រំដួលលិចទឹក កំពុងធ្វើឲ្យគេភ្ញាក់ នឹងព្រឹត្តិការណ៍ Miss Planet នៅកម្ពុជា

0

ទោះគ្រាន់តែជាតារាមួយរូប និងមិនមែនជាក្រុមហ៑ុនដែលមានបង្អែកហិរញ្ញវត្ថុខ្លាំងក្លា តែតារាភេទទី៣ កញ្ញា រំដួលលិចទឹក បានអះអាងថា កញ្ញានឹងផលិតកម្មវិធី បវរកញ្ញាឯកភពផែនដីកម្ពុជា ជំនាន់ទី១ ឬ Miss Planet Cambodia 2019 ឲ្យបានល្អ ដើម្បីស្វែងរកបេក្ខនារីម្នាក់ឲ្យតំណាងប្រទេស ទៅប្រកួតក្នុងព្រឹត្តិការណ៍ Miss Planet International ដែលនឹងធ្វើឡើងនៅកម្ពុជាខាងមុខដូចគ្នា។ នេះជាព្រឹត្តិការណ៍ប្រកួតបវរកញ្ញា ភពផែនដីដំបូងគេដែលពិភពទើបបង្កើតឡើង ហើយផ្ដល់សិទ្ធិអោយកម្ពុជាបើកការជ្រើសរើសតំណាងមួយរូប កញ្ញា រំដួលលិចទឹក ត្រូវបានគណកម្មការអន្តរជាតិផ្ដល់សិទ្ធិអោយរៀបចំ។

- Advertisement -

កញ្ញា រំដួលលិចទឹក និយាយថា ដោយសារតែកេរ្តិ៍នៅក្នុងវិថីសិល្បៈ ទើបធ្វើអោយបានឲ្យគណកម្មការបវរកញ្ញាភពផែនដី ជំនាន់ទី១ ទាក់ទងអោយនាងជួយរៀបចំពនរឹត្តិការណ៍នេះ ដោយនាងភ័យអរៗយ៉ាងខ្លាំង ខ្លាចមិនអាចទៅរួច សម្រាប់ការជ្រើសរើសដ៍ធំមួយនេះ។ យ៉ាងណាមិញនាងនៅតែអាចធ្វើទៅបាន ដោយបានរកឃើញបេក្ខនារីស័ក្តសម អោយចូលរួមប្រកួតប្រជែង ដោយកញ្ញា ទើបនឹងជម្រើសបាន ហើយបើកបង្ហាញសមាសភាពក្រោយជម្រុះទាំងនោះកាលពីរសៀលថ្ងៃទី១៧ ធ្នូ កន្លងទៅ។ នាងថាខ្លួនគ្មានខ្នងបង្អែកនោះទេ ហើយក៍គ្មានទំនាក់ទំនងស្នើអោយក្រុមហ៊ុនធំៗចូលរួមឩបត្ថម្ភនោះដែរ ប៉ុន្តែនាងនឹងធ្វើព្រឹត្តិការណ៍មួយនេះអោយខ្លាំង បើទោះជាមានកិច្ចសហការឧបត្ថម្ភពីដៃគូមិនច្រើន។ នាងរំពឹងថា បេក្ខនារីមួយរូប ដែលត្រូវជម្រើសបានពីកម្មវិធីដំបូងនេះ នឹងមានសមត្ថភាពលើកមុខលើកមាត់កម្ពុជា ក្នុងព្រឹត្តិការណ៍ Miss Planet International ដែលរៀបចំនៅកម្ពុជា ក្នុងពេលខាងមុខ ហើយមានបវរកញ្ញាទូទាំងពិភពលោក មកចូលរួមប្រកួតនោះផង។

គួរបញ្ជាក់ផងដែរថា គោលបំណងនៃការបង្កើតនូវកម្មវិធី ប្រកួតកញ្ញាឯកភពផែនដីកម្ពុជា ២០១៩ ឬ Miss Planet Cambodia 2019 ដើម្បីជ្រើសរើសកញ្ញាឯក ដែលមានភាពស្រស់ស្អាត វៃឆ្លាត និងមានចំណេះដឹង ព្រមទាំងមានការទាក់ទងទៅនឹង សិល្បៈវប្បធម៌ជាតិ ដើម្បីតំណាងប្រទេសកម្ពុជា ដែកព្រឹត្តិការណ៍នេះ កន្លងមកច្រៀនតែក្រុមហ៊ុនរៀបចំធំៗ ទើបអាចធ្វើបាន។ អ៊ីចឹងហើយទើបរំដួលលិចទឹក កំពុងធ្វើអោយម្នាក់កោតសរសើរ ចំពោះអ្វីដែលនាងអាចធ្វើបាននៅក្នុងពេលនេះ។ ការប្រកួតទាំងមូល ក៍ផ្តោតលើការថែរក្សាបរិស្ថាន ធម្មជាតិ សិល្បៈវប្បធម៌ និងកិច្ចការងារសង្គមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here