ផលិតករ២រូប និយាយ​ពី​ចំណុចខ្សោយ​របស់ខ្លួន ក្រោយ​ពិ​ព័ណ៌​មហោស្រព​នៅ​ហុងកុង

0

បន្ទាប់ពី​បានបញ្ចប់​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​នៅក្នុង​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃទី២០ មីនា ក្រុម​ផលិតករ ២ក្រុម​បានមក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃ២១ មីនា ដោយ​ផលិតករ​ទាំង​ពីរបាន​បង្ហាញ​ពី​លទ្ធផល​ជាច្រើន​ដែល​បានទទួល​ពី​ព្រឹ​ត្ត​ការណ៍​អន្តរជាតិ​មួយ​នេះ​ផង។ យ៉ាងណាមិញ លទ្ធផល​ចុងក្រោយ គឺ​ភាពយន្ត​របស់​កម្ពុជា​នៅតែ​ពិបាក​ប្រជែង​នឹង​ទីផ្សារ​ភាពយន្ត​នៅក្រៅ​ប្រទេស​ដោយសារតែ​បញ្ហា​ជាច្រើន​ដែល​ផលិតករ​ទាំង​បង្ហើប​ថា​គឺជា​រឿង​ពិបាក​ប្រសិនបើ​ផលិតករ​ខ្មែរ​ចង់បាន​រឿង​មួយ​ឲ្យ​ចូល​ទីផ្សារ​ក្នុង​មហោស្រព​នេះ​បាន។

លោក អ៉ិ​ន សុ​ភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស និយាយថា​ក្រោយពី​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Hong Film Mart Festival ដែល​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ចិន បានធ្វើ​ឲ្យ​លោក​យល់ដឹង​កាន់តែច្រើន​ជាមួយនឹង​ទម្រង់​ក្នុង​ការផលិត​ភាពយន្ត ដោយ​លោក​បញ្ជាក់ថា​ក្រៅពី​ដឹងថា​ត្រូវធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​ភាពយន្ត​អាចឈរជើង​បាន ក៏បាន​នឹង​យល់​ច្រើន​ខុស​ពីមុន​ផងដែរ ពី​ការផលិត​ភាពយន្ត​ដើម្បី​ឲ្យ​បានល្អ។

លោ​កថា​នៅក្នុង​ព្រឹត្តិការណ៍​មហោស្រព​នេះ លោក​មើលឃើញ​ជាងគេ​ពី​ហេតុផល​ដែល​ភាពយន្ត​បរទេស​មានការ​រីកចម្រើន ហើយ​លោក​ក៏​មើលឃើញ​កាន់តែច្បាស់​ពី​ញ្ហា​ពី​បញ្ហា​បច្ចេកទេស​ក្នុងការ​ផលិត​រឿង។ លោ​កថា​ភាពយន្ត​ខ្មែរ​ទោះជា​ខំ​ពង្រឹង​ស្នាដៃ​កម្រិតណា ក៏​មិន​ងាយ​ហក់​ចូល​ទីផ្សារ​អន្តរជាតិ​ឲ្យ​ត្រូវ​បានដែរ ដោយសារតែ​ផលិតករ​ខ្មែរ​កម្រ​មាន​ដើមទុន​ដល់​កន្លះ​លាន ទៅ១លាន​ដើម្បី​ផលិតភាព​យន្ត។

មិន​ខុសគ្នា​ដែរ អ្នកស្រី សរ កេសា​រ៉ា ម្ចាស់​ផលិត​កម្មសរ​កេសា​រ៉ា​ភាពយន្ត ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​នេះ​ជា​លើក​ទី១បាន​អះអាងថា អ្នកស្រី​បាន​ជជែក​ពិភាក្សា​ជាមួយ​ផលិតករ​បរទេស​ជាច្រើន​លើ​ការផលិត​ភាពយន្ត ហើយ​ជា​លទ្ធផល​អ្នកស្រី​ទទួលបាន​ចំណេះដឹង​ច្រើនឡើង ជាពិសេស​លើ​ការបង្កើត​ប្លង់​ក្នុង​ផ្ទៃរឿង និង​ការ​រំលេច​ផ្ទៃរឿង​ឲ្យ​មាន​គុណភាព​ជាដើម។ អ្នកស្រី​ទទួលស្គាល់ថា​ក្រោយ​ការ​ពិ​ក្សា ភាពយន្ត​កម្ពុ​ជាមាន​កង្វះខាត​ច្រើនណាស់ ពោលគឺ​ទាំង​ផ្ទៃរឿង ទាំង​ប្លង់ ទាំង​សំឡេង និង​ជាពិសេស​គឺ​គុណភាព​តែម្ដង ទើប​អ្នកស្រី​យល់ថា​បន្ទាប់ពី​បាន​ត្រឡប់​មកពី​មហោស្រព​ភាពយន្ត ជំ​ហ៊ាន​ដំបូង​ដែល​អ្នកស្រី​ត្រូវធ្វើ គឺ​ត្រូវ​សិក្សា​បច្ចេកទេស​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត ដើម្បី​ធ្វើ​ឲ្យ​ភាពយន្ត​ដែល​អ្នកស្រី​គ្រោង​ផលិត​ក្នុងពេល​បន្តបន្ទាប់ អាច​ទទួលយកបាន។

អ្នកស្រី​បញ្ជាក់ថា​ផលិតករ​ដែល​មិនបាន​ទៅ​ឃើញ និង​ស្វែងយល់​ពី​ការផលិត​ភាពយន្ត​ក្នុងពេល​ខាងមុខ។ យ៉ាងណាមិញ អ្នកស្រី​បង្ហើប​ថា​កត្តា​ដែល​ផលិតកម្ម​របស់ខ្លួន​មិនអាច​ផលិត​បាន​ភាពយន្ត​មួយ​ឲ្យ​ត្រូវ​កម្រិត​នៅឡើយ គឺ​បញ្ហា​ដើមទុន​មិន​ដល់​គេ និង​ការប្រើប្រាស់​បច្ចេកទេស​ស​ម្ភា​រ:មិន​ទំនើប​ដល់​ក្រុម​ផលិតករ​បរទេស​តែម្ដង តែ​អ្នកស្រី​នឹង​យក​បទពិសោធន៍​ដែល​ខ្លួន​ទើប​ទទួលបាន​យកមក​អភិវឌ្ឍន៍​ស្នាដៃ​ឲ្យ​អស់ពី​លទ្ធភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here