នាយ ធុង ប៉េត្រូ រំភើបនឹងវត្តមានសិល្បករ ថ្ងៃខួបកំណើតនៅជាយក្រុង

0

តារាពន្លកថ្មីដែលទើបតែបោះជំហានក្នុងវិស័យសិល្បៈ លោក ធុង ប៉េត្រូ ត្រូវបានគេស្គាល់ថាជាតារាកំប្លែង និងជាពិធីករផងនោះហាក់មានយីអ៊ុនខ្ពស់មិនធម្មតា។ មិនតែប៉ុណ្ណោះលោកក៏ទទួលបានការស្រឡាញ់រាប់អានពីសំណាក់តារាចាស់ក្មេងល្បីៗមិនតិចនោះទេ តាមរយៈការផ្ដល់វត្តមានចូលរួមក្នុងកម្មវិធីខួបកំណើតរបស់លោកកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២០នេះ។

នាយ ធុង ប៉េត្រូ បានអះអាងថាលោកធ្វើខួបធំដុំបែបនេះ ៣លើកមកហើយ ប៉ុន្តែលោកចាត់ទុកថានេះជាខួបទី១ គឺជាខួបគម្រប់វ័យ៣១ឆ្នាំ ដែលលោកបានរៀបចំធ្វើឡើងនៅម្ដុំគៀនស្វាយ ព្រមទាំងឆ្លៀតឱកាសបានអញ្ជើញអ្នកសិល្បៈល្បីៗចូលរួម។ បើទោះជាកម្មវិធីរបស់លោកប្រារព្ធធ្វើឡើងនៅឆ្ងាយពីទីក្រុងក៏ពិតមែនក្ដី ប៉ុន្តែទាំងភ្ញៀវកិត្តិយស និងតារាសិល្បៈ សុទ្ធតែស្កាត់មកគ្មានបាត់មុខ ធ្វើឱ្យលោកលោកមានក្ដីរំភើបយ៉ាងខ្លាំង។ ទោះបីជាកម្មវិធីរបស់លោកហាក់មានភាពពុំហ៊ឺហាសមញ្ញ ប៉ុន្តែក្រុមតារាសិល្បៈ រួមទាំងផលិតករ និងមិត្តៗរួមអាជីបនៅតែផ្ដល់កិត្តិយសមកអញ្ជើញចូលរួម ហាក់ផ្ដល់កម្លាំងចិត្តនិងរិតចំណងមិត្តភាពឱ្យលោកកក់ក្ដៅនៅក្នុងការប្រកបអាជីពជាអ្នកសិល្បៈបន្តទៅមុខទៀត។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺកម្មវិធីរបស់លោកបានប្រព្រឹត្តទៅដោយរលូន និងមានភាពសប្បាយក្អាកក្អាយ ពោពេញទៅដោយសម្លេងហ៊ោកញ្ច្រៀវ និងពាក្យជូនពរដល់លោកមិនដាច់ពីមាត់។ លោកសង្ឃឹមថាបន្ទាប់ពីកម្មវិធីលើករាសីរបស់លោកបានបញ្ចប់ លោកនឹងបន្តសកម្មភាព និងសមត្ថភាពសិល្បៈ ដើម្បីពង្រឹងទីផ្សាររបស់លោកឱ្យកាន់តែរលូនជាងមុនផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here