ប្រកាសការប្រកួតបាល់ទាត់កម្រិតអាស៊ាន ដើម្បីគម្រោងសប្បុរសធម៌

0

យោងតាមវេទិកាសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៣១ មករា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រុមបាល់ទាត់របស់ថៃ ដែលល្បីល្បាញក្នុងតំបន់អាស៑ាន នឹងបើកការប្រកួត ជាមួយក្រុមកម្ពុជា ទី៩ កុម្ភៈ ឆ្នាំ២០១៩។ នេះជាការប្រកួតលើកទី៣ បន្ទាប់ពីពេលកន្លងមក ក្រុមទាំងពីរធ្លាប់ប៉ះគ្នាលើកទី២មកហើយ។

ការប្រកួតបាល់ទាត់មិត្តភាពប្រចាំឆ្នាំរវាងក្រុមបាល់ទាត់ក្នុងលីកកម្ពុជា K Cement All Stars និងក្លិបបាល់ទាត់SCG Muangthong United ដ៍ល្បីល្បាញរបស់ថៃនេះ ត្រូវបានគេរំពឹងថា នឹងកក្រើកក្នុងស្រទាប់អ្នកស្នេហាវិស័យបាល់ទាត់។ កម្មវិធីនេះ ប្រកាសប្រព្រឹត្តទៅនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយមានការសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាFFC។

លោកស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ នាយកក្រុមហ៊ុន SCGប្រចាំកម្ពុជា, លោកKan Jantarat អ្នកចាត់ការទូទៅរបស់ក្លិបបាល់ទាត់SCG Muangthong United , លោក Lee Ho លោកម៉ៃ តុលាអគ្គលេខាធិការ រងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង លោក ភា សុភក្ត្រា គ្រូបង្វឹករបស់ក្រុមK Cement All Stars សុទ្ធតែបង្ហាញពីការរំពឹងនេះ ស្របគ្នាដែលជំនួបទាំងមូល ក៍ជាការប្រកួតសងសឹករវាងក្រុមទាំងពីរ។

លោក Somwang Manpimonchai នាយកក្រុមហ៊ុនSCG ប្រចាំប្រទេសកម្ពុជា បញ្ជាក់ថាជាឆ្នាំទី៣ហើយដែលអេសស៊ីជីរៀបចំការប្រកួតមិត្តភាពពិសេសនេះឡើងនៅក្នុងប្រទេសកម្ពុជា ដើម្បីអោយវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជាកាន់តែទទួលការចាប់អារម្មណ៍។ ប្រកួតលើកទី១នៅខែមករា ឆ្នាំ២០១៦ ក្រុម K Cement All SARS គឺជាអ្នកឈ្នះ ហើយការប្រកួតលើកទី២ កាលពីខែកក្កដាឆ្នាំ២០១៧ ក្រុមSCG Muangthong United គឺជាអ្នកឈ្នះវិញ ទើបការប្រកួតលើកទី៣នេះ គឺជាប្រកួតកាត់ក្ដី ដើម្បីដឹងថារវាងក្រុមទាំងពីរមួយណានាំមុខ សម្រាប់ជំនួបលើកទី៣។ លោកថា ការប្រកួតនៅថ្ងៃទី៩ កុម្ភៈនោះ ក៍ដើម្បីគម្រោងសប្បុរសធម៍ធំមួយនៅកម្ពុជាផងដែរ ដោយសារតែព្រឹត្តិការណ៍នោះ នឹងប្រកាសលក់អាវយឺតរាប់រយអាវ ដើម្បីប្រមូលថវិកាទៅឧបត្ថម្ភដល់ការអភិវឌ្ឍវិស័យវិស័យកីឡាបាល់ទាត់នៅកម្ពុជា។ ថវិកាដែលទទួលបាន ក៍នឹងបរិច្ចាកដល់មណ្ឌលសុខភាព ក្នុងខេត្តកំពតផងដែរ។គម្រោងចុះមករបស់ក្រុមល្បីរបស់ថៃនេះ ក៍មានរៀបចំកម្មវិធី Kick and Share By SCG ដែលជាកម្មវិធីហ្វឹកហាត់បាល់ទាត់ដល់កុមារ និងយុវវ័យកម្ពុជាប្រមាណ២០០នាក់ ដែលស្រឡាញ់ចូលចិត្តកីឡាបាល់ទាត់នៅថ្ងៃទី៨ មករា មុនការប្រកួត។

លោក Kan អ្នកចាត់ការទូទៅនៃក្លឹបបាល់ទាត់SCG Muangthong United បានលើកឡើងថា ក្រៅពីចង់ដឹងសមត្ថភាព ក្រុមថៃ និងកម្ពុជាទាំងពីរ នឹងបានរៀនសូត្រពីគ្នា ដើម្បីអភិវឌ្ឍវិស័យបាល់ទាត់ឲ្យកាន់តែពូកែនៅទូទាំងតំបន់អាស៊ាន។

លោកម៉ៃ តុលាអគ្គលេខាធិការរងនៃសហព័ន្ឋកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថាប្រសិនបើព្រឹត្តិការណ៍នេះ អាចទាក់ទាញអ្នកទស្សនាបានច្រើន ហើយមានអ្នកស្ម័គ្រចិត្តទិញអាវយឺតគាំទ្រការប្រកួតនេះកាន់តែច្រើន នោះក្រោយបញ្ចប់ការប្រកួត នឹងទទួលថវិកាសប្បុរសធម៍បានច្រើន ដើម្បីជាប្រយោជន៍ដល់ក្រុមបាល់ទាត់ និងមណ្ឌលកុមារកំព្រាដែលនឹងទទួលជំនួយនៅកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here