ឆឹម សក្កដា បញ្ចេញស្នាដៃបញ្ច្រាសគេ មុនចូលឆ្នាំ

0

ខណៈដែលតារាចម្រៀងភាគច្រើនបញ្ចេញបទចង្វាក់បែកស្លុយៗ និងខ្លះមានទាំងបទ​ចង្វាក់​រាំវង់ដើម្បីទាក់ទាញក្នុងឱកាសចូលឆ្នាំ តារាសម្ដែង ដែលបានវិវត្តន៍ខ្លួនក្លាយជាតារាចម្រៀង ក្រោយបញ្ចេញបានបទនិពន្ធថ្មីប៉ុន្មានបទ លោក ឆឹម សក្កដា បែរជាបញ្ចេញបទចង្វាក់​ឡាំលាវខុសគេ ដោយមាន​អត្ថន័យស្នេហាមនោសញ្ចេតនារួមផ្សំមុននេះទៅវិញ ដោយលោករំពឹងថានឹងទទួលបានការគាំទ្រ។ យ៉ាងណាមិញ បទម្រៀងរបស់លោកបើទោះជាបុកចំបរិបទដែលអ្នកគាំទ្រភាគច្រើនអោយទំនោរទៅលើបទបែបបែកស្លុយបែបសប្បាយៗ ក៏បទចម្រៀងក្រោមចំណងជើងថា«ក្ដីស្រឡាញ់»របស់លោកទទួលបានការចាប់អារម្មណ៍មិនអន់។

បទចម្រៀងដែលបានចេញបង្ហោះក្ដៅៗមួយនេះ ម្ចាស់បទលោក ឆឹម សក្កដា បញ្ជាក់ជាបទដែលលោកប្រឹងប្រែងផលិតដោយការតាំងចិត្ត ដោយសូម្បីតែអត្ថន័យក៏បង្កប់នូវក្ដីស្រឡាញ់ដែលមនុស្សភាគច្រើនសុទ្ធតែត្រូវការនៅក្នុងជីវិតស្នេហា និងក្នុងការរស់នៅផងដែរ។ លោកថាបទចម្រៀងមួយបទនេះ លោកសម្រេចចិត្តដាក់បង្ហោះនៅមុនចូលឆ្នាំ ដើម្បីអោយអោយអ្នកគាំទ្របានប្លែកអារម្មណ៍ និង​បានរាំ​លេងក្នុងចង្វាក់ឡាំលាវ ក្នុងពេលដែលតារាចម្រៀងភាគច្រើនក៏ចេញ​​បទបែបរាំៗសប្បាយៗ​ផង ​បើទោះជាចង្វាក់របស់លោក​​មិនសូវ​ត្រូវបានយុវវ័យ​​​​ពេញនិយម​ដូ​ច​ចង្វាក់បែកស្លុយដែលនៅតែពេញនិយម​​។ ម្យ៉ាងមកពីក្នុងសង្គមហ្វេសប៊ុកក្នុងរយៈពេលនេះ ពោរពេញដោយរឿងមិនល្អបណ្ដាក់គ្នាផង ទើបលោកសម្រេចចិត្តបញ្ចេញបទ«ក្ដីស្រឡាញ់» ដើម្បីបង្វែរការបែកបាក់ និងការជ្រួលច្របល់នៅលើហ្វេសប៊ុកព្រោះតែគំនិតខ្វែងគ្នា អោយងាកមកស្ដាប់បទចម្រៀង«ក្ដីស្រឡាញ់»ដែលបង្ហាញទឹកចិត្ត និងភាពស្មោះត្រង់របស់បុរសម្នាក់ទៅវិញ។

លោក ឆឹម សក្កដា មិនច្បាស់ថានឹងផលិតជាសាច់រឿងក្នុងបទចម្រៀងនេះ ឬយ៉ាងណានោះទេ ក្នុងពេលដែលលោកបញ្ជាក់យ៉ាងខ្លីថា ហេតុផលនៃផលិតបទចម្រៀងជាហូរហែរ គឺគ្រាន់តែចង់គាំទ្រអោយមានការផលិតបទនិពន្ធថ្មី និងគ្រាន់តែចង់រួមចំណែក និងគ្រាន់តែមិនចង់អោយអាជីពចម្រៀងរបស់ខ្លួនដែលខំតស៊ូស្ងប់ស្ងាត់៕

https://m.facebook.com/story.php?story_fbid=2310566965886657&id=1589380644671963

LEAVE A REPLY

Please enter your comment!
Please enter your name here