ក្រោយ​សម្ងំ​កើប​លុយ​ពី​សិល្បៈ​ ​វង្ស​ ​ថា​ណាន់​ ​ឡើងផ្ទះ​យ៉ាង​កា​លីព​ ​ហើយ​ទទួល​កា​ដូរ​ពិសេស​មួយ​ ​

0

​កាលពី​ថ្ងៃទី៨​ ​កក្កដា​ ​ឆ្នាំ២០១៩​ ​តារាចម្រៀង​ ​លោក​ ​វង្ស​ ​ថា​ណាន់​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​អតីត​បេក្ខជនCambodian​ ​idol​ ​បាន​ឡើងផ្ទះ​ថ្មី​មួយ​ជុង​តម្លៃ​ជាង១៣ម៉ឺន​ដុល្លារ​យ៉ាង​កា​លីព​ ​ដោយមាន​សិល្បករ​ចូលរួម​អបអរ​ផង​។​ ​ពិធី​របស់​លោក​ត្រូវ​បាន​លេចឡើង​ ​ស្រប​ពេល​ដែល​អាជីព​ចម្រៀង​របស់​លោក​ ​កាន់តែ​មានការ​រីក​ចំរើន​។​ ​ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​ភ្ញៀវ​កិត្តិយស​ទាំង​ក្នុង​ ​និង​ក្រៅ​សិល្បៈ​មានការ​ភ្ញាក់ផ្អើល​ថ្ងៃ​ចូលរួម​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​នោះ​គឺ​ ​វង្ស​ ​ថា​ណាន់​ ​ទទួល​បាន​កាដូ​រថយន្ត​ម៉ាក​ ​Prius​ ​ពណ៌ស​ស៊េរី​ឆ្នាំ២០១០​ ​មួយ​គ្រឿង​យ៉ាង​ស្រស់​ស្អាត​តម្លៃ​ខ្ទង់២ម៉ឺន​ដុល្លារ​អាមេរិក​។​

​ផ្ទះ​ដែល​លោក​ ​វង្ស​ ​ថា​ណាន់​ ​បាន​ប្រារព្ធ​ពិធី​ឡើង​នោះ​ ​ជា​ផ្ទះ​មួយ​ជុង៣ជាន់​នៅក្នុង​បុរី​ពិភព​ថ្មី​ចម្ការ​ដូង១​ ​ដោយ​មុន​ពិធី​ឡើងផ្ទះ​ ​លោក​ក៏បាន​បង្អួត​រថយន្ត​ជា​កាដូ​របស់​មនុស្សម្នាក់​ ​តម្លៃ​ជាង២ម៉ឺន​ដុល្លារ​ ​ធ្វើ​ឱ្យ​មនុស្សម្នាក់​កោតសរសើរ​ពី​សំណាង​របស់​លោក​ផង​ដែរ​។​ ​ក្រោយ​បង្អួត​ទ្រព្យ​តម្លៃ​សែន​ដុល្លារ​នេះ​ ​ម្នា​ក់ៗ​ស្រឡាំងកាំង​មិន​តិច​នោះ​ទេ​ ​ដោយសារតែ​លោក​ត្រូវ​គេ​ស្គាល់​ថា​ជា​អតីត​ក្មេងកំព្រា​រស់នៅ​ក្នុង​មណ្ឌល​ ​ប៉ុន្តែ​ពេលនេះ​ ​លោក​តស៊ូ​បានសម្រេច​ ​ដោយ​បាន​ទាំង​កេរ្តិ៍ឈ្មោះ​ ​និង​ ​ជីវភាព​រឹងមាំ​ ​នៅក្នុង​សិល្បៈ​។​ ​លោក​ថា​នេះ​ជា​លទ្ធផល​ដែល​លោក​ធ្លាប់តែ​ស្រ​ម៉ៃ​ ​ដូច្នេះហើយ​ទើប​លោក​យល់ថា​ ​សិល្បៈ​គឺ​ជា​អ្ម​ក​ផ្ដល់​កំណើត​ទី២ឱ្យ​ខ្លួន​ ​ដែល​ធ្វើ​ឱ្យ​លោក​មាន​ថ្ងៃនេះ​។​ ​លោក​ក៏​មិន​ភ្លេច​អរគុណ​ដល់​មនុស្សម្នាក់​ ​ដែល​តែងតែ​នាំ​ផ្លូវ​ឱ្យ​លោក​បាន​ចូល​សិល្បៈ​ ​និង​ជួយ​ឱ្យ​លោក​អាច​មាន​ថ្ងៃនេះ​ផង​ដែរ​។​ ​

​លោក​ ​វង្ស​ ​ថា​ណាន់​ ​និយាយ​ថា​ ​លោក​រំភើប​រក​អ្វី​ប្រដូច​មិនបាន​នោះ​ទេ​ ​នៅពេល​លទ្ធផល​នៃ​ការ​តស៊ូ​ទទួល​បាន​ផ្លែផ្កា​ជា​វិជ្ជមាន​។​ ​ក្រោយ​ពិធីសម្ពោធ​ផ្ទះ​ ​លោ​ក​ក៍​ត្រៀម​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ៗ​ ​ដើម្បី​ពង្រីក​ប្រជាប្រិយ​ភាព​ដូចគ្នា​ ​នៅក្នុង​ពិភព​ចម្រៀង​ ​ដោយ​លោក​ប្រកាស​ថា​ ​ទោះជា​ស្ថិត​ក្នុង​តំណែង​ជា​អ្នកចម្រៀង​ឯករាជ្យ​គ្មាន​ផលិតកម្ម​ ​ក៏​ត្រូវតែ​មាន​បទចម្រៀង​ថ្មី​បបន្ដបន្ទាប់​ ​មិន​ឱ្យ​ស្ងប់ស្ងាត់​នោះ​ដែរ​។​

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here