នូ សុផេន ប្រកាសថា ការប្រកួតពានStar Award ខុសគ្នាដាច់ឆ្ងាយពី Apsara Award

0

នៅដើមខែ១១ ក្នុងឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍ប្រកួតពានជាទ្រង់ទ្រាយធំ Star Award រដូវកាលទី១ នឹងលេចរូបរាងនៅលើកញ្ចក់ទូរទស្សន៍អប្សរាជាផ្លូវការហើយ ដោយមានតារាសិល្បៈ២៥រូបតំណាងអោយខេត្តក្រុងទាំង២៥ប្រជែងគ្នា។ កម្មវិធីនេះត្រូវបានអ្នករៀបចំប្រកាសថា មិនមានទម្រង់ដូចគ្នានឹងព្រឹត្តិការណ៍ Apsara Award ដែលធ្លាប់ដំណើរការនៅប៉ុស្ដិ៍លេខ១១នោះទេ ដោយមានការពន្យល់ពីទម្រង់មួយដោយឡែក សម្រាប់ដំណើរការប្រកួតប្រជែង។

លោក នូ សុផេន អ្នករៀបចំកម្មវិធីបានអះអាងថា Star Award 2019 ខុសគ្នាដាច់ស្រលះ នឹងកម្មវិធី Apsara Award ដោយតារាៗទាំង២៥រូប ធ្វើការប្រកួតប្រជែងក្នុងនាមជាអ្នកផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងតំបន់ទេសចរណ៍ ប្រចាំខេត្តក្រុងដែលខ្លួនតំណាង ខណៈដែលបេក្ខភាពនីមួយៗ ត្រូវប្រើពេលសិក្សាស្រាវជ្រាវ ហើយស្វែងរកចំណុចពិសេសរបស់ខេត្តក្រុងដែលខ្លួនតំណាង ដើម្បីយកមកប្រកួតប្រជែងលើឆាក។ លោកបានពន្យល់ជាច្រើននូវទម្រង់របស់កម្មវិធីនេះទាំងមូល ខណៈដែលលោកប្រកាសថាការប្រកួតទាំងមូល នឹងធ្វើអោយតារាសិល្បៈនឹងយល់ដឹងកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី និងសក្កានុពលប្រចាំខេត្តក្រុងទាំងនោះ ដើម្បីអាចរួមបញ្ចូលចំណេះដឹងទាំងនោះ ជាការសម្ដែង និងជាការផ្សព្វផ្សាយទៅកាន់មហាជន។ លោកថាក្នុងចំណោមពានដែលត្រូវប្រគល់ជូន នឹងមានពាន៣ដែលជាពានសមត្ថភាពយ៉ាងពិសេស ដែលតារាទាំងអស់ត្រូវការប្រកួតប្រជែង ខណៈដែលអ្នកឈ្នះពានលោកថានឹងយល់ដឹងច្រើនណាស់ ទម្រាំតែបានចប់សម្រាប់ការប្រកួតប្រជែងទាំង១១ខែ។

លោកថា តារាសិល្បៈដែលលោកបានសម្រាំង ហើយអញ្ជើញអោយចូលរួមប្រកួតប្រជែងរួមមាន កញ្ញា ឌី លីណា ហៅភីយ៉ា លោកថៃ ប៊ុននាង តារាសម្ដែង កញ្ញា វណ្ណា វត្តី តារាចម្រៀង លោករុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ប្រចាំគ្រួសារតារាកម្ពុជា កញ្ញា អ៊ុច ចាន់រស្មី ពិធីការិនី លោក លី ណូរ៉ា លោកចន អាឡិចដូហ្វី និង លោកសុគន្ធ ដេវីត ជាដើម។

ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍ដោយផ្ទាល់ ដែលលោក នូ សុផេន ពន្យល់ទាំងស្រុងពីកម្មវិធី Star Award ជំនាន់ទី១៖

LEAVE A REPLY

Please enter your comment!
Please enter your name here