អៀម សុខា មានរឿងអាម៉ាស់ខ្លាំង ដល់ថ្នាក់ដូរលីអូគ្នា កណ្ដាលព្រៃ

0

ពិតជារឿងអស់សំណើច និងអាម៉ាស់ខ្លាំង ដោយសារតែ តារាសម្ដែង អៀម សុខា ដល់ថ្នាក់ត្រូវដូរលីដូជាមួយតារាម្នាក់ទៀត នៅកណ្ដាលវាល ដោយសារស្លៀកច្រលំលីអូគ្នា ក្នុងពេលចេញថតនៅខេត្តកំពត។ រឿងរ៉ាវនេះ កាន់តែបែកខ្ចរខ្ចាយ បន្ទាប់ពី ប៉ីប៉ីឌី ដែលដឹងរឿងរ៉ាវ បានយកទៅប្រកាសជាសាធារណៈ។

យោងតាមការបញ្ជាក់ក្នុងវីដេអូឡាយ របស់តារាសម្ដែងក្រមិចក្រមើមលោក ប៉ីប៉ីឌី បានអះអាងថា លោក អៀម សុខា ដែលត្រូវគេស្គាល់ច្រើនតាមរយៈរឿង”កំណត់ហេតុនាងនាថ” និងរឿង”សរសកន្លោង” មានរឿងភាន់ច្រលំលីអូជាមួយតារាសម្ដែងមួយរូបទៀត ដល់ថ្នាក់ត្រូវរកកន្លែងដោះដូរលីអូគ្នា ដែលនេះគឺជារឿងកម្រកើតសម្រាប់តារាសិល្បៈ។

លោក អៀម សុខា ទទួលស្គាល់ថា ខ្លួនពិតជាមានរឿងអាម៉ាស់ និងគួរអោយអស់សំណើចនោះមែន ដោយសារតែតារាសម្ដែងម្នាក់ ជាកូនចៅរបស់លោក បានដាក់ខោអាវរួមជាមួយលោក ហើយនៅពេលផ្លាស់ខោអាវ កូនចៅរបស់លោកក៏ទាញលីអូច្រលំព្រោះតែពណ៍ដូចគ្នា។ ក្រោយពេលកូនចៅស្លៀកទៅបាត់ លោក ក៏យកលីអូពណ៍លឿងដូចគ្នានោះមកស្លៀកទៅថតដែរ តែមានអារម្មណ៍ថាតឹង ៗ ដោយមិននឹកថាច្រលំទេ។ រហូតដល់ទៅថត ឃើញកូនចៅស្លៀកលីអូពណ៍ដូចគ្នា គាប់ជួនជាលីអូដែលលោកស្លៀកក៍មានរហែកមួយដុំធ្វើអោយងឿងឆ្ងល់ផង ក៏មានការសួរនាំ ហើយដឹងថាច្រលំគ្នា។ លោក និងតារាម្នាក់នោះ ប្រគេចៗគ្នាទៅដូរលីដូភ្លាមៗ នៅកន្លែងកម្ពោតព្រៃ ដោយមិននឹកស្មានថាមានអ្នកដឹងនោះទេ ព្រោះចាត់ទុកថាជារឿងអាម៉ាស់។

អ៊ីចឹងហើយទើបលោកអស់សំណើចផង អាម៉ាស់ផង នៅពេលលោកប៉ីប៉ីឌី លបស្ដាប់ដឹងនៅកន្លែងថត ហើយកាន់តែអាម៉ាស់ទៅទៀត ពេលលោកប៉ីប៉ីឌី លើកមកដុតជាសាធារណៈ។ លោកនិយាយថា”លីអូកូនចៅខ្ញុំវាពណ៌ដូចខ្ញុំ ហើយវាយកស្លៀកទៅបាតមុនហើយ ដល់ខ្ញុំទាញអាពណ៌នឹងយកមកស្លៀកដែរ ចេះតែឆ្ងល់ថាថីបានតឹងម្លឹងៗ តែនឹកថាខ្ញុំឡើងគីឡូច្រៀនជាង។ ដល់ឃើញអាកូនចៅខ្ញុំស្លៀកពណ៌នឹងដែរ ទើបសួរនាំទៅដឹងថាច្រលំ ហើយបបួលគ្នាទៅដូរក្នុងព្រៃ។ លោកថា នេះជារឿងអាម៉ាស់ និងគួរអោយអស់សំណើចមិនធ្លាប់មាន តែក៏ជារឿងមិនអាក្រក់ពេកដែរ ក្រោយពេលបែកធ្លាយ៕