ផាន់ ម៉ូនីកា បើកជំនួញថ្មី ក្រោយសោយសុខជាជំទាវ

0

កាលពីល្ងាចថ្ងៃទី៦ កញ្ញា តារាចម្រៀងដែលជោគជ័យលើអាជីពសិល្បៈក្នុងផលិតកម្មសាន់ដេ កាលពីប៉ុន្មានឆ្នាំមុន អ្នកនាងផាន់ ម៉ូនីកា បានបើកសម្ពោធហាងថ្មី យ៉ាងកាលីប បន្ទាប់ពីអ្នកនាងក្លាយជាជំទាវ និង ជោគជ័យក្នុងមុខជំនួញ។ ហាងថ្មីនោះ អ្នកនាងបានដាក់ឈ្មោះថា«Kaka សម្លៀកបំពាក់»ដែលជាប្រ៊េនថ្មីបំបែកចេញ១សាខារបស់ហាងរ៉ាយុទ្ឋ។

អ្នកនាង ផាន់ ម៉ូនីកា បានរៀបរាប់ថា អាជីវកម្មដែលអ្នកនាងសម្រេចបើកនេះ ចគឺបានចំណាយឦិនតិចមុឺនដុល្លារនោះទេ ដោយអ្នកនាងហ៑ានបើក ក្រោយរីកចំរើន ក្នុងអាជីវកម្ម២រួចមកហើយ។ ក្នុងឱកាសសម្ពោធហាងនោះ គេឃើញមានវត្តមានតារាល្បីៗជាច្រើនចូលរួមជូនពរ ដូចជាអ្នកនាងចន ច័ន្ទលក្ខិណា, ទឹម រដ្ឋា , ឌុច លីដា, ប៉ែន ចំរ៉ុង , ខៀវ សានសាណា, អេន ឌី, ហេង ស៊ីម៉ន, អោក សុម៉ាវត្តី, ថន លក្ខិណា, អ៊ឹម ជីវ៉ា, អេនជី, ផន ស្រីខួច, រតនៈ ពិសី, គង់ ច័ន្ទរដ្ឋា, បញ្ញា សិទ្ឋិ, លាង ឧត្តម, អាលីហ្សា, អ៊ីណូ និងតារាមួយចំនួនទៀត។ អ្វីដែលភ្ញាក់ផ្អើលនោះមានកម្មវិធីមួយជាន់ទៀតគឺពិធីខួបកំណើតផ្ទាល់របស់ថៅកែស្រីអ្នកនាងផាន់ ម៉ូនីកា។ នៅក្នុងថ្ងៃនោះ អ្នកនាង ក៏ត្រូវគេឃើញទទួលបានកាដូចិញ្ចៀនពេជ្រ១វង់ពីស្វាមី ដែលមាននាទីជាស្វាមីផង។

អ្នកនាង ផាន់ ម៉ូនីកា ដែលមានងារជាជំទាវបានឲ្យដឹងថាខាងថ្មីកាកាលក់សំលៀកបំពាក់នេះចំណាយទុនក្បែរ១០ម៉ឺនដុល្លារដែលជាប្រ៊េនថ្មី១ទៀតបន្ទាប់ពីមុខរបរមុនៗដែលជោគជ័យដូចជាកាកាស៊ុគីស៊ុប និងហាងលក់សំលៀកបំពាក់រ៉ាយុទ្ឋ។ ហាងកាកាសំលៀកបំពាក់នេះមានទីតាំងស្ថិតនៅបណ្តោយផ្លូវកម្ពុជាក្រោមហួសថ្មដាបន្តិចមុខក្រសួងសុខាភិបាល។

នាងបន្ថែមថាក្រៅពីមមាញឹកជាមួយការរកស៊ីមានទស្សនិកជនមិត្តភក្តិហ្វេនក្នុងហ្វេសបុកជាច្រើនសួររឿងសិល្បៈចូលឬក៏ផ្តាច់។យ៉ាងណានាងមិនទាន់ដាច់ចិត្តបញ្ចប់ជីវិតសិល្បៈនោះទេដោយត្រៀមចេញបទបែបស្នាដៃកូនខ្មែរជូនសំណូមពរខាងមុខនេះទុកជាការដឹងគុណ ដោយការបញ្ចេញបទចម្រៀងនោះគ្រាន់តែដើម្បីកុំអោយមហាជនភ្លេចមុខពេកប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here