អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាមិនអាចរង់ចាំវ៉ាក់សាំងពីកម្មវិធី COVAX ដែលជាជំនួយរបស់អាមេរិកនោះទេ

0

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងនៅក្នុងបទសម្ភាសន៍មួយ ជាមួយទីភ្នាក់ងារព័ត៌មាន A24 ថា ប្រទេសរបស់លោកមិនអាចរង់ចាំវ៉ាក់សាំងរបស់កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោកនោះទេ ព្រោះថា នៅអំឡុងពេលនៃការរង់ចាំវ៉ាក់សាំងកម្មវិធី COVAX នេះ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួនបានចំនួន ២៥ ភាគរយ នៃចំនួនប្រជាជនសរុបរួចទៅហើយ។ លោក ផៃ ស៊ីផាន មានប្រសាសន៍បែបនេះស្របពេលដែល មានព័ត៌មានថា សហរដ្ឋអាមេរិកបរិច្ចាគ ៤ ពាន់លានដុល្លារអាមេរិកដល់ COVAX ដើម្បីចែកចាយវ៉ាក់សាំង ដោយឥតគិតថ្លៃដល់ប្រទេសក្រីក្រ និងប្រទេសមានប្រាក់ចំណូលមធ្យម។ លោក ផៃ ស៊ីផាន បន្តទៀតថា កម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិន អស់រយៈពេលជាយូរមកហើយ ហើយវ៉ាក់សាំងនេះក៏មិនមានពាក់ពន្ធ័ទៅនឹងរឿងនយោបាយអ្វីនោះដែរ ជាងនេះទៅទៀតកម្ពុជាមិនយកចិត្តទុកដាក់ខ្លាំងចំពោះបណ្តាប្រទេសណាដែលប្រើវ៉ាក់សាំងដើម្បីផលប្រយោជន៍នយោបាយឡើយ។ លោក ផៃ ស៊ីផាន ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតដែលបានចូលរួមចំណែកក្នុងការផ្តល់វ៉ាក់សាំងដល់កម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here