ផលិតករ”កុនខ្ញុំ” ប្រាប់មូលហេតុជ្រើស ដួង ម៉ានិច្ច អោយកាន់តំណែង

0

តារាសម្តែងពូកែដាក់អារម្មណ៍ ដួង ម៉ានិច្ច ហាក់រីករាយចិត្តតែម្តង ដោយសារនាង ទើបតែត្រូវ បានគេផ្តល់ជូននូវការងារថ្មីមួយ ព្រោះតែចំនុចល្អច្រើនយ៉ាងរបស់នាង។ ឱកាសក្តាប់បាននេះកើត ឡើងចំពេលដែល រាងស្ងប់បរិយាកាសកូវីដ នៅកម្ពុជា ធ្វើអោយ ដួង ម៉ានិច្ចហេងតែម្តង ខណៈដែលផលិតករក៏បញ្ជាក់ពីចំណុចល្អទាំងនេះ។

កញ្ញាស្រអែមស្រស់ ដួង ម៉ានិច្ច ត្រូវបានស្ថានីយ៏ទូរទស្សន៏ជាតិ ក៏ដូចជាផលិតករ បានជ្រើសរើស អោយនាងកាន់តួនាទីជា ពិធីការិនីនៃនាទី«កុនខ្ញុំ»។ គ្រប់គ្នាមានការភ្ញាក់ផ្អើលដែល បានឃើញម៉ានិច្ចស្រាប់តែ បង្ហាញវោហារស័ព្ទ ចោទសួរ តារាកិត្តិយស កាលពីយប់ថ្ងៃអាទិត្យទី១០ ឧសភា ឆ្នាំ២០២០មុននេះ។ ដួងម៉ានិច្ច បានចូលមកជំនួស ការងារកញ្ញាហ្វីយ៉ាដា ដោយអតីតពិធីការិនីរូបនេះ មានភារៈចាំបាច់។

បើតាមការអោយដឹង ពីអ្នកដឹកនាំកម្មវិធី គឺ លោក សំណាង ឌីណា បានអះអាងថា ហេតុផលដែលលោកជ្រើសយក ដួង ម៉ានិច្ច អោយចូលធ្វើការងារនៅស្ថាប័នថ្នាក់ជាតិមួយនេះ គឺព្រោះតែកន្លងមកលោកធ្លាប់តែឃើញនាង និយមលេងស្ទីលយេរៗ ឡូយឆាយ ហើយអាចធ្វើអោយកម្មវិធី”កុនខ្ញុំ”ទាក់ទាញ។ ម្យ៉ាងមកពីលោកចង់ប្តូររសជាតិ និងអោយនាងរៀបចំអត្តចរិកបែបសុភាពនារីអោយប្លែកផង ដើម្បីទាញចិត្តអ្នកទស្សនា។ យ៉ាងណា ដួង ម៉ានិច្ច លើកឡើងថា នាងមានអារម្មណ៏រីករាយ ដែលបាន បំពេញការងារ ក្នុងទូរទស្សន៏ជាតិ។ មិនលំបាកនោះទេ ព្រោះយើងហែលឆ្លង ការងារច្រើនមកហើយ។ ជាពិសេសអរគុណដល់ ក្រុមការងារដែល បានជួយសហការ ពន្យល់ ពេលថត ដើម្បីអោយអាច ធ្វើទៅបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here