ទោះស្ថានភាពកូវីតនៅកម្ពុជាធូរស្រាល ក៏លោកឧកញ៉ា យ៉ន សេងហាន នៅរួមចំណែកជាមួយរដ្ឋាភិបាល

0

គិតត្រឹមថ្ងៃទី១៦ មេសា ឆ្នាំ២០២០នេះ ស្ថានភាព រីករាលដាលនៃជម្ងឺកូវីត១៩នៅកម្ពុជា មានសភាពស្ងប់ស្ងាត់ និងធូរស្រាលច្រើនហើយ ខណៈដែលអ្នកជាសះស្បើយពីជម្ងឺនេះ ក៏មានកំណើន។ យ៉ាងណាមិញ ក្នុងន័យបន្តរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ លោកឧកញ៉ា យ៉ន សេងហាន និង លោកជំទាវ ម៉ៃ សុម៉ាលី អគ្គនាយកក្រុមហ៊ុនសេងហានគ្រុប នៅតែរួមចំណែកធ្វើការបរិច្ចាគ ដែលការចូលរួមនៅក្នុងកាលៈទេសៈធូរស្បើយពីការរីករាលដាលនេះ គឺដើម្បីពញាលើអារម្មណ៍ដល់សប្បុរសជនជាច្រើនផ្សេងទៀត អោយនៅតែបន្តរួមចំណែកជាមួយរដ្ឋាភិបាល ដរាបណាជម្ងឺកូវីត១៩ នៅតែមិនទាន់រលាយបាត់ពីកម្ពុជា និង ពិភពលោក។ លោកឧកញ៉ា បានបង្ហោះនៅលើផេកផ្លូការផ្ទាល់ខ្លួនថា”?ខ្មែរ ស្រលាញ់ខ្មែរ! ខ្មែរ ជួយខ្មែរ?
?ប្រទេសយើងក៏ដូចជាពិភពលោក កំពុងជួបគ្រោះភ័យ
ដូច្នេះសូមបងប្អូនខ្មែរទាំងអស់ ជួយគ្នាតាមលទ្ឋភាពរៀងៗខ្លួន!
?ស្របតាមការអំពាវនាវសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ក្នុងពេលបច្ចុប្បន្នប្រទេសកម្ពុជាយើងកំពុងជួបប្រទះគ្រោះភ័យ ដែលបង្កឡើងដោយជំងឺរីករាលដាលកូវីត-១៩ (Covid19)
? ខ្ញុំបាទនឹងភរិយា សូមចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន ១០លានរៀល ដើម្បីចូលរួមចំណែកជួយសង្គ្រោះប្រទេសជាតិ??? “។ លោកក៏នៅតែបន្តអំពាវនាវអោយមានការចូលរួមបន្តទៀត ក្នុងន័យកុំអោយមើលស្រាលចំពោះជម្ងឺកូវីត១៩ បើទោះជាការរីករាលដាលចាប់ផ្ដើមថយចុះនាពេលនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here