កាន់តែញាក់សាច់ ម្ដងនេះ ទេព បូព្រឹក្ស និង G-Devith ស្លៀកឈុតរបស់តួអង្គ Mobile Legen

0

វង្ស សុម៉ាលីន

តារាចម្រៀងស្រីនិយមលេងស្ទាយ៍ប្លែកៗ កញ្ញា ទេព បូព្រឹក្ស តែងតែបង្ហាញជូននូវស្ទីលតុបតែងខ្លនដ៏គួរឱ្យចាប់អារម្មណ៍។ ថ្មីៗនេះ នាងបានបង្ហាញភាពភ្ញាក់ផ្អើលឱ្យអ្នកគាំទ្រស្រឡាំងកាំងខណៈ នាងបានជ្រើសយកឈុតសម្លៀកបំពាក់ក្នុងGame មួយដែលកំពុងល្បីក្នុងប្រព័ន្ធស្មាតហ្វូន។

ភាពទាក់ទាញថ្មីមួយទៀតហើយ ដែលតារាស្រី ទេព បូព្រឹក្ស រួមជាមួយនឹងគូរស្នេហ៍ លោក ជីដេវីដ បានបង្ហាញស្ទីលថ្មីរួមគ្នា ខណៈពីមុនមកអ្នកទាំងពីរពុំសូវតុបតែងខ្លួនប្លែកបែបនេះជាមួយគ្នានោះទេ ដោយគេឃើញតែ បូព្រឹក្សប៉ុណ្ណោះ លេងខ្លួនប្លែកបែបនេះ ហើយយូរៗម្ដងអ្នកទាំងពីរតែងខ្លួនរួមគ្នាបែបនេះ។ ក្នុងនោះផងដែរ ឈុតដែលអ្នកទាំងពីបាន Copystyle យកមកស្លៀកនោះគឺជាឈុតរបស់តួអង្គ Gusion និង Karrie គឺជាតួអង្គដ៏ល្បីនៅក្នុងកម្មវិធីហ្គេម Mobile Legen ដែលកំពុងតែពេញនិយមខ្លាំងមែនទែនក្នុងស្រទាប់យុវវ័យ។

នេះជារឿងមួយគួរឱ្យភ្ញាក់ផ្អើលខណៈតារាស្រីរូបនេះតែងតែបង្ហាញនូវអ្វីដែលថ្មីប្លែកទៅកាន់មហាជន ហើយភាគច្រើននៃការតុបតែងខ្លួនរបស់នាង ស្ទើរតែគ្មានតារារូបណានឹកឃើញ និង ហ៊ានធ្វើនោះឡើយដោយសារការចំណាយទៅលើការឌីហ្សាញម៉ូដក៏មានតម្លៃខ្ពស់គួរសម។ បើទោះជាធ្លាប់មានការរិះគន់ចំពោះនាងខ្លះៗក៏ពិតមែន តែទេព បូព្រឹក្ស នៅតែមិនបោះបង់ ហើយក៏បន្តស្វែងរកនូវអ្វីដែលថ្មីមកបង្ហាញឱ្យអ្នកគាំទ្ររបស់នាងជាបន្តបន្ទាប់។

ស្ទាយ៍ថ្មីរបស់គូរស្នេហ៍តារាចម្រៀងមួយគូរនេះបានបង្ហាញឱ្យឃើញពីភាពថ្មីបែបចំឡែក ខណៈអ្នកទាំងពីរគ្រងឈុតបែបនេះពិតជាសក្កសម និង អង់អាច។ មិនតែប៉ុណ្ណោះក៏ទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកគាំទ្រពិសេសគឺ Gamers របស់ Mobile Legen ផ្ទាល់តែម្ដង។

LEAVE A REPLY

Please enter your comment!
Please enter your name here