ម៉ៅ ស៊ីណាត ប្រកាសលក់វីឡាតម្លៃ២លានកន្លះ

0

នៅទីបំផុតតារាចម្រៀង អ្នកនាង ម៉ៅ ស៊ីណាត បានប្រកាសលក់ហើយផ្ទះវីឡាដែលជាកម្មសិទ្ធិរបស់អតីតស្វាមី ក្រោយពេលទទួលមរណភាព ក្នុងតម្លៃ២លានកន្លះ ដោយអ្នកនាងប្រកាសថាត្រូវការលក់បំផុតដើម្បីកែប្រែខ្សែជីវិត។ យ៉ាងណាមិញ លោកថាផ្ទះនោះមិនមែនមានចំណែកតែអ្នកនាង និងកូនប្រុសនោះទេ គឺត្រូវបែរចែកជាច្រើនចំណែក ដោយសារតែមុនពេលលោក កា សាវុធ អតីតស្វាមីមកភពប្រសព្វជាមួយអ្នកនាង លោកក៏មានភរិយាដើម និងមានកូនប្រុសស្រីមុនផងដែរ។

អ្នកនាង ម៉ៅ ស៊ីណាត បានបង្ហោះថា អ្នកនាងដាក់លក់ផ្ទះវីឡាដែលជាទ្រព្យសំណល់ពីអតីតស្វាមីប្រមាណជាច្រើនខែមកហើយ ពោលគឺចាប់តាំងពីភាគីខាងតុលាការតម្រូវអោយចែកផ្ទះជា៦ចំណែក ប៉ុន្តែបណ្ដាលមកពីផ្ទះនោះនៅមិនទាន់លក់ដាច់ ទើបអ្នកនាងសម្រេចចិត្តដាក់លក់ជាសាធារណៈនៅលើហ្វេសប៊ុកតែម្ដង។ អ្នកនាងថាផ្ទះនោះ គឺជាវីឡា ដែលលោក កា សាវុធ បានសាងសង់ក្រោយពេលលែងលះជាភរិយាមុន និងក្រោយរួមរស់ជាមួយអ្នកនាងជាប្ដីប្រពន្ធ។ ប៉ុន្តែបណ្ដាលមកពីអ្នកនាង មិនដែលនឹកនាចុះអេតាស៊ីវិលជាមួយ ទើបក្រោយពេលលោក កា សាវុធ ទទួលមរណភាព ក៏ត្រូវកូនៗមុនរបស់លោកមកទាមទារចំណែក ហើយនាំអោយផ្ទះទាំងមូលត្រូវចែកជា៦ចំរៀក ដោយសូម្បីតែផ្ទះវីឡានោះ គឺជាទ្រព្យកើតក្រោយលោក សា វុធ ដាច់ស្រេចជាមួយភរិយាមុន ហើយមករួមរស់ជាមួយនាង។ អ្នកនាងមិនចង់បានទ្រព្យនោះផ្ដាច់មុខនោះទេ ទើបសម្រេចចិត្តមិនតតាំងក្ដី ហើយទទួលយកការសម្រេចចិត្តអោយតុលាការបែងចែកផ្ទះជា៦ចំណែក ដោយអ្នកនាង និងកូនប្រុសទទួលបានតែមួយចំណែកប៉ុណ្ណោះ ក្នុងតម្លៃផ្ទះដែលគ្រោងលក់ប្រមាណជា២លានកន្លះ។

អ្នកនាង ម៉ៅ ស៊ីណាត និយាយថា បើអ្នកនាងមានលុយ នោះអ្នកនាងនឹងចេញលុយយកផ្ទះនោះទាំងមូល ដើម្បីទុកជាកេរ្តិ៍កម្សត់កម្រ ប៉ុន្តែដោយសារតម្លៃផ្ទះខ្ពស់ខ្លាំង ហើយអ្នកនាងក៏ត្រូវការលុយកាក់អោយដាច់ស្រេចពីចំណែកដែលត្រូវចែកគ្នា ក៏ប្រកាសលក់ផ្ទះនោះតែម្ដង ដោយអ្នកនាងរំពឹងថាវីឡានៅម្ដុំទួលសង្កែ ហើយឈរលើដីធំល្វឹងល្វើយនោះ នឹងដាច់ក្នុងពេលឆាប់។ អ្នកនាងថាខ្លួនទទួលបានតែប្រាក់មួយចំណែកក្នុងចំណោម៦ភាគប៉ុណ្ណោះ ទើបអ្នកនាងប្រកាសថាបើទោះជាបានលុយផ្ទះនោះមក ក៏សម្រាប់តែទុករៀបចំអនាគតអោយកូនប្រុសដែលជាដំណក់ឈាមរបស់លោក កា សាវុធ ប៉ុណ្ណោះ៕