តារាសម្ដែង ង៉ែត សុវណ្ណលីតា សម្រាលកូនភ្លាមប្រកាសភ្លែត

0

កាលពីល្ងាចថ្ងៃទី៣១ មករា ម៉ោងប្រមាណជាង៥ល្ងាច តារាសម្ដែងតួម្ដាយលេចធ្លោរអ្នកនាង ង៉ែត សុវណ្ណលីតា បានវះកាត់សម្រាលកូនប្រុសទី៣យ៉ាងជោគជ័យ ដោយទារករបស់អ្នកនាងក៍មើលទៅទ្រលុកទ្រលន់គួរអោយក្បាញ់ និងមានសុខភាពល្អ។ អ្នកនាងបានថ្លែងប្រាប់ព្រឹកមិញក្រោយវះកាត់ថា អ្នកនាងនឹងឈប់យកបុត្រទៀតហើយ ដើម្បីកុំអោយប៉ះពាល់ការសម្ដែង និងមុខជំនួញរបស់ស្វាមី។

អ្នកនាង ង៉ែត សុវណ្ណលីតា ថ្លែងថា កូនប្រុសដែលទើបសម្រាលអោយមើលឃើញពន្លឺថ្ងៃមុននេះ អ្នកនាង និងស្វាមីបានដាក់ឈ្មោះអោយថា ឌួង​ សៀ​ ជាកូនទីបី​ របស់​អ្នកនាង បន្ទាប់ពីអ្នកនាង បានក្លាយជាម្ដាយរបស់ក្មេងប្រុសស្រីចំនួន២នាក់រួចមកហើយ។ អ្នកនាងថាតាំងពីពរពោះកូនទី៣ រហូតដល់ថ្ងៃកើតនេះ អ្នកនាងបានបោះចោលការងារមិនតិចនោះទេ ជាពិសេសភាពយន្តភាគទូរទស្សន៍ ដែលតម្រូវអោយអ្នកនាងចុះខេត្តដែលមានតម្លៃខ្លួនខ្ពស់។ អុីចឹងហើយទើបអ្នកនាងប្រកាសភ្លាមៗថាអ្នកនាងនឹងឈប់យកហើយ ក្នុងពេលដែលអ្នកនាងក៍មានវ័យច្រើន ហើយមិនចង់អោយប៉ះពាល់ការសម្ដែងណាមួយទៀត។

ង៉ែត សុវណ្ណលីតា បន្តថា កូនស្រីច្បងរបស់អ្នកនាងវ័យ១៨ឆ្នាំហើយ ឯកូនទី២របស់អ្នកនាងក៍មានវ័យជិត៤ឆ្នាំដែរ ដែលអ្នកនាងយល់ថា កូន៣ប្រុស២ស្រី១ ហើយមានអាយុគម្លាតគ្នាច្រើនៗគួរសមបែបហ្នឹង គឺគ្រប់គ្រាន់។ អ្នកនាងបន្តថានឹងទទួលសម្ដែងក្រោយពេលចេញខែ ដោយសារតែអ្នកនាងក៍មានអារម្មណ៍នឹករលឹកការសម្ដែងភាពយន្ត ស្របគ្នាដែលស្វាមីរបស់អ្នកនាងដែលជាអ្នកជំនួញផ្នែកអចលនទ្រព្យក៍មិនបានហាមជាឃាត់មិនអោយអ្នកនាងទទួលសម្ដែង។

LEAVE A REPLY

Please enter your comment!
Please enter your name here