ទេព បូព្រឹក្ស ត្រូវគេប្រើ​ហិង្សាក្នុងហាងផឹកស៊ី ទាំងកណ្ដាលយប់

0

កាលពីយប់ថ្ងៃទី២៥ ធ្នូ តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស តារាចម្រៀងហង្សមាស ត្រូវគេអញ្ជើញទៅច្រៀងនៅក្នុងហាងផឹកស៊ីមួយយីហោ«សមុទ្រ»នៅជិតមន្ទីរពេទ្យកុមារជាតិ តែនៅពេលនាងកំពុងច្រៀង នាងបែរជាត្រូវបានបុរសម្នាក់យកកំប៉ុងប៊ីយ៉ែដែលមានទឹកពេញកំប៉ុងគប់លើនាង ដោយធ្វើអោយនាងស្រែកយំ ក្នុងវីដេអូឡាយឡើងផ្អើលកណ្ដាលហាងតែម្ដង។ នាងទ្រហ៊ោយំក្រោយទទួលការប្រមាថនោះថា បុរសនោះបានប្រមាថមើលងាយនាង ហើយក្រោយមកក៏យកកំប៉ុងប៊ីយ៉ែគប់នាងបណ្ដាលអោយនាងឈប់ច្រៀង ហើយស្រែកយកយុត្តិធម៌ ព្រោះតែឈឺចាប់នឹងការប្រមាថដ៏ធ្ងន់ធ្ងរនោះ។
ហេតុការណ៍ដែលបានកើតឡើងនោះ បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពី ទេព បូព្រឹក្ស លែងខ្មាស់ ហើយLive ទ្រហ៊ោយំដោយសារតែខឹងនឹងបុរសម្នាក់ជុំវិញការប្រើអំពើហិង្សា ដែលបានជះប៊ីយ៉ែលើនាង ហើយគប់កំប៉ុងប៊ីយ៉ែដល់នាងនៅលើ។ អ្វីដែលគេក្ដៅជំនួសទៅទៀតគឺនាងត្រូវបានបុរសម្នាក់ប្រើពាក្យសម្រួលដោយមាក់ងាយនាង ហើយបន្តិចក្រោយមក ក៏មាននារីវ័យកណ្ដាលម្នាក់ឡើងមកដេញនាងពីលើឆាក ដោយប្រើសម្ដីមិនគួរគប្បី រហូតធ្វើអោយនាងកាន់តែឈឺចាប់ខ្លាំង។ នាងថាបុរសដែលយកប៊ីយ៉ែគុបនាងនោះ គឺជាកូនប្រុសរបស់ថៅកែហាង ហើយក្រោយពីបានបង្កហិង្សាលើនាង ក៏ត្រូវម្ចាស់ហាងប្រគេចអោយទៅផ្ទះ ដោយមិនមានដំណោះស្រាយដោយយុត្តិធម៌។
នេះជាករណីមាក់ងាយតារាចម្រៀងដែលគេមិនធ្លាប់ឃើញនៅក្នុងពិភពសិល្បៈ ខណៈដែលរឿងរ៉ាវនេះត្រូវបានអ្នកច្បាប់យល់ថាគឺជាការប្រើប្រាស់អំពើហិង្សា និងបំពានកិត្តិយសបុគ្គលយ៉ាងធ្ងន់ធ្ងរ។ ទេព បូព្រឹក្ស បញ្ជាក់ថាហេតុផលដែលបង្កអោយមានករណីនេះឡើង គឺដោយសារតែកូនប្រុសម្ចាស់ហាងសុំកុំអោយនាងទាន់ច្រៀងដោយសុំចាប់ឆ្នោតប្រចាំហាងសិន តែដោយសារតែនាងនៅជាប់កម្មវិធីមួយផ្សេងទៀត ហើយអ្នករៀបចំកម្មវិធីក៏សម្រេចអោយនាងច្រៀងតាមការព្រមព្រៀងនៅអំឡុងម៉ោង១០ចំនួន៦បទ ប៉ុន្តែបក្សពួករបស់កូនប្រុសម្ចាស់ហាងក៏គប់កំប៉ុងប៊ីយ៉ែមកលើនាង នៅពេលដែលនាងឡើងច្រៀង។ ម្ចាស់ហាងបម្រុងនឹងទះកំផ្លៀងអ្នករាំរបស់នាង នៅពេលអ្នករាំនាងចេញមុខការពារនាងទៀត ទើបធ្វើអោយនាងកាន់តែឆេះដុំខ្លាំង ហើយសុខចិត្តអង្គុយទ្រហ៊ោយំនៅខាងមុខហាងរហូតដល់ផ្អើលទាំំងយប់។
ខាងក្រោមនេះជាវីដេអូឈឺចាប់របស់អ្នកនាង ទេព បូព្រឹក្ស ដែលបានកើតឡើងកាលពីយប់ថ្ងៃទី២៥ ធ្នូ៖

LEAVE A REPLY

Please enter your comment!
Please enter your name here