សិល្បករជាង៧០ដួង ប្រកាសធ្វើអោយសង្ក្រានព្រះវិហារកក្រើកឆ្នាំនេះ

0

យោងតាមការទម្លាយចេញពីអ្នករៀបចំ នៅថ្ងៃទី១៤-១៥និង១៦ មេសានេះ ខេត្តព្រះវិហារនឹងបើកព្រឹត្តិការណ៍សង្ក្រានជាទ្រង់ធំរបស់ខ្លួនពេញរយៈពេល៣ថ្ងៃ នៅក្នុងរមណីយដ្ឋានប្រសាទកោះកេរ ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដោយត្រូវបានមហាជនរំពឹងថានឹងផ្ទុះហើយអាចទាក់ទាញអ្នកទេសចរណ៍ខ្លាំងមិនធម្មតានោះទេ ដោយសារតែនេះជាព្រឹត្តិការណ៍សង្ក្រានធំ ហើយត្រូវបានធ្វើឡើងស្របគ្នានឹងសង្ក្រានខេត្តសៀមរាប មិនធ្វើធំដូចរាល់ឆ្នាំ។ តារាល្បីៗ និងសិល្បករប្រមាណជាង៧០រូប សុទ្ធតែបានប្រកាសពីការត្រៀមខ្លួន ដើម្បីបង្ហាញទម្រង់វប្បធម៍ធ្វើអោយសង្ក្រានព្រះវិហារផ្ទុះកក្រើក ជាប្រវត្តិសាស្ត្រ។

លោក នូ សុភេន អ្នករៀបចំទម្រង់សិល្បៈ នៅក្នុងព្រឹត្តិការណ៍សង្ក្រានមួយនេះ បានថ្លែងបញ្ជាក់ថា អាជ្ញាធរខេត្តព្រះវិហារ និងក្រុមហ៊ុនសហការ បានត្រៀមរៀបចំដុតដៃដុតជើងរួចរាល់អស់ហើយ ដើម្បីអោយសង្ក្រានខេត្តព្រះវិហារ ក្លាយជាសង្ក្រានប្រវត្តិសាស្ត្រនៅក្នុងឆ្នាំនេះ។ ទម្រង់សិល្បៈបុរាណ ដែលមសនតម្លៃវប្បធម៍ ជាពិសេសរបាំ និងល្បែងប្រជាប្រិយ យ៉ាងសំបូរបែប នឹងត្រូវបាននង្ហាញជូនតាមតារាកម្មវិធីពេញរយៈពេល៣ថ្ងៃដែលបានកំណត់ ស្របគ្នាដែលកម្មវិធីនេះ ក៍មានតារាល្បីៗ ដូចជាតារាចម្រៀង ឈិត សុវណ្ណបញ្ញា ឈិត សុវណ្ណនុកា តារាកំប្លែងប៉េងប៉ោង និងតារាល្បីៗជាច្រើន ត្រៀមខ្លួនអស់ហើយ ដើម្បីធ្វើអោយសង្ក្រាននេះផ្ទុះ។

លោក នូ សុភេន ដែលមានស្នាដៃរៀបចំទម្រង់វប្បធម៌ ធ្វើឱ្យមានការទទួលស្គាល់ក្នុងចង្កោមអ្នកសិល្បៈ និងមហាជនរាប់មិនអស់មិនរួចហើយ បានបង្ហាញការរំពឹងយ៉ាងខ្លាំងថា សង្ក្រានព្រះវិហារនៅក្នុងឆ្នាំនេះ នឹងមានអ្នកទេសចរណ៍ទៅកម្សាន្តភាគច្រើន ក្នុងពេលដែលទឹកដីខេត្តនេះ ក៏មានប្រាសាទកោះកេរ និង សម្បត្តិវប្បធម៌ជាច្រើនទៀត ដែលភ្ញៀវជាតិ និងអន្តរជាតិ សុទ្ធតែចង់ទស្ដនាស្រាប់។ ព្រឹត្តិការណ៍នេះ ក្រៅវត្តមានតារាសិល្បៈជាង៧០រូប ក៏មានរូបចំជាហ្សូនកម្សាន្តប្លែកៗ ដែលមានអត្ថន័យវប្បធម៌ ដែលលោកប្រកាសថា មិនចាញ់សង្ក្រាននៅខេត្តសៀមរាបនោះឡើយ ជាពិសេសគឺតំបន់ដែលនឹងទទួលភ្ញៀវឱ្យរាំកម្សាន្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here