អគ្គនាយកក្រុមហ៊ុន Ants Capital សៀវ សុផល ប្រកាសរកម្ចាស់អាជីវកម្មជាប់គាំងជំនួញ

0

នៅលើផេកផ្លូវការរបស់លោក សៀវ សុផល អគ្គនាយកក្រុមហ៊ុន Ants Capital បានប្រកាសគួរអោយភ្ញាក់ផ្អើលជួយដល់ម្ចាស់ជំនួញដែលជាប់គាំងហិរញ្ញវត្ថុគួរអោយភ្ញាក់ផ្អើល ខណៈដែលការប្រកាសរបស់លោក បើទោះជាមានអ្នកខ្លះបញ្ចេញយោបល់អវិជ្ជមាន តែក៏ជាពន្លឺសម្រាប់ម្ចាស់ជំនួញដែលកំពុងជួបបញ្ហាដូចអ្វីដែលលោកគ្រូបានប្រកាសផងដែរ។ លោកគ្រូបានបង្ហោះថា “ស្វែងរកម្ចាស់អាជីវកម្ម្មដែលជាប់គាំង ត្រូវការដេីមទុន $$$$$$ និងគំនិត​ដេីម្បីសហការគ្នាក្រោយជួបវិបត្តិហិរញ្ញវត្ថុកូវីត covid19 កន្លងមក​ ដេីម្បីបន្តអាជីវកម្មនិងពង្រីកវិសាលភាពក្រុមហ៊ុន​ និង អាជីវកម្ម។ ទាក់ទងមកខ្ញុំ CEO of Ants capital co,.Ltd fund manager expert. Tel: 081-686820/012-333-387
**សំរាប់តែអ្នកមានអាជីវកម្មកំពុងដំណើរការតែខ្វះទុនបង្វិល កុម្ម៉ង់ទិញទំនិញ អាចខ្ចីធនាគារតែខ្វះប្លង់ដី ប្លង់ផ្ទះ យកទៅដាក់ធានាឬដាក់បញ្ចាំ”។ បន្ថែមពីលើការបង្ហោះនេះ លោក សៀវ សុផល បានប្រលយថា ដោយសារតែមើលឃើញថាម្ចាស់ជំនួញច្រើនឡើងកំពុងជួបវិបត្តិ ទើបលោកសម្រាប់ចិត្តបើកការទទួលប្រឹក្សា និង ផ្ដល់ដំណោះស្រាយ ដល់ម្ចាស់ជំនួញទាំងនោះ ដើម្បីជួយអោយពួកគេមានលទ្ធភាពអាចបន្តមុខរបរឡើងវិញ។ លោកបានឆ្លើយតបនឹងអ្នក Comment លើផេកថា គ្រាន់តែខលទៅលេខខាងលើ ដំណោះស្រាយជាគំនិត និង ហិរញ្ញវត្ថុ ដែលជាវិបត្តិនឹងត្រូវដោះស្រាយ ដោយលោកក៏នឹងធានាដោះស្រាយជូនទាំងគំនិត និង ហិរញ្ញវត្ថុ ដើម្បីបើកផ្លូវអោយផងដែរ។ យ៉ាងណាមិញលោកថា នឹងជួយតែអ្នកជាប់គាំងមុខរបរ ហើយកំពុងប្រឈមនឹងវិបត្តិក្នុងមុខជំនួញប៉ុណ្ណោះ៕