ស្ដាប់ការបកស្រាយក្រុមហ៊ុនEnarita ក្រោយផ្ទូះរឿងរសើប

0

បន្ទាប់ពីមានការចុះផ្សាយនិងការបង្ហោះជាហូរហែរថាក្រុមហ៑ុនEnarita ឆបោកអតិថិជននិងបានចេញសែកក្លែងក្លាយតំណាងក្រុមហ៊ុននិងក្រុមតារាសិល្បៈច្រើននាក់បានចេញមុខការពារភ្លាមៗជុំវិញករណីចោទប្រកាន់ជុំវិញរឿងរសើបនេះ។ជាមួយគ្នានោះតំណាងក្រុមហ៑ុនក៍អះអាងថាក្រុមហ៑ុនមិនបានឆបោកនិងឆ្លើយបំភ្លឺជុំវិញរឿងសែកក្លែងក្លាយដើម្បីបញ្ចប់មន្ទិលផងដែរ។

ប្រភពពីក្រុមហ៊ុនEnarita បានឆ្លើយតបចំពោះព័ត៍មានរសើបដែលបានលេចឡើងថាលោកអគ្គនាយកក្រុមហ៑ុនEnarita មិនត្រូវបានឃុំខ្លួនជាប់ពន្ធធនាគារដូចការចុះផ្សាយរបស់បណ្ដាញសារព័ត៍មានឬការបង្ហោះបំភ្លើសនោះទេពោលគឺលោកគ្រាន់តែត្រូវបានស្នើអោយចូលខ្លួនបំភ្លឺជុំវិញរឿងគេចោទថាចេញសែកក្លែងក្លាយប៉ុណ្ណោះដែលការពិតសែកនោះជាសែកពិតប្រាកដប៉ុន្តែដោយសារតែក្រុមហ៊ុនមានបញ្ហារាំងស្ទះលុយកាក់ហើយក្រុមហ៊ុនស្នើអោយពួកគាត់រង់ចាំតែពួកគាត់មិនរង់ចាំទើបនាំគ្នាស្រែកថាក្រុមអោយសែកគ្មានទឹកបប្រាក់និងមិនដោះស្រាយជាដើម។  តំណាងក្រុមហ៑ុនបន្តថាក្រុមហ៑ុនបានប្រកាសអោយអ្នកមានសែកទាំងអស់មកដូរលុយសុទ្ធនៅក្រុមហ៑ុនប៉ុន្តែមានការយឺតយ៉ាវខ្លះគឺស្នើអោយរង់ចាំបើកតាមដំណាក់កាលៗហើយបណ្ដាលមកពីអ្នកខ្លះអត់ព្រមរងចាំនិងចង់បង្ខូចឈ្មោះក្រុមហ៑ុនផងទើបក្លាយទៅជាចឹង។  តំណាងក្រុមហ៑ុនដដែលបន្តថារឿងសែកនោះគឺក្រុមហ៑ុនបានចេញទុកមុនដើម្បីអោយម្ចាស់ភាគហ៑ុនទាំងអស់ទៅបើកនៅធនាគារប៉ុន្តែមកពីក្រុមហ៑ុនយើងស្ទះលុយខ្លះៗ  ហើយស្នើអោយពួកគាត់កាន់សែកដែលយើងប្រគល់ជូនមកបើកលុយនៅក្រុមហ៑ុនវិញហើយក្រុមហ៑ុនបើកជូនមិនបានទាន់ពេលគ្រប់គ្នាទើបវាទៅជាចឹងប៉ុន្តែការពិតក្រុមហ៑ុនអត់មានបោកទេហើយការដោះស្រាយយើងប្រកាសនឹងពន្យល់ពួកគាត់គ្រប់លើកលោកសារភាពក្រុមហ៑ុនក្នុងពេលរាំងស្ទះលុយកាក់គឺនៅតែបើកផលចំណេញនិងប្រាក់ដើមជូនក្រុមអ្នកវិនិយោគជាប្រចាំបើទោះជាក្រុមហ៑ុនក៍ជាជនរងគ្រោះពីក្រុមភ្នាក់ងាររបស់ក្រុមហ៑ុនដែលប្រមូលលុយរត់។

តំណាងក្រុមហ៑ុនដដែលបន្តថាហេតុផលដែលក្រុមហ៑ុនផ្ទុះឡើងនូវបញ្ហាហិរញ្ញវត្ថុមិនអាចបើកលុយចំណេញអោយម្ចាស់ភាគហ៑ុនបានតាមការកំណត់គឺបណ្ដាលមកពីការវិនិយោគលើវិស័យដីធ្លីមិនទទួលជោគជ័យដូចការរំពឹងខណៈដែលការផ្សព្វផ្សាយនិងធ្វើសកម្មភាពផ្សេងៗលើគម្រោងវិនិយោគក៍ត្រូវចំណាយខ្ពស់។បញ្ហាចំបងមួយទៀតគឺដោយសារតែភ្នាក់ងារទីផ្សាររបស់ក្រុមហ៑ុនមួយចំនួនដើរប្រមូលលុយពីដៃគូវិនិយោគហើយមិនបានយកលុយទាំងនោះមកដាក់ជាមួយនឹងក្រុមហ៑ុនទេ។ផ្ទុយទៅវិញនៅពេលក្រុមហ៑ុនមានបញ្ហាពួកគេបែរជារត់ប្រាស់អាយុហើយទម្លាក់បញ្ហាមកលើក្រុមហ៑ុនអោយទទួលខុសត្រូវទើបធ្វើអោយក្រុមហ៑ុនរងប៉ះពាល់ដល់ម្លឹង។  ជាក់ស្ដែងក្រុមហ៑ុនរកឃើញឯកសាររបស់ដៃគូវិនិយោគមិនតិចនោះទេថាមិនបានដាក់លុយក្នុងការវិនិយោគជាមួយក្រុមហ៑ុនទាល់តែសោះពោលគឺបានវិនិយោគជាមួយតំណាងទីផ្សាររបស់ក្រុមហ៑ុនហើយតំណាងរូបនោះរត់យកលុយបាត់ប៉ុន្តែបែរជាអោយក្រុមហ៑ុនទទួលខុសត្រូវខណៈដែលក្រុមហ៑ុននៅតែបន្តដោះស្រាយ។  យ៉ាងណាមិញ  លោកថាក្រុមហ៑ុនEnarita នឹងបង្វិលដើមសងវិញតែចំពោះអតិថិជនណាដែលបានដាក់លុយជាមួយក្រុមហ៑ុនប៉ុណ្ណោះហើយបណ្ដាលមកពីក្រុមហ៑ុនមិនព្រមដោះស្រាយជាមួយអ្នកចាញ់បោកមេខ្យល់នោះហើយទើបបណ្ដាលអោយមានការបង្ខូចឈ្មោះថាក្រុមហ៑ុនឆបោក។តំណាងក្រុមហ៑ុនEnarita ប្រកាសថាលោកអគ្គនាយកក្រុមហ៑ុនមិនបានត្រូវបានចាប់ខ្លួនដូចព័ត៍មានខ្លះផ្សាយនោះទេពោលគឺកំពុងចុះឡើងដោះស្រាយដើម្បីទទួលខុសត្រូវលើបញ្ហាដែលកើតឡើង។ជាមួយគ្នានោះអ្នកវិនិយោគជាមួយក្រុមហ៑ុនជាច្រើនទៀតក៍បានច្រានចោលការបង្ខូចឈ្មោះនិងអះអាងថាលោកឌឹមសួនណាតមិនដូចអ្វីដែលធ្វើអោយយល់ច្រលំផងដែរ។ក្នុងនោះយោងតាមការបង្ហោះរបស់តារាសិល្បៈជាច្រើនដូចជាអ្នកនាងខាត់សុឃីមតារាចម្រៀង  លោក  សៅឩត្តម  និងតារាជាច្រើនផ្សេងទៀត  ក៍បានបង្ហោះច្រានចោលចំពោះការចោទប្រកាន់និងអះអាងលោកឌឹមសួនណាតគឺជាអគ្គនាយកច្បាស់លាស់និងមានទឹកចិត្តហើយមានការទទួលខុសត្រូវខ្ពស់ចំពោះការខាតបង់របស់អ្នកពាក់ព័ន្ធនឹងក្រុមហ៑ុនដោយមិនមែនជាមនុស្សឆបោកគេចវេសដូចការបំភ្លៃនោះដែរ។

ជាមួយនឹងការបំភ្លឺនេះគេរំពឹងថានឹងធ្វើអោយការយល់ច្រលំត្រូវបានលាងជម្រះខណៈដែលតារាសិល្បៈច្រើនឡើងត្រូវគេឃើញចេញមុខការពារលោកឌឹមសួនណាតដោយតារាទាំងនោះហ៑ានទាំងយកកិត្តិយសមកធានាំពោះករណីនេះផង។ក្នុងនោះសូម្បីតែបុគ្គលិកនិងអ្នកពាក់ព័ន្ធក្រុមហ៑ុនភាគច្រើនក៍ត្រូវគេឃើញដូរប្រូហ្វាល់ដោយប្រើពាក្យថាខ្ញុំស្រលាញ់Enarita” ដើម្បីបង្ហាញពីកម្លាំងសាមគ្គីនិងច្រានចោលចំពោះការបង្ហោះបង្ខូចឈ្មោះក្រុមហ៑ុននិងបង្ខូចឈ្មោះលោកឌឹមសួនណាតនោះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here