ស្ងាត់ៗ! ម៉ា ច័ន្ទបញ្ញា ចេញបទ”បែកគ្នាព្រោះចង់សាកចិត្ត” ពីរោះកប់

0

នៅទីបំផុតតារាចម្រៀងOriginal Song ល្បីល្បាញ លោក ម៉ា ច័ន្ទបញ្ញា បានបញ្ចេញបទថ្មីមួយបទទៀតហើយ ក្រោមចំណងជើងថា”បែកគ្នាព្រោះចង់សាកចិត្ត” ដែលបទថ្មីនេះ គ្រាន់តែចេញបង្ហោះមិនទាន់បានប៉ុន្មានម៉ោងផង ត្រូវគេឃើញកើនViews និង Share ចេញគួរអោយកត់សម្គាល់។ នេះជាបទនិពន្ធថ្មី ដែលលោករំលេចឡើង ស្របគ្នាដែលអ្នកគាំទ្ររបស់លោកជាច្រើនទន្ទឹងចង់ស្ដាប់បទថ្មីរបស់លោក។

ចម្រៀងដែលមានចំណងជើងថា”បែកគ្នាព្រោះចង់សាកចិត្ត” របស់លោក មិនត្រឹមត្រូវគេកត់សម្គាល់ថា មានអត្ថន័យដោតជាប់អារម្មណ៍យុវវ័យ ជាពិសេសអ្នកមានស្នេហាល្អូកល្អិន ហើយចង់សាកចិត្តគូស្នេហ៍ប៉ុណ្ណោះទេ ប៉ុន្តែសាច់ភ្លេង និងមេឡូឌី បទចម្រៀង ក៏ពីរោះមិនចាញ់បទចម្រៀងផ្ទុះៗរបស់លោក កាលពីមុននោះដែរៗ ចម្រៀងមួយបទនេះ ត្រូវគេឃើញអ្នកគាំទ្រច្រើននាក់លសន់មាត់សរសើរ និងចង់អោយលោកផលិតជា MV ឆាប់ ដើម្បីចង់ដឹងថា អត្ថន័យបទចម្រៀងពិរោះបែបនឹង បើបន្ថែមសាច់រឿងអោយរ៉ូម៉េនទិកទៀត តើនឹងទាក់ទាញយ៉ាងណា?

លោក ម៉ា ច័ន្ទបញ្ញា បញ្ជាក់ថា ចម្រៀងមួយបទនេះ លោកនិពន្ធ ទាំងសាច់ភ្លេង និង ប៉ារ៉ូលប្រមាណជា៣ឆ្នាំមកហើយ ប៉ុន្តែមកពីលោកមិនទាន់មានឱកាសផលិតអោយចេញជារូបរាង ទើបធ្វើអោយបទ”បែកគ្នាព្រោះចង់សាកចិត្ត” ទើបតែអាចផលិតចេញ។ លោករំពឹងថាបទចម្រៀងមួយបទនេះ នឹងទទួលបសនការគាំទ្រ ដោយសារតែមុននេះបន្តិច លោកក៍បានបកស្រាយបទចម្រៀងរួមគ្នាជាមួយតារាចម្រៀងខ្មែរមួយជីវិត ធ្វើអោយមានការចាប់អារម្មណ៍ផងដែរ។

ចង់ដឹងថាបទ”បែកគ្នាព្រោះចង់សាកចិត្ត” និងបទដែលលោកបកស្រាយជាមួយ ខ្មែរមួយជីវិតពិរោះយ៉ាងណា សូមស្ដាប់កម្សាន្ត៖

LEAVE A REPLY

Please enter your comment!
Please enter your name here