មាស អាលីស ឃ្លាតពីម្ដាយ៧ខែ ទៅជួបតារា៣ដួង នៅអាមេរិក

0

កាលពីព្រឹកថ្ងៃទី២ មិថុនា តារាចម្រៀង កញ្ញា មាស អាលីស បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីទៅជួបតារាចម្រៀង៣ដួង គឺលោក ម៉េង ប៑ុនឡូ លោក ម៉េង ប៑ុនលី និង លោក យក់ ដួងតារា ដែលរង់ចាំនៅ សហរដ្ឋអាមេរិក។ នាង និងតារាទាំង៣ នឹងបើកការប្រគំតន្ត្រីរួមគ្នា ខណៈដែលនាងប្រាប់ថា ដំណើរទៅឆ្ងាយពីម្ដាយរហូតដល់ជាងកន្លះឆ្នាំនេះ គឺពិតជាធ្វើអោយនាងនឹកម្ដាយ ប៉ុន្តែត្រូវតែកាត់ចិត្ត ដើម្បីការងារ និងកេរ្តិ៍ឈ្មោះ។

កញ្ញា មាស អាលីស និយាយថា នាងសប្បាយយ៉ាងខ្លាំង ដែលក្រោយប្រឡូកអាជីពចម្រៀងអស់ច្រើនឆ្នាំ មានឱកាសទៅបានទៅអាមេរិកតែម្ដង។ នាងថា កន្លងមក មិនដែលមានសំណាងត្រូវបានស្ពុនស័រទាក់ទងអោយចេញច្រៀងក្រៅប្រទេសនោះទេ ក្នុងពេលដែលនាងចង់ចេញច្រៀងគ្រប់ពេលនោះ។ នាងថាខ្លួនមានបំណងចង់ចេញច្រៀងក្រៅប្រទេសជាយូរមកហើយ ប៉ុន្តែមិនដែលមានឱកាសសោះ ទើបនាងរំភើបចង់ហូរទឹកភ្នែក នៅពេលបានជាប់ទៅច្រៀងនៅសហរដ្ឋអាមេរិក ហើយជាប់ដល់រយៈពេល៧ខែ ដែលជារយៈពេលយូរមួយសម្រាប់សិល្បករស្រករក្រោយដូចនាង។ យ៉ាងពាមិញនាងថា នៅពេលដល់ថ្ងៃចាកចេញ នាងបែរជាមានអារម្មណ៍មិនចង់ឃ្លាតឆ្ងាយពីម្ដាយទៅវិញ ដោយសារតែការចាកចេញលើកនេះ គឺដល់ទៅ៣ខែ។ ដំណើរចាកចេញលើកនេះ គឺឡើងទៅសម្ដែង ជាមួយលោក ម៉េង ប៑ុនឡូ លោក ម៉េង ប៑ុនលី និងលោក យក់ ដួងតារា ដោយក្នុងរយៈពេល៧ខែនៅលើទឹកដីអាមេរិកនោះ នឹងមានការសម្ដែងរៀងរាល់ចុងសប្ដាហ៍ ហើយសម្ដែងច្រើនរដ្ឋ។ យ៉ាងណាមិញនាងថា នឹងមិនបន្តកុងត្រាលើសពី៧ខែនោះទេ ដើម្បីកុំអោយបាត់បង់ទីផ្សារក្នុងស្រុក គឺនាងនឹងទទួលតែរយៈពេល៧ខែ ដែលបានកុងត្រា ជាមួយខាងអ្នកធានាទៅប៉ុណ្ណោះ។

អ្នកស្រី ពេជ្រ ច័ន្ទសុខា ម្ដាយរបស់នាងនិយាយថា មាស អាលីស ជាកូនស្រីតែម្នាក់ ក្នុងចំណោមបងប្អូន៣នាក់។ អ្នកស្រី រស់នៅជាមួយកូន មិនដែលបែកគ្នាក្នុងរយៈពេលយូរបែបនឹងនោះទេ ប៉ុន្តែដើម្បីសម្រេចក្ដីប្រាថ្នារបស់កូនស្រី ចង់សាងកេរ្តិ៍ឈ្មោះនៅសហរដ្ឋអាមេរិក អ្នកស្រីមានតែបង្ហាញការត្រេកអរ និងជូនពរអោយកូនស្រីអោយសុខសប្បាយ និងជោគជ័យ។

LEAVE A REPLY

Please enter your comment!
Please enter your name here