ទីបំផុតតារាចម្រៀងសំលេងហួយ មាស មាស អាលីស ទទួលបានសិទ្ធិចេញសម្ដែងនៅអាមេរិក

0

ប្រឡូកក្នុងវិស័យចម្រៀងតាំងពីអាជីពជាពិធីការិនី រហូតត្រូវបានមហាជនទទួលស្គាល់ថាជាតារាចម្រៀងមានសំឡេងដូច អ្នកចម្រៀង ហួយ មាស កញ្ញា មាស អាលីស រមែងមានក្ដីស្រម៉ៃចង់មានឱកាសចេញទៅច្រៀងនៅប្រទេសធំៗជារឿយៗ ខណៈដែលការទំនាក់ទំនងអោយចេញច្រៀងនៅក្រៅប្រទេស កន្លងមក ក៍បានត្រឹមតែធ្វើអោយនាងខកចិត្ត។ យ៉ាងណាមិញក្ដីស្រម៉ៃដែលនាងចង់បាន បានលេចឡើងហើយ បន្ទាប់ពីនាងបានចូលទូតអាមេរិកលើកចុងក្រោយ ហើយត្រូវបានស្ថាប័ននេះផ្ដល់ទិដ្ឋាការអោយចេញសម្ដែងជាលើកដំបូង ហើយមានរយៈពេលរហូតដល់៦ខែ។

កញ្ញា មាស អាលីស បានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំងដែលការប្រែខ្លួនធ្វើជាតារាចម្រៀងរបស់នាង ទទួលបានជោគជ័យ ហើយធ្វើអោយនាងត្រូវបានបងប្អូនខ្មែររស់នៅប្រទេសអាមេរិក ហើយសំណាងត្រូវបានសម្ភាសន៍ជាប់ទៅទៀត។ កញ្ញាថា ខ្លួនត្រូវបានស្ថានទូតអាមេរិកយល់ព្រមអោយទិដ្ឋាការទៅសម្ដែងនៅក្នុងប្រទេសនោះរយៈពេល៧ខែ ដោយគម្រោងចាកចេញសម្ដែងរបស់នាង គឺនឹងចេញពីប្រទេសកម្ពុជា នៅអំឡុងចុងខែ៥នេះ។ កញ្ញាថានេះជាលើកទី១ ដែលខ្លួនមានឱកាសបានចេញនៅក្នុងប្រទេសមហាអំណាច ដែលតារាភាគច្រើនទទួលបានការអញ្ជើញដូចគ្នា តែសម្ភាសន៍ទៅមិនងាយជាប់។ អ្វីដែលនាងកាន់តែសប្បាយចិត្តទៅទៀត គឺកន្លែងដែលនាងច្រៀងប្រចាំថ្ងៃ បានយល់ព្រមផ្ដល់ច្បាប់អោយនាង៧ខែ ក្នុងពេលដែលនាងព្រលយថា បើត្រលប់មកវិញ កន្លែងច្រៀងប្រចាំថ្ងៃ មិនអោយចូលច្រៀង ក៍នាងមិនអាចបោះបង់ឱកាសទៅសម្ដែង៧ខែនៅសហរដ្ឋអាមេរិកនោះដែរ។

គួរបញ្ជាក់ថា ចាប់តាំងពីបានវិវត្តន៍ខ្លួនពីពិធីការិនីវិទ្យុ មកជាតារាចម្រៀង កញ្ញា មាស អាលីស ទទួលបានការគាំទ្រយ៉ាងខ្លាំងដោយសារតែនាងមានទឹកដមសំលេងស្ទើរតែដូចគ្នាបេះបិតនឹងតារាចម្រៀង អ្នកនាង ហួយ មាស។ កញ្ញាត្រូវគេឃើញឡលងឆាកទូរទស្សន៍មិនសូវលោះពេលនោះទេ ខណៈដែលនាងត្រូវគេកត់សម្គាល់ថាលេចធ្លោកាន់តែខ្លាំង ចាប់តាំងពីបានបង្ហាញខ្លួនក្នុងសកម្មភាពសប្បុរសជាមួយគ្រួសារតារាកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here