មិនដល់២ឆ្នាំ​ផង​ ​ក្រុ​មហ៑ុន​សេង​ហាន​ ​រក​ឃើញ​ម្ចាស់​ពាន​ ​ម្ចាស់​មេដាយ​ ​និង​បុគ្គ​លិ​ក​ឆ្នើម​ៗ​ ​ឡើង​ផ្អើល​វេទិកា​

0
- Advertisement Banner -

​កាលពី​រសៀល​ថ្ងៃទី២៦​ ​ឧសភា​ ​ក្រុ​មហ៑ុន​សេង​ហាន​ ​ដែល​វិវត្តន៍​ពី​ក្រុ​មហ៑ុ​ននាំ​ចូល​ផលិតផល​អាហារ​បំប៉ន​សុខភាព​ ​និង​បណ្ដុះបណ្ដាល​ភាពជា​អ្នក​ជោគជ័យ​ ​ក្លាយជា​ក្រុ​មហ៑ុន​អចលនទ្រព្យ​ខាង​ពុះ​ដី​ឡូ​តិ៍​មួយ​យ៉ាង​ធំ​ ​បាន​រៀបចំ​ពិធី​បណ្ដុះបណ្ដាល​ផ្នែក​អចលនទ្រព្យ​ទ្រង់ទ្រាយ​ធំ​ ​ដែល​មាន​សមាជិក​ចូលរួម​រហូតដល់​ជាង១ពាន់​នាក់​។​ ​ក្នុង​ពិធី​នោះ​ ​ក៍​មានការ​ប្រកាស​អោយ​ស្គាល់​ពី​បុគ្គលិក​ឆ្នើម​តាមរយៈ​ការ​ប្រគល់​ពាន​ ​ការ​បំពាក់​ឆៀង​ ​បំពាក់​មេដាយ​ ​និង​ដំឡើង​តួនាទី​ឡើង​ផ្អើល​វេទិកា​ផង​ដែរ​ ​ខណៈ​ដែល​បុគ្គ​លិ​ក​ឆ្នើម​ៗ​ដែល​បាន​ប្រកាស​ទាំងនោះ​ ​សុទ្ធតែ​អះអាង​ថា​ខ្លួន​ពីមុន​គ្រាន់តែ​ជា​កូនជាង​ឡាន​ ​ជា​កម្មករ​រោងចក្រ​ ​និង​ជា​អ្នករៀន​សូត្រ​បាន​ទាប​។​ ​

​លោក​ ​យ៉ន​ ​សេង​ហាន​ ​ស្ថាបនិក​ក្រុ​មហ៑ុន​សេង​ហាន​ ​បាន​អះអាង​ថា​ ​ដោយសារតែ​ ​លោក​ចង់​លើកទឹកចិត្ត​បុគ្គលិក​ ​និង​ចង់​អោយ​អ្នករៀន​សូត្រ​បាន​ទាប​ ​មានឱកាស​រកចំណូល​បាន​ខ្ពស់​ពី​វិស័យ​អចលនទ្រព្យ​ ​ទើប​លោក​បើក​វគ្គ​បណ្ដុះបណ្ដាល​ ​ដោយ​យក​បុគ្គ​លិ​ក​ឆ្នើម​ៗ​ ​អោយ​មក​ឧទ្ទេសនាម​ពី​វិធី​វិវត្តន៍​ខ្លួន​ ​ក្លាយជា​បុគ្គល​ជោគជ័យ​។​ ​ថា​ ​ជោគជ័យ​របស់​មនុស្ស​មិនមែន​ទាល់តែ​រៀនចប់​មហាវិទ្យាល័យ​ ​ឬ​ ​មាន​ដើមទុន​ច្រើន​នោះ​ទេ​។​ ​លោក​ថា​ខ្លួន​បាន​ជោគជ័យ​មិនមែន​ដោយសារតែ​លោក​រៀន​បាន​ខ្ពស់​ ​និង​មា​នដ​លម​ទុន​ច្រើន​នោះ​ទេ​ ​ប៉ុន្តែ​អ្វី​ដែល​លោក​ទទួល​បាន​ផ្លែផ្កា​នៅក្នុង​ពេលនេះ​ ​គឺ​ដោយសារតែ​លោក​សម្រេចចិត្ត​បោះបង់​អាជីព​ជា​អ្នកបកប្រែ​ភាសា​ថៃ​ ​ក្រោយ​រៀន​មិន​ចប់​បាក់ឌុប​ ​ហើយ​ប្រថុយ​នាំចូល​ផលិតផល​អាហារ​បំប៉ន​ ​ទាំង​មាន​មនុស្ស​ភាគច្រើន​មិន​ជឿ​ថា​លោក​អាច​ដើរទៅ​មុខ​។​ ​បន្ទាប់មក​លោ​ក​ក៍​បែកគំនិត​ ​ធ្វើជា​គ្រូ​បណ្ដុះបណ្ដាល​ពី​ភាព​ជោគជ័យ​ ​និង​ចុង​ក្រោយ​ហ៑ា​នបើ​ក​ក្រុ​មហ៑ុ​នពុះ​ដី​ឡូ​តិ៍​លក់​ ​តាមរយៈ​ការ​ផ្ដល់​ឱកាស​អោយ​មហា​ជន​ចូល​ហ៑ុ​នដើម្បី​ទិញ​ដី​ពុះ​លក់​។​ ​លោក​ថា​យុទ្ធសាស្ត្រ​ ​បើ​ខាត​ប្រគល់​ដី​ ​និង​បើ​ចំណេញ​នឹង​ប្រគល់​ភា​គហ៑ុន​ចំណេញ​ជូន​សមាជិក​ម្នា​ក់ៗ​បាន​ជួយ​អោយ​ក្រុ​មហ៑ុ​នកាន់​តែ​ពង្រីក​ខ្លួន​បាន​ធំ​ ​ខណៈ​ដែល​ក្នុង​ពេលនេះ​ ​លោក​ថា​ក្រុ​មហ៑ុ​នបា​នក្លាយ​ជា​ក្រុ​មហ៑ុ​នរឹង​មាំ​ ​ដោយ​មិនទាន់​ត្រូវការ​ការចូលរួម​ភា​គហ៑ុន​ទៀត​ទេ​។​ ​អុីចឹង​ហើយ​ទើប​លោក​ចំណាយ​ប្រមាណ​ជិត៦មុឺ​នដុល្លា​រធ្វើ​ពិធី​កាលពី​ថ្ងៃទី២៦​ ​ឧសភា​ ​ដើម្បី​ចែករំលែក​ចំណេះដឹង​ជោគជ័យ​ ​ចែក​រង្វាន់​លើកទឹកចិត្ត​ ​បំពាក់​មេដាយ​ ​បំពាក់​ឆៀង​ ​ប្រគល់​ពាន​ឆ្នើម​ ​និង​ដំឡើង​តំណែង​ដល់​បុគ្គលិក​ឆ្នើម​ ​ដោយ​លោក​បញ្ជាក់​ថា​ ​បើ​គ្មាន​បុគ្គលិក​ដែល​មាន​សមត្ថភាព​ទាំងអស់​នោះ​ទេ​ ​ក៍​ក្រុ​មហ៑ុន​អចលនទ្រព្យ​សេង​ហាន​ ​មិន​មាន​ថ្ងៃនេះ​លឿន​ដល់​ម្លឹង​នោះ​ដែរ​។​ ​លោ​ក​ក៍​បាន​ប្រគល់​ភា​គហ៑ុន​ ​និង​ផល​ចំណេញ​ ​ប្រគល់​ជូន​ដល់​សមាជិក​ភា​គហ៑ុន​ទាំងអស់​ក្រោយ​វិនិយោគ​ជាមួយ​ក្រុ​មហ៑ុ​នបាន​មួយឆ្នាំ​ ​ដើម្បី​បង្ហាញថា​អ្នក​វិនិយោគ​ជាមួយ​ក្រុ​មហ៑ុន​ ​ក្រៅពី​គ្មាន​ហានិភ័យ​ ​គឺ​ពិតជា​បាន​ប្រាក់ចំណេញ​តាមអ្វី​ដែល​បាន​ព្រមព្រៀង​។​ ​

​លោក​ ​យ៉ន​ ​សេង​ហាន​ ​បន្ត​ថា​ ​មកទល់​ពេលនេះ​ ​ក្រុ​មហ៑ុន​មាន​បុគ្គលិក​ឆ្នើម​មិន​ក្រោម១០០នាក់​នោះ​ទេ​ ​ខណៈ​ដែល​បុគ្គលិក​ទាំង​នោះ​ក៍​ដើរតួ​ជា​អ្នក​បណ្ដុះ​សមា​ជិ​ក​ថ្មី​ៗ​សរុប​មិន​ក្រោម១ពាន់​នាក់​ឡើយ​ ​អោយ​ក្លាយជា​បុគ្គល​ជោគជ័យ​ ​ដែល​អាច​រកចំណូល​ពី​ការងារ​លក់​ដី​អោយ​ក្រុ​មហ៑ុន​ ​ដែល​មាន​ចំណូល​មិន​ក្រោម​ពាន់​ដុល្លារ​ ​ដែល​មិន​ខុសពី​ជួយ​អោយ​អ្នករៀន​សូត្រ​បាន​ទាប​ភាគច្រើន​ ​ជៀស​ផុត​ពី​ការ​ធ្វើ​ចំណាកស្រុក​។​

LEAVE A REPLY

Please enter your comment!
Please enter your name here