ក្រោយបេក្ខភាពបវរកញ្ញាចក្រវាទ្បកម្ពុជា ផ្ទុះការរិះគន់ ពេជ្រ សោភាបោះសំដីបែបនេះវិញ

0

ការប្រកួតកញ្ញាឯកចក្រវាឡ កម្ពុជា២០២១ បានបញ្ចប់ច្រើនថ្ងៃមកហើយ នឹងរកឃើញជ័យលាភីរួចដែរ។យ៉ាងណាការជាប់រក បានម្ចាស់មកុដឃើញថា ខ្លះពេញចិត្ត ខ្លះមិនពេញ។ យ៉ាងណាមិញ អ្នកនាងពេជ្រ សោភា បានបង្ហាញការយល់ឃើញ ហើយក៍ បានសម្តែងនូវមតិយោបល់ ដាក់ដល់អ្នកទើសទាំងឡាយ នៅពេលឃើញការមិនសមស្របខ្លះ។

នាង ពេជ្រ សោភា បានផ្តល់ការគាំទ្រដល់បេក្ខភាពបវរកញ្ញាចក្រវាទ្បកម្ពុជា ដែលទើបជាប់ជ័យលាភី បន្ទាប់ពីមានមហាជនមួយផ្ទុះការរិះគន់។
ងិន ម៉ារាឌី​ ត្រូវបានគណះកម្មការសម្រេចជ្រើសរើសអោយជាប់ជាបវរកញ្ញាចក្រវាទ្បកម្ពុជាឆ្នាំ២០២១ (Miss Universe Cambodia២០២១) ដើម្បីត្រៀមខ្លួនតំណាងប្រទេសកម្ពុជាចូលរួមប្រកួតនៅលើឆាកអន្តរជាតិ។ បន្ទាប់ពីនាងបានទទួលជ័យជំនះនោះស្រាប់តែមានមហាជនមួយចំនួនបាននាំគ្នារិះគន់ និងសម្តែងការមិនយល់ស្របចំពោះការអោយរូបនាងជាប់នាពេលនេះឡើយ។
ចំណុចមួយចំនួនដែលពួកគេគិតថា ងិន ម៉ារាឌី​ មិនសាកសមជាប់នោះគឺកម្ពស់របស់នាង រូបសម្រស់​ និងចំណេះដឹងភាសាបរទេសរបស់នាងដែលនៅស្ទើរ។
ទោះជាយ៉ាងណា ជុំវិញការរិះគន់ខាងលើនេះក៏មានមហាជនជាច្រើនទៀតក៏បានសម្តែងការមិនយល់ស្របចំពោះអ្វីដែលបានលើកឡើងទាំងអស់នោះឡើយ ខណះពេលពួកគេយល់ថា រូបសម្រស់និងសមត្ថភាពរបស់ ងិន ម៉ារាឌី​ ពិតជាសាកសម។

កំពូលតារាចម្រៀងក្នុងផលិតកម្មហង្សមាសនាង ពេជ្រ សោភា ក៏បានចេញមុខគាំទ្រ​ និងលើកទឹកចិត្ត ងិន ម៉ារាឌី​ ដែលជាបេក្ខភាពបវរកញ្ញាកម្ពុជាថ្មីផងដែរ។ ពេជ្រ សោភា បានបង្ហោះសារថា សំរាប់ខ្ញុំគឺមិនចង់និយាយច្រើនទេ ត្រូវចាំអ្នកទៅប្រលងបន្តគឺគាត់ ចឹងយើងគួរគិតថាគាត់តំណាងអោយប្រទេសកម្ពុជា។ នាងបញ្ជាក់ថា កាលើកទឹកចិត្តគឺសំខាន់ បើយើងមិនគាំទ្រគាត់អោយអ្នកមកគាំទ្រគាត់ក្នុងពេលនេះ អរគុណ ពីរនាងខ្ញុំ ពេជ្រ សោភា ។

ជាការកត់សម្គាល់ បន្ទាប់ពីជាប់ជាបវរកញ្ញាកម្ពុជា ងិន ម៉ារាឌី​ ក៏បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា វាប្រៀបដូចជា​កំពុង​តែនៅក្នុងការ​យល់សប្ដិ​ ប៉ុន្តែនេះ គឺការពិត​ ដែលនាងខ្ញុំ​បានក្លាយទៅជា​បវកញ្ញា​ចក្រវាល​កម្ពុជាឆ្នាំ​២០២១​ ។ សូមអរគុណ​នូវទឹកចិត្ត​ការគាំទ្រពី​ពុកម៉ែបងប្អូន​និងហ្វេនទាំងអស់គ្នា​ អ្នកទាំងអស់គ្នានេះហេីយ គឺជាកំលាំងចិត្តដ៏ធំធេងសម្រាប់នាងខ្ញុំ។

LEAVE A REPLY

Please enter your comment!
Please enter your name here