អតីតគូស្នេហ៍ ម៉ាដូណា ចេញបទថ្មីមួយបទញាក់សាច់

0

ក្រោយចែកផ្លូវគ្នា អតីតគូស្នេហ៍លោក ម៉ាដូណា គឺលោក ណុប ហេងទ្រី ចាប់ផ្ដើមពង្រឹងអាជីពសិល្បៈរបស់ខ្លួនយ៉ាងខ្លាំង បន្ទាប់ពីលោកបង្ហាញសមត្ថភាពជារឿយៗមកហើយ តាមរយៈការបកស្រាយតែបទចម្រៀងលើឆាកតន្ត្រីតែជាមួយ លោក ម៉ាដូណា និងទទួលថតបទចម្រៀងអោយតែតារាភាគច្រើនប៉ុណ្ណោះ។ លោកទើបនឹងចេញបទ “រាំសម័យ៧៩” ដែលក្រៅពីរៀបស្ទីលប្លែកភ្នែកហើយ ក៍ថែមទាំងមានក្បាច់រាំគួរអោយទាក់ភ្នែកទៅទៀត មិនធម្មតា ។

លោក ណុប ហេងទ្រី បានងថ្លែងបញ្ជាក់ថា នេះជាបទម្នាក់ឯងបើកឆាករបស់លោក ហើយការសម្រេចចិត្តបញ្ចេញបទនេះ ក៍ដើម្បីបង្ហាញស្នាដៃផ្ទាល់ខ្លួន និងចង់រំលឹកដល់សំលៀកបំពាក់ និងស្ទីលអតីតកាលកាលពីអំឡុងឆ្នាំ៧៩ ដើម្បីអោយអ្នកគាំទ្រប្លែកភ្នែកផងដែរ។ លោកចម្រៀងមួយបទនេះ គ្រាន់តែដាក់បង្ហោះភ្លាមក៍មានអ្នកទស្សនាច្រើន ហើយបើទោះជាដាក់ថត និងបង្ហោះស្ថិតក្នុងដំណាក់កាលរៀងយឺតពេលបន្តិច ប៉ុន្តែលោកនៅតែរំពឹងខ្ពស់ថាបទសម្រៀងនេះទទួលបានការគាំទ្រខ្លាំង។ លោកប្រកាសរកស្ទីល និងក្បាច់រាំប្លែកៗអោយច្រើនបន្ថែមទៀតសម្រាប់បទក្រោយៗ ដោយលោករំពឹងថា ការប្រឡូកអាជីពចម្រៀងរបស់លោក បើទផះជាមិនជោគជ័យខ្លាំងក៍មានគេស្គាល់ពីសមត្ថភាពរបស់លោក។

LEAVE A REPLY

Please enter your comment!
Please enter your name here