វី ជីវ័ន្ត ប្រកាសរៀបគម្រោងធ្វើជំនួញដីធ្លី

0

ខណៈដែលតារាសិល្បៈច្រើនឡើងបានងាកមកវិនិយោគគម្រោងពុះដីឡូតិ៍លក់បន្ថែមពីលើអាជីពសិល្បៈ តារាសម្ដែងសក់សំពោង លោក វី ជីវ័ន្ត ក៍បានប្រកាសពីជំហរបែបនេះផងដែរ ដោយគ្រោងចាប់ដៃជាមួយក្រុមហ៊ុនពុះដីឡូតិ៍លក់មួយក្នុងពេលដ៍ខ្លីនោះផង។ លោក បានថ្លែងបែបនេះ នៅក្នុងពិធីបើកសម្ពោធគម្រោងពុះលក់ដីឡូតិ៍របស់ក្រុមហ៊ុន សេង ហាន នៅម្ដុំផ្លូវជាតិលេខ៥១ កាលពីព្រឹកថ្ងៃទី១៧ មីនា ក្នុងពេលដែលលោកធ្វើជាតារាកិត្តិយស។

តារាសម្ដែង និងជាតារាចម្រៀង លោក វី ជីវ័ន្ត ថ្លែងថា លោកកាន់តែមានចំណាប់អារម្មណ៍ខ្លាំងឡើងក្នុងគម្រោងចូលហ៊ុនពុះលក់ដីឡូតិ៍ បន្ទាប់ពីមុខជំនួញនេះកាន់តែសន្ទុះ ហើយក៍តារាច្រើននាក់ដែលប្រឡូកជោគជ័យ។ លោកថាហេតុផលដែលខ្លួនទើបតែចង់ចាប់ផ្ដើមនៅក្នុងពេលនេះ ក៍ព្រោះតែមិនទាន់រកឃើញដៃគូ។ យ៉ាងណាមិញ លោកបានប្រកាសថាខ្លួនសំឡឹងឃើញដៃគូ គឺក្រុមហ៑ុនសេងហានពុះលក់ដីឡូតិ៍នោះហើយ ទើបលោកសម្រេចចិត្តថានឹងចាប់ដៃ ដោយគ្រាន់តែក្នុងពេលនេះស្ថិតក្នុងលក្ខណ្ឌសិក្សានៅឡើយ។ លោកថាខ្លួនស្ថិតក្នុងជម្រើសចូលហ៊ុន ឬគ្រាន់តែឈរធ្វើជាតំណាង ដោយសារក្រុមហ៊ុននេះ ក៍ជាក្រុមហ៊ុនពុះឡូតិ៍ធំ និងមានបទពិសោធន៍ជោគជ័យលើមុខជំនួញនេះជាយូរមកហើយ។ មិនខុសគ្នាដែលតារាចម្រៀង២រូបផ្សេងទៀត គឺលោក សេម ម៉ាក និងលោក កែវ មរកត ក៍បង្ហាញជំហរបែបនេះដូចគ្នាផងដែរ ខណៈដែលលោកកែវ មរកត បានអះអាងថា លោកបានសម្រេចចិត្តធ្វើជាអ្នកផ្សព្វផ្សាយអោយក្រុមហ៊ុននេះរួចបាត់ទៅហើយ បន្ទាប់ពីបានសិក្សា ហើយកត់សម្គាល់ឃើញថាក្រុមហ៊ុនសេងហាន ជាក្រុមហ៊ុនស្របច្បាប់ ហើយពុះឡូតិ៍នៅម្ដុំផ្លូវ៥១ ជាតំបន់ដែលមានសក្កានុពល និងដាក់លក់បង់រំលោះក្នុងតម្លៃទាប។

អគ្គនាយកក្រុមហ៊ុនសេងហានពុះដីឡូតិ៍ លោក យ៉ន សេងហាន បានថ្លែងការសាទរចំពោះជំហររបស់លោក វី ជីវ័ន្ត ដែលចង់ចូលរួមធ្វើជាដៃគូរបស់លោក។ ក្នុងពិធីបើកគម្រោងថ្មីទំហ៑ំ៨ហិចតាចម្ងាយពីថ្នល់ទទឹងលើផ្លូវ៥១ប្រមាណ៥គីឡូ ស្ថិតនៅទល់មុខវត្តគល់តាឡឹក កាលពីព្រឹកថ្ងៃទី១៧ មីនា នោះ លោកថា ក្រុមហ៊ុន ត្រូវការការចូលរួមយ៉ាងសកម្មពីតារាសិល្បៈច្រើនណាស់ ពោលគឺអោយតែមានឆន្ទៈចង់ធ្វើជំនួញ គឺលោកនឹងបើកឱកាស។ លោកថា តម្លៃដីក្នុងគម្រោងថ្មីគឺចាប់ពី៣ពាន់ដុល្លារក្នុង១ឡូ ខណៈដែលតម្លៃទីផ្សារគឺពី១២០០០ ទៅ១៥០០០ដុល្លារ ក្នុងមួយឡូតិ៍។ មិនដល់១ឆ្នាំ២ឆ្នាំទៀតនោះទេ លោកថា ទីតាំងនៅក្នុងតំបន់ដែលលោកពុះឡូតិ៍នេះ នឹងក្លាយជាតំបន់ប្រជុំជនមួយ ដោយសារលើបណ្ដោយផ្លូវលេខ៥១ សុទ្ធតែជាគម្រោងរោងចក្រធំៗ ហើយ គោលការណ៍លក់របស់ក្រុមហ៊ុននៅក្នុងពេលនេះ ក៍ស្ថិតក្នុងលក្ខណ្ឌបង់ផ្តាច់ បង់ រំលោះ និងបង់ជាដំណាក់កាល។ លោកថាក្រុមហ៊ុនទទួលជោគជ័យលើ៤គម្រោងមកហើយ ដោយគម្រោងទី១ ,ទី២,ទី៣,និងទី៤ សុទ្ឋតែមានផ្ទៃដី១០ហិចតា១៥ហិចតា២០ រហូត៤០ហិចតាជាង ហើយលក់អស់ៗមិនដែលខាន។ លោកថា ក្រុមហ៊ុននឹងមានគោលការណ៍ចាប់ដៃជាមួយតារាច្រើននាក់ក្នុងគម្រោងអាជីវកម្មនេះ ដើម្បីផ្ដល់ឱកាសអោយតារាសិល្បៈ ដូចជាលោក វី ជីវ័ន្ត ជាដើមមុខជំនួញក្រៅសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here