បង្ហាញមុខក្នុងសិល្បៈតែមួយឆាវ ស្រេង ឈៀងឡេង ចាប់ដៃអ្នកជំនាញធ្វើថៅកែយ៉ាងព្រងើយ

0

ទើបតែបានបង្ហាញមុខក្នុងសិល្បៈមិនបានមួយប្រាវផង តារាវ័យក្មេងរូបសង្ហារ លោក ស្រេង ឈៀងឡេង ពិតជាមានយីអ៊ុនមែនទែន ដោយសារតែលោកស្រាប់តែមានឱកាសចាប់ដៃជាមួយលោក សែន ណារ៉ា ដែលគេស្គាល់ថាជាម្ចាស់ដីពុះឡូតិ៍ជោគជ័យរួចមកហើយ បើកគម្រោងដីឡូតិ៍រួមគ្នា ធ្វើថៅកែយ៉ាងព្រងើយ។ គម្រោងរបស់លោក និងដៃគូជំនួញបានក្រុងពាលីលើផ្ទៃដីជាច្រើនហិកតារ កាលពីរសៀលថ្ងៃទី៦ មេសា ខណៈដែលក្នុងពិធីនោះ ក៏មានការប្រកាសថាលក់អស់ប្រមាណជា៦០ភាគរយទៅហើយ តាំងពីពេលមិនទាន់កាត់ខ្សែបូរផ្លូវការ។

លោក ស្រេង ឈៀងឡេង បានអះអាងថាវិស័យសិល្បៈលោកគ្រាន់តែស្រលាញ់ និងចង់បង្ហាញមុខអោយមានទំនាក់ទំនងជាមួយមិត្តភ័ក្ត្រ និងអ្នកស្គាល់គ្នានៅក្នុងសិល្បៈប៉ុណ្ណោះ ប៉ុន្តែបើអោយលោកសកម្មនឹងការងារមួយនេះ គឺលោកមិនខំខ្លាំងពេកនោះទេ ទើបលោកសកម្មច្រើនជាងនឹងមុខជំនួញដីធ្លី ដោយផ្ដើមពីការងារពីអ្នកលក់ដីឡូតិ៍អោយលោក សែន ណារ៉ា ក៍ក្លាយជាដៃគូភាគហ៊ុនលើគម្រោងទី១០របស់លោកសែន ណារ៉ា ដែលលោកបញ្ជាក់ថា នេះគឺជាជំហានជោគជ័យធំមួយដែលលោកតស៊ូ។ លោកពេញចិត្តគម្រោងធ្វើជាថៅកែដីឡូក្នុងភាគហ៊ុនមួយជាលើកដំបូងនេះយ៉ាងខ្លាំង ដោយសារតែគម្រោងស្ថិតនៅទីប្រជុំជនជិតផ្លូវរថភ្លើងាត់ផ្លូវជាតិលេខ៣ ជាប់ផ្សារព្រៃទទឹង ហើយជាដីដែហ៊ុំព័ទ្ធដោយរោងចក្រធំៗ ខណៈដែលលោកក៍នឹងលក់ក្នុងតម្លៃតែប្រមាណ៣ពាន់ដុល្លារក្រោយបញ្ចុះតម្លៃដើម្បីទាក់ទាញទីផ្សារ។ យ៉ាងណាមិញ លោក ស្រេង ឈៀង បានអះអាងថា ខ្លួននឹងមិនដកឃ្លាពីការងារសិល្បៈនោះទេ ដោយក្រៅពីទទួលថតអោយមហាជនបានស្គាល់កាន់តែស្គាល់ខ្លាំង ក៍គម្រោងចេញបទផ្ទាល់ខ្លួនក្នុងពេលដកឃ្លាបាននោះផង។

លោក សែន ណារ៉ា ដែលបានសម្រេចផ្ដល់ឱកាសអោយលោក ស្រេង ឈៀងឡេង ចូលហ៊ុនសែសិបហាសិប បើកគម្រោងដីឡូតិ៍រួមគ្នា នៅលើបណ្ដោយផ្លូវជាតិលេខ៣ ជាប់ផ្លូវរទេះភ្លើង ក្នុងភូមិព្រៃទទឹង ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយតែប្រមាណ១១គីឡូម៉ែត្រពីរង្វង់មូលចោមចៅនោះ គឺដោយសារតែលោក ស្រេង ឈៀងឡេង គឺជាអតីតបុគ្គលិកដែលមានសមត្ថភាព ហើយដោយសារតែលោកយល់ថាការចាប់ដៃជាមួយ លោក ស្រេង ឈៀងឡេង និងធ្វើអោយមុខជំនួញរបស់លោកនឹងមានសន្ទុះជាងមុនផង ទើបធ្វើសម្រេចចិត្តចាប់ដៃ។ លោកថាលោកស្រេង ឈៀងឡេង ជាតារាឆ្លាតវ័យ ហើយទំនាក់ទំនងក្នុងមុខជំនួញដ៍ខ្លាំងទើបលោកយល់ថា គម្រោងទី១០ ដែលលោកសម្រេចចិត្តបើកលក់ដោយចូលហ៊ុនជាមួយបុរសវ័យក្មេងរូបនេះ នឹងកាន់តែងាយជោគជ័យ។

ក្នុងពិធីចាប់ដៃធ្វើជំនួញរួមគ្នានោះ លោក ស្រេង ឈៀងឡេង បញ្ជាក់ថា លោកក៍នឹងឆ្លៀតធ្វើសកម្មភាពសប្បុរសធម៌អោយខ្លាំងបន្ថែមពីលើគម្រោងចេញបទចម្រៀង និងទទួលសម្ដែងផងដែរ ដើម្បីរូមចំណែកជួយសង្គម។

LEAVE A REPLY

Please enter your comment!
Please enter your name here