ក្នុងបំណងលើកកម្ពស់ផ្នែកសុខភាព និងការរស់នៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទីភ្នាក់ងារផ្តល់ជំនួយអាមេរិក (USAID)កម្ពុជាបានប្រកាសកាលពីពេលថ្មីៗនេះ នូវជំនួយឥតសំណងចំនួន ៥ លានដុល្លារបន្ថែមទៀតសម្រាប់ (ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម) គម្រោងនេះនឹងត្រូវគ្រប់គ្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam)។
ហិរញ្ញប្បទានបន្ថែមនេះនឹងធ្វើឲ្យសកម្មភាពប្រតិបត្តិការមានតម្លៃសរុបចំនួន៦,៥លានដុល្លារសហរដ្ឋអាមេរិក
គម្រោងនេះនឹងផ្តល់ជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនូវការប្រើប្រាស់សេវាថែទាំសុខភាព និងចងក្រងនូវស្ថានភាពសុខភាព និង ក្តីព្រួយបារម្ភ ស្ថានភាពសង្គមសេដ្ឋកិច្ច និងបទពិសោធន៍ពេលឆ្លងកាត់ របបខ្មែរក្រហម។