សិល្បករ​ខ្មែរ​ ​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ ​ពី​ព្រះញាតិវង្ស​កម្ពុជា​ ​និង​ថ្នាក់ដឹកនាំ​ថៃ​ ​

0

​វត្តមាន​តារា​សិល្បៈ​ប្រមាណ​ជាង១០រូប​ ​សិល្បករ​ជាង១០រូប​ ​នៅ​លើទឹក​ដី​សុរិន្ទ​ ​ត្រូវ​គេ​កត់សម្គាល់​ទទួល​បានការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ ​ពី​សែស្រឡាយ​ព្រះរាជ​វង្ស​ ​និង​ថ្នាក់ដឹកនាំ​កម្ពុជា​ ​ជាពិសេស​គឺ​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ថៃ​ ​ដែល​ជា​ម្ចាស់​ផ្ដើមបុណ្យ​។​ ​ការ​បង្ហាញខ្លួន​របស់​សិល្បករ​សិល្ប​ការិនី​ទាំងនេះ​ ​គឺ​បន្ទាប់ពី​មានការ​អញ្ជើញ​ពី​អង្គ​ម្ចាស់​ក្សត្រីយ៍​ ​ស៊ីសុវត្ថិ​ ​កុសុមៈ​នារី​រតនា​ ​ដែល​ជា​បុត្រី​ព្រះអង្គ​ម្ចាស់​ ​ស៊ីសុវត្ថិ​ ​ឌួង​សារា​វ័ន្ត​ ​និង​ក្សត្រីយ៍​ ​នរោត្តម​ ​រង្សី​ ​ច័ន្ទ​តារា​ ​ដែល​ជា​ព្រះរាជ​វង្ស​ខ្មែរ​មួយ​អង្គ​មាន​កិត្តិយស​នៅក្នុង​ប្រទេស​ថៃ​។​ ​

​លោក​ ​ផាត់​ ​តារា​រដ្ឋ​ ​ស្ថាបនិក​គ្រួសារ​តារា​កម្ពុជា​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​សិល្បករ​ដែល​បាន​បង្ហាញខ្លួន​ក្នុង​ដំណើរ​ផ្សព្វផ្សាយ​វប្បធម៌​នៅ​ខេត្ត​សុរិន្ទ​នោះ​ ​រួមមាន​ ​អ្នកនាង​ ​ឆ័យ​លី​ ​ដា​ឡែន​ ​តារាចម្រៀង​ប្រចាំ​គ្រួ​សា​តារា​កម្ពុជា​,​ ​លោក​ ​រុន​ ​ណា​កូ​ ​ម្ចាស់​ពាន​គ្រង​ឈុត​បុរាណ​ត្រូវ​ទម្រង់​ឆ្នាំ២០១៨​ ​និង​ជា​ទូត​សុឆន្ទៈ​របស់​គ្រួសារ​តារា​កម្ពុជា​,​ ​កញ្ញា​ ​អ៊ុង​ ​នី​និច្ច​ ​តារាចម្រៀង​ប្រចាំ​ក្រសួងព័ត៌មាន​ ​និង​ជាស​មា​ជិ​ក​គ្រួសារ​តារា​កម្ពុជា​,​ ​អ្នកស្រី​ ​រ៉េ​ត​រ៉ូស​ ​តារា​សម្ដែង​ ​សមាជិក​គ្រួសារ​តារា​កម្ពុជា​,​ ​អ្នកស្រី​ ​វ៉ាន់​ថុន​ ​ជាតា​រា​សម្ដែង​ ​និង​ជាស​មា​ជិ​ក​គ្រួសារ​តារា​កម្ពុជា​,​ ​អ្នកស្រី​ ​ញឹម​ ​សុខា​ ​តារា​សម្ដែង​ ​និង​ជាស​មា​ជិ​ក​គ្រួសារ​តារា​កម្ពុជា​,​ ​អ្នកស្រី​ ​គឹម​ ​វណ្ណៈ​ ​តារា​សម្ដែង​,​ ​លោក​ ​មាន​ ​ប៊ុ​ន​ធឿន​ ​សិល្បករ​,​ ​លោក​ ​សាយ័ណ្ណ​ ​ម្ចាស់​សម្អាងការ​មរកត​មង្គល​នៅ​ផ្សារ​តាខ្មៅ​ថ្មី​ ​អ្នកស្រី​ ​សយ​ ​ណា​រី​រ័ត្ន​ ​តារា​សម្ដែង​ ​និង​ក្រុមការងារ​គ្រួ​សារ​រតា​រា​កម្ពុជា​ ​ផ្នែក​ផ្សព្វផ្សាយ​ ​និង​អ្នកយកព័ត៌មាន​សរុប​ចំនួន១២រូប​។​ ​លោក​ថា​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​ព្រះអង្គ​ម្ចាស់​ក្សត្រី​ ​ស៊ីសុវត្ថិ​ ​កុសុមៈ​នារី​រតនា​ ​និង​ក្រុមព្រះ​ញាតិវង្ស​ ​បាន​យកចិត្ត​ទុកដាក់​ចំពោះ​អ្នក​សិល្បករ​ខ្មែរ​ ​ដោយ​ក្រៅពី​បាន​យកចិត្ត​ទុកដាក់​ទាំង​ការ​ជូន​ក្រុមការងារ​របស់​លោក​ធ្វើទស្សនកិច្ច​ក្នុង​តំបន់​មួយចំនួន​នៅ​សុរិន្ទ​ ​ក៍​ផ្ដល់​មហា​កិត្តិយស​ ​ដល់​អ្នក​សិល្បករ​ទាំងអស់​ ​ក្នុង​ពិធី​កឋិនទាន​ដែល​ម្ចាស់​ក្សត្រី​បាន​រួមចំណែក​ផ្ដើមបុណ្យ​ ​អោយ​ថ្នាក់ដឹកនាំ​ថៃ​បាន​ស្គាល់​ ​និង​បាន​ស្វាគមន៍​ដល់​តារា​របស់​ខ្មែរ​នោះ​ផង​។​ ​

​ម្ចាស់​ក្សត្រី​ ​ស៊ីសុវត្ថិ​ ​កុសុមៈ​នារី​រតនា​ ​បាន​បន្ត​ថា​ ​ដោយសារ​ពិធី​នេះ​ ​ជា​កឋិន​ទ្រង់ទ្រាយ​ធំ​នៅ​សុរិន្ទ​ ​ទើប​ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍​ ​យាង​ម្ចាស់​ប្អូន​ជីដូនមួយ​របស់​ព្រះនាង​ ​ដែល​ជា​ព្រះញាតិវង្ស​ត្រកូល​អង្គឌួង​ ​អោយ​អញ្ជើញ​តារា​សិល្បៈ​ក្នុង​ក្រុម​គ្រួសារ​តារា​កម្ពុជា​ ​មកលេង​ ​និង​តែង​បុរាណ​ ​អោយ​ជនជាតិ​ថៃ​បានឃើញ​។​ ​ម្ចាស់​ក្សត្រីយ៍​បន្ត​ ​ពិធី​នេះ​មានការ​ចូលរួម​ដោយ​ព្រះញាតិវង្ស​ខ្មែរ​ ​និង​ថៃ​ ​រួម​ទាំង​ថ្នាក់​ដឹក​នៃ​ប្រទេស​ទាំង២យ៉ាងច្រើន​កុះករ​ ​ខណៈ​ដែល​ម្ចាស់​ផ្ដើមបុណ្យ​ ​និង​ប្រជាជន​ខ្មែរសុរិន្ទ​ ​នៅក្នុង​ប្រទេស​ថៃ​សប្បាយរីករាយ​ខ្លាំង​ណាស់​ ​នៅពេល​បានឃើញ​អ្នក​សិល្បៈ​ខ្មែរ​ ​ចូលរួម​។​

LEAVE A REPLY

Please enter your comment!
Please enter your name here