ម៉ូលីកា បង្កើតអនុស្សាវរីយ៍ជាមួយស្វាមី មុនសម្រាលកូន

0

ខណៈដែលពេលវេលាសម្រាលកូនកាន់តែកៀកហើយនោះ អ្នកនាង ម៉ូលីកា អតីតតារាចម្រៀងរ៉ក់ និងស្វាមីលោក ហុង មានុណ ហៅ ឆានុន បានដឹកដៃគ្នាទៅក្រេបយករសជាតិទេសភាពនៅស្រុកស្រែគួរអោយទាក់ភ្នែក តាមរយៈការគ្រងឈុតបុរាណដ៍គូរឲ្យទាក់ទាញអបដោយក្លិនដ៍ក្រអូបឈ្ងុយឈ្ងប់ផ្កាឈូកនៅបឹងព័ទ្ធជុំវិញដែលនាងនិងស្វាមីបានជ្រើសយកកន្លែងថតរូបកាលពីចុងសប្ដាហ៍កន្លងមក។ ស្វាមីរបស់ម៉ូលីកា បានបង្ហាញកាយវិការថ្នាក់ថ្នមនាងយ៉ាងខ្លាំងពិសេសនៅពេលដែលម្ចាស់ជីវិតរបស់លោកត្រៀមសម្រាលកូនលើកដំបូងនៅអំឡុងចុងខែមិថុនាឬកក្កដា ខាងមុខនេះហើយ។ម៉ូលីកា ក៍បានដាក់ឈ្មោះឲ្យកូនស្រីរបស់នាងមុនសម្រាលថានុន ចន្ទម៉ូនីតា”ជាមួយការវាចារសារថា”ស្រលាញ់ទេសភាពស្រុកស្រែណាស់ ឡើងស្រស់ស្រាយតែម្ដងMummy &Daddy នាំកូនម៉ូនីតា មកប្ដូរបរិយាកាសម្ដង”។ដោយឡែកលោកមានុណ ជាស្វាមីរបស់នាងវិញបង្ហាញកាយវិការតក់ក្រហល់ចង់ឃើញមុខកូនស្រីរបស់លោកយ៉ាងអន្ទះសារដោយជាញឹកញាប់លោកបានអោបថើបផ្ទៃពោះភរិយាក៍ដូចបានអោបថើបថ្ពាល់កូនស្រីដែរ។

​តាមរយៈរូបភាពទាំងនេះបញ្ជាក់ថាម៉ូលីកា កំពុងមានក្ដីសុខខ្លាំងណាស់ព្រោះនាងបានសម្រេចបំណងពពោះកូនដំបូងជាកូនស្រីដែលនាងតែងតែប្រាថ្នាចង់បានហើយស្វាមីរបស់នាងតែងតែនៅក្បែរកាយ៉ានាងនៅពេលដែលមនុស្សស្រីទាំងឡាយត្រូវការចាំបាច់បំផុតពីភាពកក់ក្ដៅពីប្ដីនៅពេលជិតដល់ថ្ងៃសម្រាលនេះ។នៅមិនដល់២ខែទៀតទេម៉ូលីកា នឹងបានឃើញមុខកូនស្រីរបស់នាងហើយគេជឿរថាគូស្នេហ៍តារា១គូនេះ នឹងកាន់តែមានសុភមង្គលថែមមួយកម្រិតទៀតជាមិនខានឡើយក្រោយពេលពួកគេទទួលបានកាដូមិនអាចកាត់ថ្លៃបាននៅឆ្នាំ២០២០នេះ។

​អតីតតារាចម្រៀងផលិតកម្មRockម៉ូលីកា ថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក បានរៀបការជាមួយតារាសម្ដែងហុង មានុណ ហៅឆានុន កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ ដែលគូស្នេហ៍តារា១គូនេះធ្វើឲ្យកក្រើកក្នុងពិភពសិល្បៈព្រោះតែរៀបចំពិធីមង្គលយ៉ាងប្រណិតចំណាយលុយអស់ជាង១០ម៉ឺនដុល្លាខណៈអ្នកទាំងពីរធ្លាប់មានប្រវត្តិស្នេហ៍កម្សត់កម្ររជាមួយគ្នាជាង៣ឆ្នាំដោយផ្ដើមចេញពីទុនត្រឹម៣០០ដុល្លារកស៊ីលក់ជ្រក់ជើងមាន់តាមOnlineរហូតមានលុយបើកហាងចំណាយទុនដល់ទៅ១០ម៉ឺនដុល្លាហើយទិញបានផ្ទះនិងរថយន្ដទំនើបៗជិះទៀតផង។ម៉ូលីកា ជាអ្នកលក់ផលិតផលដ៍ជោគជ័យនិងលេចធ្លោរម្នាក់នៅលើOnlineដែលអ្នកណាៗក៍ស្គាល់នាងហើយដោយសារតែពេលនេះនាងមមាញឹកក្នុងអាជីវកម្មខ្លាំងពេកទើបមិនទាន់អាចវិលមករកអាជីពចម្រៀងសារជាថ្មីតាមកាលកំណត់បើទោះជានាងថាបេះដូងនៅតែស្រលាញ់សិល្បៈក៍ដោយ។

​ម៉ូលីកា បានឲ្យដឹងថានាងនឹងត្រៀមសម្រាលកូននៅក្នុងស្រុកតែការមានកូន១នេះមិនទាន់គ្រប់គ្រាន់ទេសម្រាប់គ្រួសារតារា១គូនេះព្រោះនៅថ្ងៃការពួកគេប្រាប់ថាចង់បានកូន៣នាក់ក្នុងរង្វង់គ្រួសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here