ទេព កញ្ញា បង្វែរពិធីកាត់នំ មកចែកភួយធ្វើទាន ថ្ងៃខួបកំណើត

0

កាលពីព្រឹកថ្ងៃទី២ កុម្ភៈ គឺជាថ្ងៃខួបកំណើតគម្រប់២១ឆ្នាំរបស់តារាសម្ដែងកញ្ញា ទេព កញ្ញា តែនាងប្រកាសថាមិនអញ្ជើញភ្ញៀវធ្វើពិធីជប់លៀងដូចមុនៗនោះទេ ដោយបង្វែរពិធីកាត់នំ ផ្លុំទាន មកជាឱកាសដើរចែកភួងក្នុងរដូវកាលធ្លាក់ខ្យល់ជូនដល់កម្មករសំណង់ និងកម្មការបោសសំរាមតាមថ្នល់វិញ។ យ៉ាងណាមិញ កញ្ញាថាពិធីក្នុងឆ្នាំនេះ ហាក់ធ្វើអោយកញ្ញាសប្បាយចិត្តខ្លាំងជាងឆ្នាំមុនទៅវិញ។

ទេព កញ្ញា និយាយថា ហេតុផលដែលកញ្ញាសម្រេចចិត្តធ្វើទានក្នុងថ្ងៃខួបកំណើតវិញ គឺដោយសារតែកញ្ញាយល់ថារាល់ឆ្នាំបានធ្វើពិធីកាត់នំធំដុំរួចហើយ ហើយក៏ចង់ចែករំលែកក្ដីស្រឡាញ់ទៅដល់អ្នកខ្សត់ខ្សោយជីវភាពជាជំនួសវិញ ដើម្បីអោយបានបុណ្យច្រើន។ កញ្ញាបានសម្រេចចុះចែកភួយចំនួន១០០ភួយ ដល់ក្រុមកម្មករសំណង់នៅក្នុងបុរីប៉េងហួតបឹងស្នោរ និងក្រុមអ្នកបោសសំរាមនៅមុខវត្តបុទម ដោយកញ្ញាយល់ថាការធ្វើទានបែបនេះ ហាក់ជួយអោយកញ្ញាសប្បាយចិត្តជាង។ កញ្ញាបញ្ជាក់ថាខ្លួនមិនមានពិធីជប់លៀងរំខានមិត្តភ័ក្រ្តនោះទេ បើទោះជានាងអាចធ្វើពិធីបែបនេះបន្ថែមទៀត ដើម្បីអោយអារម្មណ៍កាន់តែរីករាយ។ កញ្ញានិយាយថា «ឆ្នាំនេះសុំអត់ជប់លៀងអីទេ គឺសុំចែកទានទានភួយ ដល់បងៗអ្នកកម្មករប៉ុណ្ណឹងសប្បាយចិត្តហើយ!»។

កញ្ញា ទេព កញ្ញា បានថ្លែងបញ្ជាក់ថាកញ្ញានឹងនៅតែទទួលសម្ដែង ប៉ុន្តែបណ្ដាលមកពីរឿងមុនៗកញ្ញាដែលកញ្ញាបានសម្ដែងត្រូវបានបណ្ដាទូរទស្សន៍ចាក់ផ្សាយអស់ ហើយមួយរយៈមុនកញ្ញាមិនសូវបានសម្ដែងព្រោះគេហៅជាន់តែការងារចាស់មិនទាន់រួច ទើបមិនសូវឃើញមុខកញ្ញាបង្ហាញមុខក្នុងរឿងថ្មី។ យ៉ាងណាមិញ កញ្ញាថាក្រោយធ្វើទានអបអរថ្ងៃខួបកំណើតនេះ គឺកញ្ញានឹងមានការងារថ្មីៗរត់ចូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here