សុខ សោម៉ាវត្តី មានឱកាសថែស្នេហ៍ថ្មីយូរទេ?

0

រហូតមកទល់ពេលនេះ ស្នេហាដែលចាក់ទឹកមិនលេច រវាងមេម៉ាយវ័យក្មេង សុខ សោម៉ាវត្តី និងប្រុសក្មេង វ៉ាហេទ និងជាកីឡាករ បាល់ទាត់បាន ដាច់ដោចគ្នា ស្ទើរមិនគួរអោយជឿ។ ភ្លាមៗគេស្រាប់តែឃើញ សោម៉ាវត្តី បានរំលេចចេញ នូវការបង្ហាញតម្រុយ មានគូស្នេហ៍ថ្មីភ្លាមៗ កាន់តែធ្វើអោយគេតាមដាន។

មានការលើកឡើងថា សោម៉ាវត្តី បានបុរសខ្មែរកាត់ចិនម្នាក់និងជា ម្ចាស់ហាង ថតគម្រោងអាពាហ៍ ពិពាហ៍ដ៍ធំមួយបានសារភាពស្នេហ៍ជាចំហកាលពីពាក់ កណ្ដាលខែឧសភាឆ្នាំ២០២២ ហើយ។ លោកថៅកែរូបនោះចាត់ទុកនាងថាជាម្ចាស់ចិត្តទៀតផងក្រោយពីពួកគេទៅកៀកកើយគ្នានៅលើឆ្នេខ្សាច់មួយយ៉ាងរ៉ូមែនទិក។ ការលាតត្រដាងរឿងបេះដូងរបស់ថៅកែរូបនោះបន្ទាប់ពី សោម៉ាវត្តី បានចែកផ្លូវគ្នាជាមួយកីឡាករ លី វ៉ាហេទ ហើយរឿងរ៉ាវនេះត្រូវបានថៅកែដឹងឮទាំងអស់ក្រោយពីលោកតាមដានយ៉ាងយកចិត្តទុកដាក់។

អ្វីដែលគួរឲ្យកត់សម្គាល់ វត្តី ហាក់ពេញចិត្តលោកថៅកែខ្លាំងទើបនាងមិនព្រមស្ដាប់មិត្តភក្ដិ ដែលជម្រុញឲ្យនាង យកប្ដីថ្មីជាអ្នកធំដើម្បីឲ្យបានធ្វើជាជំទាវដូចគេនោះទេ។ ប៉ុន្ដែគេអាចសន្និដ្ឋានបានថាវត្តី នៅតែមិនទាន់មានភាព ច្បាស់លាស់ជាមួយបុរសវ័យចំណាស់នោះ១០០%នោះទេទើបពេលនេះនាងមិនបញ្ចេញរូបភាពដែលស្អិតល្មូតជាមួយថៅកែនោះឡើយ គឺមានតែខាងភាគីបុរសនោះប៉ុណ្ណោះ ដែលហ៊ានលាតត្រដាងជាសាធារណៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here