ម្ចាស់ហាង EM ត្រៀមបកស្បែកកូនបំណុល ដែលជំពាក់មិនសងជិត៣០ម៉ឺនដុល្លារ

0

ក្នុងនាមជាអគ្គនាយិកាមជ្ឈមណ្ឌលកែសម្ផស្ស EM Beauty Clinic គេមិនធ្លាប់ឮថា លោកជំទាវ ម៉ន ថារ័ត្ន មានបំណុលពីអ្នកជំពាក់ច្រើនដល់ម្លឹងនោះទេ ពោលគឺទើបតែពេលនេះប៉ុណ្ណោះដែលលោកស្ត្រីមានស្វាមីជាលោកឧកញ៉ារូបនេះ ប្រកាសថានឹងត្រៀមបកស្បែកមុខកូនបំណុលម្នាក់ ដែលចេញសែកស្អុយ៤សន្លឹកប្រមាណជិត៣០ម៉ឺនដុល្លារ ដើម្បីអោយជាប់ពន្ធនាគារ។ លោកជំទាវបញ្ជាក់ថា កូនបំណុលដែលចេញសែកស្អុយ៤សន្លឹកនោះ គឺលោកជំទាវមានការយោគយល់ជាយូរមកហើយ ហើយក៏ជំរុញអោយជួយតែរំលោះតិចច្រើន ដើម្បីអោយឆាប់រួចរាល់ផងដែរ។

ប៉ុន្តែពីនៅតែគ្មានលទ្ធផល ទើបលោកជំទាវនឹងយកសែកស្អុយទាំងពីរនោះ ទៅចាត់វិធានការតាមច្បាប់។ លោកជំទាវថា អស់ពេលទ្រាំហើយ ហើយក៏ឈប់យោគយល់ផងដែរ ដោយក្រៅពីចាត់វិធានការអោយកូនបំណុលស្គាល់ពីប្រព័ន្ធច្បាប់ លោកជំទាវក៏ត្រៀមបង្ហោះពីអត្តសញ្ញាណជាសាធារណៈ ពីបទគេចវេសបំណុល និង រំលោភលើសេចក្ដីទុកចិត្តផងដែរ។ លោកជំទាវថា នេះមិនមែនជាកូនបំណុលដែលបានគេចវេសនោះទេ ពោលគឺមានចំនួនច្រើនទៀត ប៉ុន្តែលោកជំទាវនឹងព្រមានបុគ្គលនេះមុន ដើម្បីកុំអោយកូនបំណុលផ្សេងទៀត បន្តផ្គើន។

យ៉ាងណាក៏ដោយលោកជំទាវថា បើក្រោយការបង្ហោះម្ចាស់សែកចេញមុខដោះស្រាយ នោះក៏នឹងមានការជជែកចចារផងដែរ តែបើនៅតែស្ងាត់ គឺត្រៀមប្រឈមផ្លូវច្បាប់ និង ទទួលយកការពិតនៅលើបណ្ដាញសង្គមតាមនឹងទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here