ធ្មេចបើកៗដល់ថ្ងៃ តារាសម្ដែង សុីណាវ៉ាត់ត្រា ភ្ជាប់ពាក្យហើយ

0

នៅទីបំផុត តារាសម្ដែង លោក ស៊ីណាវ៉ាត់ត្រា ដែលត្រូវគេស្គាល់ថា កំពុងឡើងកូដក្នុងបទ MV ដល់ថ្ងៃភ្ជាប់ស្នេហ៍តាមប្រពៃណីជាមួយក្រមុំបាត់ដំបងជាផ្លូវការហើយ ដោយពិធីភ្ជាប់ពាក្យរបស់លោក គ្រោងធ្វើនៅខេត្តបាត់ដំបង ដែនដីកំណើត នៅថ្ងៃទី៣១ ឧសភា នេះ។ ក្រៅពីបំពាក់ចិញ្ចៀន ដែលមានការបង្ហើបថា មានតម្លៃខ្ទង់ពាន់ដុល្លារជូនដល់អនាគតភរិយា លោកក៍ប្រកាសជប់លៀងធំពេលល្ងាច អមដោយតន្ត្រីប្រគំកំដរ និងរំពឹងថាយ៉ាងហោចមិត្តភ័ក្ត្រ និងតារាសិល្បៈយ៉ាងតិចជាង១០០នាក់ដែលបានអញ្ជើញ នឹងចូលរួម។

ពិធីដែលគ្រោងធ្វើនៅស្រុកកំរៀងភ្នំព្រឹក ខេត្តបាត់ដំបងនេះ ទំនងនឹងផ្អើលអ្នកសិល្បៈ ដោយមិនមានការលាក់បាំងនោះទេ ខណៈដែលលោក សុីណាវ៉ាត់ត្រា ប្រកាសថា មិនខ្លាចប៉ះពាល់នឹងការងារសិល្បៈនោះទេ បើទោះជាក្នុងពេលនេះ ទីផ្សារសម្ដែងរបស់ឈានឡើង។ ពិធីភ្ជាប់ពាក្យរបស់លោកនៅថ្ងៃទី៣១ ឧសភា នេះ លោកបានប្រកាសថា នឹងធ្វើអោយក្លាយជាដំណឹងបើកចំហរ ខណៈដែលលោកក៍មិនចង់អោយគូដណ្ដឹងរបស់លោក គិតថាលោកសម្អាងថាខ្លួនជាអ្នកសិល្បៈ ហើយមិនចង់បើកចំហរស្នេហា។ លោកថាមុនពេលសម្រេចចិត្តភ្ជាប់ស្នេហ៍ជាមួយគូដណ្ដឹង គឺ កញ្ញា សឿន ស្រីវីន លោកបានសម្រេចចិត្តច្បាស់ហើយថា បើទីផ្សារសិល្បៈ នឹងបាត់សន្ទុះគាំទ្រក្រោយបើកចំហរស្នេហាក៍លោកមិនស្ដាយ។

យ៉ាងណាមិញលោកថា ការសម្រេចចិត្តរបស់ខ្លួន កំពុងទទួលផលបញ្ច្រាសពីនេះ ដោយសារតែដំណឹងបើកចំហរស្នេហា គឺលោកបែរជាមានផលិតករច្រើនឡើងទាក់ទងអោយថតស្ពត និង MV ដោយលោកក៍ជាប់បម្រើការនៅខេត្តបាត់ដំបង ហើយប្រកែកមិនទទួលថតមួយចំនួនទៅវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here