គ្រាន់តែអបអរចូលឆ្នាំ ឋានព្រះឥន្ទ ចែករង្វាន់២៥ម៉ឺនដុល្លារ

0

កាលពីយប់ថ្ងៃទី១០ មេសា ក្រុមហ៊ុនហង្សម្ចាស់ដី ដែលមានឈ្មោះគម្រោងឋានព្រះឥន្ទ បានធ្វើពិធីជប់លៀង និងផ្ដល់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលគិតជាទឹកប្រាក់គឺប្រមាណជា២៥ម៉ឹនដុល្លារ។ រង្វាន់តែបានប្រគល់ជូនបុគ្គលិកនៅក្នុងពិធីជប់លៀងនោះ ត្រូវបានបែងចែកជា២ប្រភេទ គឺរង្វាន់ដែលផ្ដល់ជូនបុគ្គលិកតាមរយៈការចាប់ឆ្នោតផ្សងសំណង និងរង្វាន់ដែលប្រគល់ជូនបុគ្គលិកឆ្នើមៗតែម្ដង ដែលគិតជាទឹកប្រាក់សរុបគឺរហូតដល់២៥ម៉ឺនដុល្លារអាមេរិក។

រង្វាន់ដែលប្រគល់ជូនទៅកាន់បុគ្គលិកតាមរយៈការផ្សងសំណាង និងប្រគល់ជូនតែម្ដងទៅកាន់បុគ្គលិកឆ្នើមៗនោះរួមមាន សំបុត្រទស្សនកិច្ចទៅកម្សាន្តនៅទីក្រុងឌូបៃ ការចាប់ឆ្នោតយកចម្ការប័រនៅខេត្តមណ្ឌលគីរី ចម្ការដូងក្រអូបនៅខេត្តពោធិសាត់ ចម្ការដូងក្រអូបនៅខេត្តសៀមរាប និងចម្ការធុរ៉េននៅខេត្តកំពត ជាច្រើនហិកតារជូនដល់បុគ្គលិក ដែលមកចូលរួមនៅក្នុងពិធីនោះ។ ដោយឡែកសម្រាប់រង្វាន់ដែលប្រគល់ជូនទៅកាន់ Eco Hero ឬ បុគ្គលិកឆ្នើមក្នុងគម្រោងឋានព្រះឥន្ទនោះ គឺរឹតតែច្រើនសន្ធឹកសន្ធាប់ជាងការចាប់ឆ្នោតផ្ដល់រង្វាន់អោយទៅទៀត ដោយបុគ្គលិកឆ្នើមខ្លះបានដីក្នុងមួយម្នាក់មួយហិកតារៗ តាមប្រភេទដំណាំ និង តាមខេត្តដែលស្ថិក្នុងគម្រោងឋានព្រះឥន្ទ ហើយបុគ្គលិកមួយចំនួនទៀតទទួលបានរថយន្តស៊ែរីថ្មីម៉ាក Prus និងបុគ្គលិកឆ្នើមម្នាក់ក្នុងចំណោមបុគ្គលិករបស់ឋានព្រះឥន្ទ បានទទួលរថយន្តស៊ែរីទំនើបម៉ាក Mazda មួយគ្រឿង។

លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៊ុនហង្សម្ចាស់ដី និងជាអ្នកបង្កើតគម្រោងឋានព្រះឥន្ទ បានអះអាងថា ដោយសារតែមុនឱកាសចូលឆ្នាំ លោកមានបំណងផ្ដល់ជូនរង្វាន់ធំៗលើកទឹកចិត្តដល់បុគ្គលិករបស់លោក និងចង់អោយអ្នកជំនាញៗប្រចាំក្រុមហ៊ុនបានជួបជុំគ្នា ក្នុងឱកាសមុនបុណ្យចូលឆ្នាំខ្មែរផង ទើបលោកបង្កើតពិធីជួបជុំនេះឡើងនៅភោជនីយដ្ឋានThe Terrace TK ដោយផ្ដល់ទាំងរង្វាន់ជាចម្ការៗ ជាដំណើរកម្សាន្តទៅទីក្រុងឌូបៃ និងផ្ដល់រថយន្តជូនដល់បុគ្គលិកឆ្នើមៗជាការលើកទឹកចិត្តតែម្ដង ដែលសរុបជាទឹកប្រាក់ប្រមាណ២៥ម៉ឺនដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលការចំណាយលើពិធីជប់លៀង ដែលចូលរួមសុទ្ធតែកំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា និង លោក ខាន់ ជេមស៍ ដែលត្រូវបានគេស្គាល់ថាជាកំពូលតារាចម្រៀងល្បីៗ ហើយមានតម្លៃខ្លួនខ្ពស់នោះផង។ លោកថារង្វាន់រថយន្ត និង ដីចម្ការដែលលោកចែកជូនទៅអោយបុគ្គលិកនេះ សម្រាប់អ្នកផ្ដល់ជូនដោយមិនមានការចាប់ឆ្នោត គឺមានការពិភាក្សាឆ្លងយោបល់ពីក្រុមប្រឹក្សារបស់ក្រុមហ៊ុន និងដោយយោងលើបុគ្គលិកឆ្នើមៗទាំងនោះ សុទ្ធតែមានសមត្ថភាពលក់ដីចម្ការរបស់ឋានព្រះឥន្ទ បានគ្រប់លក្ខណ្ឌ តាំងពីគម្រោងឋានព្រះឥន្ទបង្កើតឡើង។

នៅក្នុងពិធីជប់លៀងនោះ គេឃើញតំណាងបុគ្គលិកឆ្នើមៗប្រចាំតំបន់នីមួយៗ ដូចជាប៉ោយប៉ែត បាត់ដំបង សៀមរាប ពោធសាត់ និង មណ្ឌលគីរី ជាដើមសុទ្ធតែបានបង្ហាញពីអារម្មណ៍រំភើប និងឡើងតាំងចិត្តជាមួយគម្រោងឋានព្រះឥន្ទ ដើម្បីអោយគម្រោងលក់ដីចម្ការកូនកាត់ក្នុងខេត្តទាំង៤ កាន់តែទទទលជោគជ័យ។

លោក ហង្ស ព្រីន្សយ៉ា បន្តថាគម្រោងឋានព្រះឥន្ទនឹងមានយុទ្ធសាស្ត្រ១០ឆ្នាំ ដោយ៥ឆ្នាំដំបូង នឹងធ្វើអោយដីប្រមាន១លានហិកតារក្លាយជាចម្ការប័រ ចម្ការដូងក្រអូប និងចម្ការធុរ៉េន ហើយនៅ៥ឆ្នាំបន្ទាប់ក្នុងពេលចម្ការទាំងនោះបានផល នឹងទាញប្រាក់ចំណូលយ៉ាងហោចណាស់ក៍រាប់លានដុល្លារផផដែរក្នុងមួយឆ្នាំៗតាមរយៈការលក់ផលដំណាំដែលក្រុមហ៊ុនធ្វើកសរវិនិយោគជាមួយម្ចាស់ចម្ការ។ លោកនៅតែអះអាងថា នឹងធ្វើអោយសម្រេចយុទ្ធសាស្ត្រធ្វើអោយកម្ពុជាក្លាយជាប្រទេសកសិកម្មធំមួយ ដែលមិនខុសពីពាក្យស្លោកថា ជាហង្សអាស៊ី ដែលអ្នកណា ប្រទេសណាក៍ចង់វិនិយោគ។

LEAVE A REPLY

Please enter your comment!
Please enter your name here