ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៦ ឆ្នាំនេះ រំពឹងផ្ទុះខ្លាំង

0

ពិព័រណ៍ពិពាហ៍ពិពាហ៍លើកទី៦ប្រចាំឆ្នាំ ត្រូវបានប្រកាសឡើងហើយ ដោយគ្រោងប្រារព្ធធ្វើ ចាប់ពីថ្ងៃទី១០ និង ១១ ខែ សីហា ក្នុងឆ្នាំ២០១៩នេះ នៅសាលពិព័ណ៍កោះពេជ្រ។ នេះជាការបើកឱកាសជាថ្មី អោយបណ្ដាក្រុមហ៑ុនដែល មានសេវាកម្មពាក់ព័ន្ធនឹងអាពាហ៍ពិពាហ៍ និង អ្នកមានគម្រោងរៀបចំអាពាហ៍ពិពាហ៍ បានបង្ហាញខ្លួន និងស្វែងយល់ពីទម្រង់អាពាហ៍ពិពាហ៍ដើម្បីអភិរក្សប្រពៃណីមង្គលការខ្មែរ ដោយមានការរំពឹងយ៉ាងខ្លាំងថានឹងទទួលបានការចាប់អារម្មណ៍ខ្ពស់។

ក្រុមហ៑ុនសិរីមង្គល ដែលជាអ្នករៀបចំ បានប្រកាសជាសាធារណៈថា ពិព័រណអាពាហ៍ពិពាហ៍៍ពេញរយៈពេល២ថ្ងៃ នៅថ្ងៃ១០ និង១១ ក្នុងខែ៨ នោះ មានព្រឹត្តិការណ៍ធំ២ផ្គួបនៅក្នុងនោះ គឺ ការបង្ហាញទម្រង់សំលៀកបំពាក់ប្រពៃណីខ្មែរលើកទី១៩ និងមហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារលើកទី២០ ហើយកម្មវិធីទាំងមូល ត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ។ អ្នកចូលរួមព្រឹត្តិការណ៍ គ្រាន់តែបំពេញលើខិត្តប័ណ្ណក៍មានឈ្នះរង្វាន់ ២០លានរៀល និង១២លានរៀល ពីក្រុមហ៑ុនសិរីមង្គល តាមរយៈការចាប់ឆ្នោតផងដែរ។ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៦នេះ ត្រូវបានគេអះអាងថាជាព្រឹត្តិការណ៍ល្អបំផុត សម្រាប់អ្នកផ្គត់ផ្គង់សេវាកម្មអាពាហ៍ពិពាហ៍ និងអ្នកគោរពស្រលាញ់ប្រពៃណីវប្បធម៍ខ្មែរទាំងឡាយ ដែលចង់ចូលរួមផ្សព្វផ្សាយពីផលិតផល និង សេវាកម្មរបស់ខ្លួន ទៅកាន់អតិថិជនអោយចំគោលដៅ។ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៍ របស់ក្រសួងវប្បធម៍ គឺជាអ្នកដឹកនាំទម្រង់ដោយផ្ទាល់ ដើម្បីអោយការបង្ហាញទម្រង់អាពាហ៍ពិពាហ៍នៅក្នុងកម្មវិធី មិនប្រាស់ចាកពីទម្រង់ដើម នៃវប្បធម៍ជាតិ។ ស្ដង់ប្រមាណ៩២ស្ដង់ ដែលរួមមាន ក្រុមហ៑ុនភ្នួង និងសម្អាការ ក្រុមហ៑ុនគ្រឿងអលង្ការ ក្រុមហ៑ុនលក់សំលៀកបំពាក់ ក្រុមហ៑ុនលក់គ្រឿងសម្អាង ផលិតផលកែសម្ផស្ស សាឡន ក្រុមហ៑ុនលក់រថយន្ត ក្រុមហ៑ុនផ្កាស្រស់ ក្រុមហ៑ុនលក់កាដូអាពាហ៍ពិពាហ៍ ហាងបោះពុម្ពធៀបការ ក្រុមហ៑ុនស្ទីឌីយោថតរូប ក្រុមហ៑ុនធ្វើនំ ក្រុមហ៑ុនផ្គត់ផ្គង់ម្ហូបអាហារ ស្រាប៑ៀ ភេសជ្ជៈ សណ្ឋាគារ រមណីយដ្ឋាន ក្រុមហ៑ុនផ្គត់ផ្គង់អាគារញាំការ ក្រុមហ៑ុនលក់ខុនដូរ បុរី ផ្ទះល្វែង និងក្រុមហ៑ុនធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៑ុនធានារ៉ាប់រង ក្រុមហ៑ុនទេចរណ៍ អាកាសចរណ៍ ក្រុមហ៑ុនរៀបចំអាពាហ៍ពិពាហ៍ និងសេវាកម្មពិធីការជាច្រើន នឹងបង្ហាញខ្លួនចម្រុះគ្នាក្នុងវេទិកានេះ ខណៈដែលអ្នករៀបចំប្រកាសអោយរួសរាន់ជាវស្ដង់កម្មវិធី ដើម្បីមានឱកាសចូលរួម។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៑ុនសិរិមង្គល បានបញ្ជាក់អោយដឹងពីគោលបំណងថា ការរៀបចំព្រឹត្តិការណ៍រដើម្បីរួមចំណែកផ្សព្វផ្សាយ អភិរក្ស និង អភិវឌ្ឍន៍ទំនៀមទំលាប់ប្រពៃណីអាពាហ៍ពិពាហ៍ សំលៀកបំពាក់ និង ម្ហូបអាហារខ្មែរ ក៍ដូចជាដើម្បីផ្ដល់ការអប់រំអោយកាន់តែទូលាយដល់ពលរដ្ឋខ្មែរ អោយមានការយល់ដឹងពីទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ក៍ដូចជាដើម្បីផ្សព្វផ្សាយវប្បធម៍ខ្មែរ ទៅកាន់ក្រសែភ្នែកអន្តរជាតិ អោយកាន់តែស្គាល់តម្លៃវប្បធម៍ខ្មែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here