


ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលតារាសម្ដែងថ្មោងថ្មីមួយរូបត្រូវបានទទួលមរណភាពយ៉ាងក្ដុកក្ដួលដោយសារតែលង់ទឹកស្លាប់ ក្នុងដំណើរទៅកម្សាន្តនៅខេត្តកំពតជាមួយនឹងតារាសម្ដែង លោក យូឌីស្កូ។ សពរបស់លោកត្រូវបានដឹកមកធ្វើបុណ្យនៅវត្តទឹកថ្លា ខណៈដែលអ្នកលេងហ្វេសប៊ុកសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលលោកកំពុងមានសន្ទុះក្នុងសិល្បៈ ក៍មានដំណឹងរន្ធត់បែបនេះ។
យោងតាមការបង្ហោះរបស់លោក អ៊ឹម ជីវ៉ា ដែលបានទៅដល់កន្លែងតម្កល់សព និងបានសម្ភាសន៍សួរនាំដោយផ្ទាល់ជាមួយគ្រួសារសពបានអះអាងថា ក្នុងដំណើរទៅលេងទឹកនៅខេត្តកំពតនោះ គឺសាមីខ្លួនបានទៅជាមួយតារាសម្ដែងលោកយូឌីស្កូ ហើយក៍ជួបគ្រោះថ្នាក់លង់ទឹកស្លាប់នៅក្នុងពេលនោះ។ លោក អ៊ឹម ជីវ៉ា បានបង្ហោះជាសាធារណៈថា”សូមជួយShareផង តារាសម្តែង លោក រឿន សារ៉ាត់ បានទទួលមរណភាព នៅថ្ងៃទី២២ ខែ មករាឆ្នាំ២០១៩ ដោយសារលង់ទឹកស្លាប់ ក្នុងពេលធ្វើដំណើរទៅដើរលេង ជាមួយតារាសម្តែង លោក យូឌីស្កូ នៅខេត្តកំពត RIP។ ហេតុដូចនេះ សូមបងប្អូន និងមិត្តរួមអាជីពជាតារាសម្តែងជាមួយទទួលដំណឹងយ៉ាងសោកស្តាយពីក្រុមគ្រួសារនៃសព ក្រុមគ្រួសារគាត់ក្រីក្រណាស់ហើយបើបងប្អូននិងមិត្តរួមអាជីពមានសទ្ធាជ្រះថ្លាអាចចូលជាបច្ច័យតាមរយៈលេខទូរស័ព្ទ ប៉ារបស់គាត់ផ្ទាល់តែម្តង 016 91 59 86 សពតម្តល់នៅវត្តទឹកថ្លា ហើយនិងត្រូវបូជានៅវត្តទឹកថ្លា នៅវេលារម៉ោង ២ រសៀល នេះ RIP ។
ដោយក្តីគោរពជូនដំណឹងអំពីខ្ញុំបាទៈ អ៊ឹម ជីវ៉ា”។
នៅមិនទាន់ដឹងថា ហេតុភេទដែលនាំអោយតារាសម្ដែងរូបនេះទទួលមរណភាពដោយសារលង់ទឹក ដោយសារតែមានបញ្ហាអ្វីបន្ថែមនៅឡើយទេ ក្នុងពេលដែលលោក យូឌីស្កូ នៅមិនទាន់បានសុំការសម្ភាសន៍លម្អិត។























