ផលិតកម្មអូហ្វីមត្រៀមដាក់បញ្ចាំងស្នាដៃថ្មីរឿង«កំហឹងខ្មោចCute»

0

ផលិតកម្មអូហ្វីមដែលទស្សនិកជនធ្លាប់បានទទួលស្គាល់ថាមានស្នាដៃនិងទេពកោសល្យនិងការផលិតភាពផងដែរនោះបានត្រៀមបង្ហាញសមិទ្ឋិផលថ្មីរបស់ខ្លួនមួយទៀតហើយចែកជូនអ្នកគាំទ្រ។ភាពយន្តថ្មីដែលទើបតែផលិតរួចរាល់មានចំណងជើងថា«កំហឹងខ្មោចCute»ត្រូវបានខាងផលិតកម្មសម្រេចដាក់បញ្ចំងគ្រប់រោងកុននាចុងខែកក្កដានេះហើយ។

បើតាមប្រវត្តិការងាររបស់អ្នកដឹកនាំរឿងក្នុងផលិតកម្មមួយនេះដែលមហាជនទទួលដឹងពីជំនាញគឺលោកតាន់ វុទ្ឋីបានកសាងស្នាដៃមួយចំនួនឲលេចធ្លោដូចជារឿង«ខ្មោចអាសង្ហា»ជាប្រភេទរឿងដែលជោគជ័យក្នុងសិល្បៈ។ នៅមានរឿងភាគខ្មែរមួយចំនួនទៀតដែលល្បីៗដូចជារឿង«ចិត្តសាវា»«បេះដូងអ្នកប្រដាល់»«កម្លាំងនិងវាសនា»«បញ្ញើក្អែក»ជាដើមដែលសហការជួយដឹកនាំ។

ដូច្នេះហើយរឿងថ្មីជាប្រភេទរឿងដុំ«កំហឹងខ្មោចCute»ដែលត្រៀមដាក់បញ្ចាំងនៅថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៩ខាងមុខពិតជាធ្វើឲកន្ត្រាក់អារម្មណ៍ទស្សនិកជនឡើងវិញ។រឿង«កំហឹងខ្មោចឃ្យូត»ត្រូវបានផលិតករអះអាងថាសម្រិតសម្រាំងច្រើនណាស់ដើម្បីយកគុណភាពហើយធានាថាប្លែកពីរឿងដ៍ទៃច្រើនទាំប្លង់បច្ចេកទេស។ចំនែកតួសម្តែងវិញថ្មីតែពោរពេញដោយសមត្ថភាពនិងស្នាដៃសម្តែងពិតជាមិនឲអ្នកទស្សនាខកបំណងឡើយ។ ដូចនេះទស្សនិកជនកុំភ្លេចមកចូលរួមលើកទឹកចិត្តស្នាដៃភាពយន្តខ្មែរកូនខ្មែរឲបានច្រើនកុះករនាពេលខាងមុខនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here