ខាត់ សុឃីម ទទូចអោយមានគម្រោងយក្សកាន់តែខ្លាំង លើវិស័យកសិកម្ម

0

កាលពីយប់ថ្ងៃ៨ មីនា តារាចម្រៀងក្រម៉ិចក្រម៉ើម អ្នកនាង ខាត់ សុឃីម បសនបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍”ឋានព្រះឥន្ទ” នៅក្រុងបាត់ដំបង ដោយបង្ហាញរូបសម្រស់ និង បទចម្រៀងជាច្រើនបទ។ អ្នកនាងប្រកាសថាចង់ឃើញកម្ពុជា កាន់តែមសនគម្រោងយក្សបែបនេះអោយកាន់តែច្រើន ដើម្បីអោយវិស័យចម្ការ នៅកម្ពុជាត្រូវបានយកចិត្តទុកដាក់។

អ្នកនាង ខាត់ សុឃីម ដែលត្រូវគេស្គាល់ថាជាម្ចាស់គម្រោងដីឡូតិ៍មួយរូបដែរ បានអះអាងថា គឺជាដំណឹងល្អខ្លាំងណាស់ ដែលប្រទេសកម្ពុជាមានក្រុមហ៊ុនស្របច្បាប់ពុះលក់ចម្ការជាហិកតារៗ ហើយថែមទាំងមានសេវាបង់រំលោះមិនគិតការប្រាក់ និងមានទាំងការមើលថែដំណាំអោយផងដោយមិនបាច់ខ្វល់រឿងដាំដុះខ្លួនឯង។ អ្នកនាងថា ខ្លួននឹងទិញចម្ការដូងក្រអូបនៅខេត្តពោធិសាត់ និងទទូចអោយគាំទ្រគម្រោងមួយនេះអោយបានច្រើន ដើម្បីលើកស្ទួយដល់វិស័យកសិកម្មនៅកម្ពុជា ក៍ដូចជាដើម្បីមានចម្ការដែលជាកំណប់ទ្រព្យតកូនតចៅ។ អ្នកនាងថាជារឿងកម្រណាស់ ដែលនៅកម្ពុជាមានគម្រោងបែបនេះ ខណៈដឬលពេលកន្លងមកអ្នកនាងឃើញតែនៅប្រទេសមួយចំនួន ហើយចង់អោយមានបែបនេះជាយូរមកហើយ។

លោក ហង្ស ព្រីន្សយ៉ា ម្ចាស់ក្រុមហ៊ុនហង្សម្ចាស់ដី និងជាប្រធានគម្រោង”ឋានព្រះឥន្ទ” បានអះអាងថា ការប្រកាសគម្រោងនៅខេត្តបាត់ដំបង ក៍ដើម្បីប្រកាសលក់ក្រោយចម្ការដូងក្រអូបនៅខេត្តសៀមរាប ដូចគ្នានឹងការប្រកាសកាលពីនៅប៉ោយប៉ែតផងដែរ។ ក្រោយប្រមូលទិញដីស្រែ និងដីចម្ការអ្នកស្រុកមកវិនិយោគជាចម្ការៗតាមប្រភេទដី លោកថាខ្លួនមានក្រុមផ្ទៃដីសរុបជិត១លានហិកតារនៅខេត្តកំពត ខេត្តពោធិសាត់ ខេត្តមណ្ឌលគីរី ខេត្តសៀមរាប និងបាត់ដំបងផង ដោយគ្រាន់តែបាត់ដំបងមិនទាន់រៀបចំពុះជាចម្ការៗ។ គម្រោងនេះលោកថា មិនមែនជាដីជួល ឬ ដីសម្បទាននោះទេ ដោយពេលបង់ដាច់ក្រុមហ៊ុនធានាជូនប្លង់រឹង និងធានាមើលថែផលដំណាំអោយពេញរយៈពេល៤ឆ្នាំ ដោយក្រោយ៤ឆ្នាំគឺមើលថែខ្លួនឯង ឬ ម៉ៅផ្លែអោយក្រុមហ៊ុនហើយចាំតែយកចំណេញ។

គួរបញ្ជាក់ផងដែរថា ក្នុងពិធីដែលបានធ្វើឡើងនៅខេត្តបាត់ដំបងនោះ អភិបាលក្រុងបាត់ដំបងជាគណអធិបតីក៍ប្រកាសគាំទ្រគម្រោងនេះ និងទទូចអោយពលរដ្ឋវិនិយោគលើគម្រោងនេះអោយបានច្រើនផងដែរ ដើម្បីបន្សល់ទុកដីវម្ការតកូនតចៅ។ ក្នុងពិធីនោះ លោកព្រាប សុវត្ថិ និង អ្នកនាង ខាត់ សុឃីម ធ្វើអោយកញ្ជ្រោលកម្មវិធីទាំងមូលយ៉ាងខ្លាំង ជាមួយនឹងការបង្ហាញខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here