កូនក្រមុំតារាសម្ដែង ណាត់ បូរី អស់ទាស់

0

តារាសម្ដែង ណាត់ បូរី បានភ្ជាប់ពាក្យជាមួយកូនក្រមុំអ្នកស្វាយរៀង យ៉ាងកក្រើកកាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ នេះក្រោមវត្តមានមេបាចាស់ទុំចូលរួមយ៉ាងច្រើនកុះករមិនខុសពីពិធីមង្គលការឡើយ នៅព្រំដែនកម្ពុជាវៀតណាម។ អ្វីដែលគេកត់សម្គាល់ កូនក្រមុំរបស់លោកក្រៅពីមានសម្រស់ស្រស់សោភាហើយ ថែមទាំងជាកូនអ្នកស្ដុកស្ដម្ភប្រចាំនៅខេត្តនោះទៀត។

បើតាមមិត្តភ័ក្ដិរបស់សាមីខ្លួនកូនកំលោះលោក ប៉ែន សុវណ្ណារ៉ា បានថ្លែងប្រាប់ថាក្នុងពិធីភ្ជាប់ពាក្យដែលបានធ្វើឡើងនោះ ក្រុមគ្រួសារលោក និងគូដណ្ដឹងបានរៀបចំទទួលភ្ញៀវកិត្តិយសទាំងក្នុង និងក្រៅសិល្បៈឲ្យចូលរួមចន្លោះពី៦០ ទៅ៧០តុ តែភ្ញៀវចូលរួមដល់ជិត១០០តុ ធ្វើអោយកក្រើកមិនធម្នតា។ តួអង្គប្រុសក្នុងរឿង “កូនពស់កេងកង”រូបនេះ បន្ថែមថា “អ្នកណាមិនផ្អើលបងគ្រាន់តែពិធីភ្ចាប់ពាក្យ បូរី សោះរៀបចំឡើងយ៉ាងធំដំមានភ្ញៀវកិត្តិយសទាំងក្នុង និងក្រៅសិល្បៈចូលរួមហែជំនូនយ៉ាងច្រើនកុះករតែម្ដង ចុះទម្រាំមង្គលការគាត់ទៀតរៀបចំពិសេសយ៉ាងម៉េចវិញទៅ”។

សាមីខ្លួនកូនកំលោះ លោក ណាត់ បូរី ឲ្យដឹងថា លោកពិតជាភ្ចាប់ពាក្យជាមួយកូនក្រមុំអ្នកនៅក្រុងបាវិត ខេត្តស្វាយរៀង ដោយអញ្ជើញភ្ញៀវឲ្យចូលរួមក្នុងពិធីចំនួន១០០តុមែន។ ក្រោយពីភ្ជាប់ពាក្យហើយតារាសម្ដែងរូបនេះត្រៀមដឹកដៃគូដណ្ដឹងចូលរោងការក្នុងពេលឆាប់ៗនេះផងដែរ។ លោកថាខ្លួនពិតជាសំណាងដែលបានភរិយាស្អាត ឥរិយាបថល្អ ចំណែកស្ថានភាពគ្រួសារស្ដុកស្ដម្ភឬយ៉ាងណានោះលោកថាមិនមែនជាមូលហេតុនៃចំណងស្នេហ៍ទេ។

គួរបញ្ជាក់ថា មុនឈានដល់ពិធីភ្ជាប់ពាក្យនិងចូលរោងការក្នុងពេលឆាប់ៗ ណាត់ បូរី និង កញ្ញា នួន ស្រីរ័ត្ន បានមើលចិត្តថ្លើមគ្នាអស់រយៈពេល២ឆ្នាំហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here