តារាចម្រៀងស្រីមួយរូបនៅវីហ្វ្រេន ចោរប្លន់ម៉ូតូកណ្ដាលយប់

0

កាលពីយប់រំលងអាធ្រាតុថ្ងៃទី២៧ ឈានចូលថ្ងៃ២៨ មករា តារាចម្រៀងស្រីមួយរូបគឺ កញ្ញា ឃ្លាំង តារាណា ដែលត្រូវគេស្គាល់ថាជាបេក្ខភាពកម្មវិធី Cambodia Idol និងជាតារាចម្រៀងប្រចាំនៅវីហ្វ្រេន ត្រូវបានចោរប្លន់ម៉ូតូ បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់។

យ៉ាងណាមិញនាងមិនមានគ្រោះថ្នាក់ក្រោយក្រុមចោរធ្វើសកម្មភាពប្លន់ម៉ូតូ និងក្នុងពេលជិះយកទៅបាននោះទេ។

តារាចម្រៀង កញ្ញា ឃ្លាំង តារាណា បានថ្លែងក្រោយចោរប្លន់ម៉ូតូយ៉ាងឆោរឡោថា ក្រោយពីនាងចេញពីច្រៀងនៅវីហ្វ្រេនកោះពេជ្រ ត្រលប់មកផ្ទះនៅម្ដុំផ្សារដេប៉ូ ស្រាប់ក្រុមចោរបីនាក់ ជិះម៉ូតូតែមួយជិះម៉ូតូមកកៀរម៉ូតូរបស់នាង បណ្ដាលអោយនាងសម្រេចចិត្តឈប់ហើយផ្ដួលនៅលើថ្នល់ ហើយទីបំផុតក្រុមចោរ២នាក់ ក៍ចុះពីលើម៉ូតូដែលធ្វើសកម្មភាព ហើយជិះម៉ូតូរបស់នាងចេញទៅ។ សកម្មភាពប្លន់ម៉ូតូរបស់នាង បានកើតឡើងនៅវេលាម៉ោងជាង១១យប់ នៅម្ដុំទីតាំងផ្ញើម៉ូតូផ្សារដេប៉ូ តែក្រោយពីក្រុមចោរជិះម៉ូតូចេញបានមួយប្រាវ នាងក៍ស្រែកអោយគេជួយ ហើយក៍មានម៉ូតូដែលឮនាងស្រែកជិះដេញតាមចាប់។

នាងថាខ្លួនបានហៅផាស្អាប់ ជិះតាមក្រុមចោរ ហើយនាងសប្បាយចិត្តយ៉ាងខ្លាំង ដែលចោរមួយរូបដែលជិះម៉ូតូដំបូងគេមកប្លន់ម៉ូតូនាង ត្រូវដួលគេដេញទាន់ ព្រោះតែគេចពីឡានក្នយងពេលបើករត់។ នាងថាបើកុំតែបានបងប្អូនអ្នកបើកម៉ូតូជួយដេញ ប្រហែលជានាងមិនអាចចាប់ចោរបាននោះទេ ហើយដោយសារតែចាប់បក្សពួកចោេម្នាក់ដែលធ្វើសកម្មភាពនាពេលភ្លាមៗនោះបាននឹងហើយ ទើបម៉ូតូម៉ាកឃ្លីក២០១៥ របស់នាង ត្រូវបានក្រុមប៉ូលីសរកឃើញនៅវេលាម៉ោង១យប់ ក្រោយកើតហេតុ ហើយប្រគល់អោយនាងវិញ។

ឃ្លាំង តារាណា និយាយថា នាងស្លុតនឹងហេតុការណ៍ប្លន់យកម៉ូតូដែលបានកើតឡើងនោះខ្លាំងណាស់ ដោយនាងបញ្ជាក់ថា ឈប់ជិះម៉ូតូកណ្ដាលយប់មកផ្ទះក្រោយចេញពីច្រៀងដូចមុនទៀតហើយ ដោយសុខចិត្តសុំឡានមិត្តភ័ក្ត្រជិះ ឬ ជិះផាស្អាប់។ តារាចម្រៀង ដែលទើបមានការចាប់អារម្មណ៍ជាមួយនឹងបទ”ណូអើយស្រីណូ” ជាថ្មីរូបនេះបន្តថា ពិតជាមហាសំណាង ដែលប៉ះក្រុមចោរមិនមានអាវុធ ហើយប៉ះអ្នកដេញតាមចិត្តសឿង ដែលប្រថុយដេញតាមរហូតចាប់បានគ្នីគ្នារបស់ក្រុមចោរបានម្នាក់ បើមិនដូច្នោះទេ គឺពិតជាបង់ទាំងម៉ូតូ ហើយអាចគ្រោះថ្នាក់ធ្ងន់ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here