ប៉ែន សុផានី នៅតែមិនទាន់បង្ហាញមុខក្រោយក្លាយជាជំទាវ

0

តារាសម្តែងជើង ចាស់ប៉ែន សុផានី បានបាត់វត្តមាន ពីមហាជន ច្រើនខែមកហើយ បន្ទាប់ពី អ្នកនាងត្រូវគេ ដឹងថារកបានគូស្នេហ៍ មានឋានៈមុខមាត់។ អ្នកគាំទ្រ របស់ តារាជើងចាស់រូបនេះ នៅតែចង់ឃើញការសម្តែង បើទោះជាការរំពឹងទុក នេះ ត្រូវបាន ប៉ែន សុផានី គិតគូងាកមក សិល្បៈវិញ ឬយ៉ាងណា។

អ្នកនាងប៉ែន សុផានី បានរកឃើញគូ ស្នេហ៍ចុងក្រោយ ដោយបុរសនោះវ័យ ប្រហាក់ ប្រហែលអ្នកនាង ហើយ មានតួនាទីជាឯកឧត្តម ដោយបានបំពេញមុខ តារាសម្តែងរូបនេះ ក្លាយជាជំទាវជាផ្លូវការ។ អ្នកនាង បានឡើងគេហដ្ឋានថ្មីមួយ ប៉ុន្មានខែមុន ដោយបានទាំង ប្រកាសអោយគេដឹងថា អ្នកនាងមិននៅមេម៉ាយ ទៀតទេគឺមានគូ មានអ្នកមើលថែ ក្នុងវ័យ មួយដែលទៅមុខ។

អ្នកនាង ធ្លាប់ពោលថា សិល្បៈអាចកើតឡើងភាគតិច ក្រោយពេលជំពប់ស្នេហ៍។ ពេលវេលា របស់អ្នកនាង គឺមើលថែប្តី ជាស្ត្រីមេផ្ទះ មើលចៅ និងសេសសល់ យកពេលលក់ដូរ នៅក្នុងផ្ទះ។ បើសិល្បៈ លើកលែងតែ សល់ពេលអាចសម្តែង ព្រោះមិនបោះបង់ចោលជាដាច់ខាត។ ការបោះពាក្យ សំដីបែប នេះ អាចសន្និដ្ឋាន ប៉ែន សុផានី ចាប់ផ្តើមចែកពេល វេលា ច្បាស់ៗរវាងការងារ និងគ្រួសារ។

LEAVE A REPLY

Please enter your comment!
Please enter your name here