សុីណាវ៉ាត់ត្រា ប្រកាសបង្កើនទីផ្សារសិល្បៈ ក្រោយភ្ជាប់ពាក្យ

0

កាលពីថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៩ តារាសម្ដែងលោក ចាន់សុី សុីណាវ៉ាត់ត្រា បានធ្វើពិធីបំពាក់ចិញ្ចៀនភ្ជាប់ពាក្យអោយគូស្នេហ៍ និង រៀបចំពិធីជប់លៀងអបអរពិធីភ្ជាប់ពាក្យរបស់ខ្លួនយ៉ាងអធឹកអធម។ ភ្ញៀវកិត្តិយស និងតារាសិល្បៈ មិនតិចនាក់នោះទេ ត្រូវគេឃើញបង្ហាញខ្លួន ខណៈដែលពិធីទទួលភ្ញៀវនាពេលនោះ គឺលោកធ្វើធំដុំចង់ស្មើមង្គលសមរម្យល្មមមួយ ឬ ស្មើនឹងពិធីកាត់ចំណងដៃមួយ ខណៈដែលប្រកាសថាក្រៅពីមិនដកខ្លួនពីការងារសម្ដែង ព្រោះបារម្ភខ្លាចគូស្នេហ៍ប្រច័ណ្ឌ គឺមានបង្កើនជាងមុន។

ពិធីដែលបានធ្វើឡើងនៅជាប់ព្រំដែនខ្មែរថៃ នៅច្រកកំរៀង-ឡែម ក្នុងខេត្តបាត់ដំបងនោះ មិនខុសពីលោក សុីណាវ៉ាត់ត្រា បានប្រកាសនោះទេ គឺពិតជាមានសភាពអធឹកអធម ដោយភ្ញៀវកិត្តិយស ដោយរួមមានតារាសិល្បៈ និងអ្នកសារព័ត៍មានស្កាត់មកតាំងពីភ្នំពេញផង រហូតដល់ជិត២០០នាក់។ តារាសម្ដែង លោក សុីណាវ៉ាត់ត្រា និងគូដណ្ដឹង ដែលជាក្រមុំជាយដែន ត្រូវគេឃើញវក់វីនឹងការទទួលភ្ញៀវ និងរកតុអោយភ្ញៀវអង្គុយមិនចង់បាននោះទេ ដោយសារតែភ្ញៀវដែលមកចីលរួមក្នុងពិធីរបស់លោក គឺច្រើនលើសគម្រោង ហើយភ្ញៀវទាំងនោះមិនថាតារាសិល្បៈ ឬ បុគ្គលិកធនាគារដែលលោកបម្រើការសុទ្ធតែនៅច្រៀងរាំយ៉ាងសប្បាយរីករាយដល់ពាក់កណ្ដាលអាធ្រាតុ មិនរត់ចោលកម្មវិធីលោកមុន។ ពិធីដែលប្រគំដោយវង់តន្រ្តីរបស់អ្នកនាង ឆ័យលី ដាឡែន យ៉ាងកងរំពងនេះ មិនខុសពីពិធីជប់លៀងទទួលភ្ញៀវក្នុងពិធីកាត់ចំណងដៃ ឬ ជប់លៀងពិធីមង្គលការមួយនោះទេ ដោយសារតែបរិយាកាសអ្នកចូលរួម មានចំនួនកុះករ ហើយភាគច្រើននៅសប្បាយដល់ពាក់កណ្ដាលអាធ្រាតុ។

លោក សុីណាវ៉ាត់ត្រា គូស្នេហ៍របស់លោក មិនបិទផ្លូវមិនអោយលោកដកខ្លួនពីការសម្ដែងនោះទេ គឺមានតែបើកឱកាសអោយលោកកសាងកេរ្តិ៍ឈ្មោះអោយបានច្រើន ទើបលោកប្រកាសថានឹងបង្កើនការសម្ដែងអោយបានកាន់តែច្រើន ដើម្បីអោយបានលុយច្រើន ឆាប់បានការផង។ លោកថាគូស្នេហ៍ស្រលាញ់លោកក្នុងនាមជាតារាសិល្បៈ ដូច្នេះបើទោះជាលោកត្រូវប្រឈមសម្ដែងឱបរឹទ្ធជាមួយអ្នកណា ក៍នោះគ្រាន់តែជាការងារសិល្បៈប៉ុណ្ណោះ គឺគូដណ្ដឹងអត់មានប្រច័ណ្ឌទេ។
ក្នុងនោះសម្រាប់ការងារធនាគារ ក៍នឹងប្រឹងអោយបានឡើងតំណែង និងឡើងប្រាក់ចំណូល ដើម្បីអោយពេលរៀបការអត់ភ័យរឿងអត់លំនឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here