ហ៊ុយ យ៉ាឡេង ប្រកាសជំហ ក្រោយឃើញសន្ទុះភាពយន្តខ្មែរ

0

ខុសពីមួយមុន ដែលផលិតករភាពយន្តខ្មែរត្អូញត្អែរពីការផលិតភាពយន្ត លោក ហ៊ុយ យ៉ាឡេង បានថ្លែងកាលពីថ្ងៃ៨ មីនា ក្នុងឱកាសពញាក់អារម្មណ៍អ្នកគាំទ្រថា លោកមិនបាក់ទឹកចិត្តក្នុងការផលិតស្នាដៃទៀតទេ បន្ទាប់ពីឃើញស្នាដៃរឿង”ទារុណកម្មខ្មោច” មានហ្វេនទស្សនាណែនៗរោង តាំងពីដាក់បញ្ចាំង។

ក្នុងពិធីពញាក់អារម្មណ៍ដល់រោងកុននោះ អ្នកទស្សនាក៍បានឈ្នះទូរស័ព្ទ VIVO Y91 នឹង កាដូរជាច្រើនទៀតពីរោងភាពយន្ត Prime Cineplex នោះ ផលិតកររឿង «ទារុណកម្មខ្មោច» លោក ហ៑ុយ យ៉ាឡេង នេះជាការអបអរ និង ថ្លែងបញ្ជាក់ថាកម្លាំងចិត្តដែលលោកទទួលបានពីយុវវ័យក្នុងភាពយន្តចុងក្រោយនេះ កំពុងជំរុញអោយលោកកាន់តែមានគម្រោងបញ្ចេញស្នាដៃថ្មីៗ។ លោកថា ផលិតករមិនចង់បានអ្វីក្រៅពីការគាំទ្រដូចដែលបានឃើញនោះទេ ស្របពេលដែលភាពយន្តរបស់លោក ក៍មិនខុសពីអបអរសាទរខួប២ឆ្នាំរោងភាពយន្ត Prime Cineplex នៅកម្ពុជា បន្ទាប់ពីភាពយន្តនេះ មានការគាំទ្រខ្លាំងឡើងនៅផ្សារសុវណ្ណាជាន់ទី៤​ និងបុរីវិមានភ្នំពេញផ្លូវជាសុផារ៉ាជាន់ទី៣ ដែលឈានបើកសាខាទី៣មួយទៀតនៅ ចោមចៅផងដែរ។

លោក ហ៊ុយ យ៉ាឡេង បញ្ជាក់ថា បើគ្មានវត្តមានរោងភាពយន្តទំនើបទាំងនេះនៅកម្ពុជា នោះរឿង«ទារុណកម្មខ្មោច»របស់លោក ក៍ពិតជាមិនទទួលជោគជ័យដូចពេលនេះដែរ។ លោកនឹងត្រៀមយកទៅបញ្ចាំងនៅបណ្តាខេត្តមួយចំនួនដូចជានៅក្រុងព្រះសីហនុ បាត់ដំបង និងជាច្រើនខេត្តទៀត។

លោកឆឹម សក្កដា កញ្ញា ដួង ម៉ានិច្ច និងកញ្ញាសួង ស៊ីធឿន ដែលជាតួសំខាន់ៗនៅក្នុងរឿង«ទារុណកម្មខ្មោច»បង្ហាញអារម្មណ៍សប្បាយចិត្តស្រដៀងគ្នាថា ខ្លួនពិតជាបានថ្លែងស្រដៀងៗគ្នាថាយើងទាំងអស់គ្នាពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលភាពយន្តមានអ្នកទស្សនាច្រើនដល់ម្លឹង ដោយថ្ងៃ៨ មីនា គឺមានមនុស្សយ៉ាងកកកុញ។ អ្នកទាំង៣ប្រកាសថាសម្ដែងមិនហត់ទេ អោយតែភាពយន្តខ្មែរបានប៉ុណ្ណឹងរហូត៕

LEAVE A REPLY

Please enter your comment!
Please enter your name here