បវរកញ្ញាជ័យលាភីទាំង៥រូប បង្ហាញការចាប់អារម្មណ៍ពីកម្ពុជា

0

កាលពីថ្ងៃទី៣ ខែមីនា គណកម្មការរៀបចំព្រឹត្តិការណ៍កញ្ញាឯកភពផែនដី ឬ Miss Planet International និងបវរកញ្ញាជ័យលាភី៥រូប បានធ្វើសន្និសីទកាសែតផ្លូវការ ដើម្បីបង្ហាញពីការបញ្ចប់ព្រឹត្តិការណ៍។ កញ្ញាឯកទាំង៥រូប សុទ្ធតែបានការចាប់អារម្មណ៍ពីកម្ពុជា ក្រោយពួកនាងបានគ្រងមកុដក្រោមការរៀបចំរបស់កម្ពុជា។

កញ្ញាឯកដែលបានជាប់លេខទាំង៥រូបនោះរួមមាន កញ្ញា Monique Best មកពីប្រទេសអាហ្វ្រិកខាងត្បូង ជាម្ចាស់ជ័យលាភីលេខ១ កញ្ញា Marisa Phon Thirat មកពីប្រទេសថៃ ជាប់ជ័យលាភីលេខ២ កញ្ញា Viviana Lin Ak Winfton មកពីប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ៣ កញ្ញា Nicole Cano មកពីប្រទេសប៉ារ៉ាហ្គាយ ចំណាត់ថ្នាក់លេខ៤ និងកញ្ញា Nicole Vargas មកពីប្រទេសហ្វីលីពីន ចំណាត់ថ្នាក់លេខ៥ សុទ្ធតែបានកោតសរសើរពីការរៀបចំការប្រកួត Miss Planet International ក្រោមការចាត់ចែងរបស់កម្ពុជា ខណៈដែលព្រឹត្តិការណ៍នេះជាការប្រកួតកម្រិតអន្តរជាតិ ប៉ុន្តែកម្ពុជានៅតែរៀបចំបានល្អ។ ក្នុងនោះកញ្ញាឯកទាំង៥ បានទាំងប្រកាសថា នឹងនាំយកប្រពៃណី វប្បធម៌ និងរបៀបរបបរស់នៅរបស់ពលរដ្ឋកម្ពុជា ទៅផ្សព្វផ្សាយដល់ជាតិសាសន៍របស់ខ្លួន និងពិភពលោកអោយកាន់តែទូលំទូលាយនោះផង។

ម្ចាស់មកុដមកពីអាហ្វ្រិកខាងត្បូង ប្រកាសថា ក្រៅពីវប្បធម៌ និងរបៀបរស់នៅដ៏ល្អរបស់ប្រជាជនខ្មែរ កញ្ញាក៏ឃើញពីភាពឥតខ្ចោះរបស់ប្រជាជនកម្ពុជាក្នុងការធ្វើស្រូវបានយ៉ាងល្អនោះផងដែរ។ កញ្ញាថានឹងផ្សព្វផ្សាយពីអ្វីដែលនាងបានឃើញ បានជួបទាំងនេះទៅកាន់ពិភពលោក ក្នុងនាមជាម្ចាស់មកុដលើកដំបូងរបស់កម្ពុជា។

អ្នករៀបចំកម្មវិធីបានអះអាងថា នេះជាព្រឹត្តិការណ៍អន្តរជាតិដំបូងគេ ដែលកម្ពុជាបង្កើតឡើងហើយគៀគរកញ្ញាឯកមកពីប្រទេសផ្សេងៗអោយមកប្រកួតដណ្ដើមមកុដ ដែលខុសពីការប្រកួតកញ្ញាឯកមុនៗ ដែលកម្ពុជាបញ្ជូនបេក្ខភាពអោយទៅតែប្រកួតនោះ។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រកាសថា នឹងប្រព្រឹត្តិការណ៍រៀងរាល់មួយឆ្នាំម្ដង ដោយក្រោយបញ្ចប់ការប្រកួតយ៉ាងជោគជ័យនៅកម្ពុជា គឺនឹងប្រកួតនៅប្រទេសថៃ ខណៈដែលកញ្ញាឯកទាំង៥រូបដែលទើបជាប់លេខ ត្រូវបានប្រកាសថានឹងបន្តបេសកកម្មពេញមួយឆ្នាំ ដើម្បីភពផែនដី និង បរិស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here