច៣ខែ។ លោកថានេះភាពយន្តដែលនិយាយពីវិញ្ញាណ ហើយសាច់រឿងទាំងមូលនឹងទាក់ទាញខ្លាំង ទើបលោកជ្រើសយកអ្នកនាង សុខ សោម៉ាវត្តី អោយសម្ដែងជាតួឯក។ លោកថាអ្នកនាងនឹងដើរតួជានារីក្រម៉ិចក្រម៉ើមមិនខុសពីរឿងមុនៗនោះទេ ដោយនៅក្នុងរឿងនេះ អ្នកនាងនឹងត្រូវលេងខ្លាំងជាងរឿងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here